បញ្ចាំងពន្លឺព្រះអង្គ
នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក។ យ៉ូហាន ១:៤ ដើម្បីឲ្យផ្ទាំងគំនូរពណ៌ប្រេង រូបទេសភាពមានសម្រស់ស្អាត នៅត្រង់ចំណុចភ្លឺ បែបចំណាំងផ្លាត វិចិត្រករ ឈ្មោះអ័មែន ខាប្រេរ៉ា(Armand Cabrera) បានអនុវត្តតាមគោលការណ៍ជាគន្លឹះ ដែលទទួលស្គាល់ថា “ពន្លឺចំណាំងផ្លាតមិនដែលភ្លឺខ្លាំង ដូចប្រភពពន្លឺឡើយ”។ គាត់បានធ្វើការសង្កេតឃើញថា អ្នកដែលទើបតែក្លាយជាវិចិត្រករ ច្រើនតែដាក់ពណ៌ឲ្យភ្លឺពេក នៅត្រង់ចំណុចភ្លឺ។ គាត់ថា “ពន្លឺចំណាំងផ្លាតមានការគួបផ្សំជាមួយចំណុចស្រមោល ហេតុនេះហើយ វាត្រូវតែធ្វើជាជំនួយ គឺមិនមែនប្រជែងនឹងផ្នែកដែលភ្លឺ ក្នុងផ្ទាំងគំនូររបស់វិចិត្រករនោះឡើយ”។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនក្នុងព្រះគម្ពីរ អំពីព្រះយេស៊ូវ ដែលជាពន្លឺនៃមនុស្សជាតិ (យ៉ូហាន ១:៤)។ លោកយ៉ូហាន បាទីស្ទ “បានមកសំរាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់”(ខ.៧)។ កណ្ឌគម្ពីរដំណឹងល្អបានប្រាប់យើងថា “គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ”(ខ.៨)។ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងមិនខុសពីលោកយ៉ូហាន បាទីស្ទឡើយ។ ព្រះទ្រង់បានជ្រើសរើសយើង ឲ្យធ្វើបន្ទាល់ពីពន្លឺរបស់ព្រះគ្រីស្ទ ដល់អ្នកដែលកំពុងរស់នៅ ក្នុងភាពងងឹតនៃលោកិយដែលមិនជឿព្រះ។ នេះជាតួនាទីដ៏សំខាន់របស់យើង ព្រោះអ្នកមិនជឿអាចពិបាកទទួលពន្លឺនៃសិរីល្អដោយផ្ទាល់ពីព្រះអង្គ។ លោកខាប្រេរ៉ាបានបង្រៀនសិស្សរបស់គាត់ថា “ចំណុចអ្វីដែលទទួលពន្លឺដោយផ្ទាល់ពីប្រភពពន្លឺ ក្នុងរូបគំនូរណាមួយ ក្លាយជាទីបញ្ចេញពន្លឺផងដែរ”។ ស្រដៀងគ្នានេះដែរ…
Read article