February 17, 2023

You are here:
បានស្អាតទាំងស្រុង

ដ្បិត​យើងខ្ញុំ​ទាំងអស់គ្នា​បាន​ត្រឡប់ទៅ​ដូចជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់ទាំង​អំពើ​សុចរិត​របស់​យើងខ្ញុំ ក៏ដូចជា​អាវ​កខ្វក់​ហើយ។ អេសាយ ៦៤:៦ ថ្មីៗនេះ ខ្ញុំ និង​ភរិយា​របស់ខ្ញុំ កំពុង​សម្អាតផ្ទះ​របស់​យើង មុន​ពេល​ភ្ញៀវ​មកដល់។ ខ្ញុំ​សង្កេត​ឃើញ​ឥដ្ឋការ៉ូ នៅ​ក្នុង​ផ្ទះបាយ​របស់​យើង មានស្នាម​ប្រឡាក់​ជាប់​ខ្លាំង បាន​ជា​ខ្ញុំ​ត្រូវ​លត់​ជង្គង់​ដុះ​ជូត​វា​ឲ្យ​ជ្រះ​ស្អាត។ តែ​មិនយូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​ដឹង​ថា ពេលណា​ខ្ញុំ​ដុះ​ជូត​កាន់តែ​ច្រើន នោះ​ខ្ញុំ​ក៏បាន​កត់សំគាល់​ឃើញ​ស្នាម​ប្រឡាក់​កាន់​តែ​ច្រើន នៅ​កន្លែង​ផ្សេង​ទៀត។ ស្នាម​ប្រឡាក់​នី​មួយៗ​ដែល​ខ្ញុំ​បាន​លប់​បំបាត់ គឺ​គ្រាន់តែ​បាន​ធ្វើឲ្យ​ស្នាម​ប្រឡាក់​ដទៃទៀត លេចឡើង​កាន់តែ​ច្បាស់។ ភ្លាម​នោះ រនាប​នៅផ្ទះ​បាយ​យើង​ហាក់ដូចជា​ប្រឡាក់ ដល់​ថ្នាក់​មិន​អាច​ដុះ​ឲ្យ​ជ្រះ​ស្អាត​បាន។ ហើយ​ខ្ញុំ​ក៏បាន​ដឹង​ថា ទោះ​ខ្ញុំ​ខំប្រឹង​យ៉ាងណា​ក៏ដោយ ខ្ញុំ​មិន​អាច​ធ្វើឲ្យ​កម្រាលឥដ្ឋ​ស្អាត​ទាំងស្រុង​បាន​ឡើយ។ ព្រះគម្ពីរ​បាន​ចែង អំពី​រឿង​ស្រដៀង​នេះ​ផង​ដែរ អំពី​ការ​លាង​សម្អាតខ្លួន​ឯង ដែល​ក្នុង​នោះ ទោះ​យើង​ខំប្រឹង​លាង​សម្អាតខ្លួន​ឯង​ប៉ុណ្ណា​ក៏ដោយ ក៏​យើង​នៅតែ​មិន​អាច​ជ្រះ​ស្អាត​ដដែល។ ពេល​ដែល​ពួក​អ៊ីស្រាអែល ជា​រាស្រ្ត​របស់​ព្រះ កំពុង​ស្ថិត​ក្នុង​ភាព​អស់សង្ឃឹម(អេសាយ ៦៤:៥) ហោរា​អេសាយ​ក៏បាន​សរសេរ​ថា “យើងខ្ញុំ​ទាំងអស់គ្នា​បាន​ត្រឡប់ទៅ​ដូចជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់ទាំង​អំពើ​សុចរិត​របស់​យើងខ្ញុំ ក៏ដូចជា​អាវ​កខ្វក់​ហើយ”(ខ.៦)។ ប៉ុន្តែ ហោរា​អេសាយ​ក៏បាន​ដឹងផង​ដែរ​ថា ពួក​គេ​នៅតែ​អាច​មាន​ក្តី​សង្ឃឹម តាមរយៈ​សេចក្តីល្អ​របស់​ព្រះ។ ហេតុនេះ​ហើយ គាត់​ក៏បាន​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរបិតា​នៃ​យើងខ្ញុំ យើងខ្ញុំរាល់គ្នា​ជា​ដីឥដ្ឋ ហើយ​ទ្រង់​ជាជាង​ស្មូន”(ខ.៨)។ គាត់​ដឹង​ថា មានតែ​ព្រះ​ទេ ដែល​អាច​សម្អាត​ស្នាម​ប្រឡាក់​ដែល​ជ្រៅ​បំផុត…

Read article