សំណូមពរអធិស្ឋាននៅលើកាតប៉ូស្តាល់
ព្រមទាំងប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា។ អេភេសូរ ៦:១៨ ក្នុងអំឡុងពេលនៃសិក្ខាសាលាអ្នកនិពន្ធ ថេមី(Tamy) បានឲ្យកាតប៉ូស្តាល់មកខ្ញុំ។ នៅខ្នងកាតប៉ូស្តាល់ មានសំណេរអំពីសំណូមពរអធិស្ឋាន។ នាងបានពន្យល់ថា នាងបានអានជីវប្រវត្តិរបស់សមាជិកក្រុមរបស់ខ្ញុំ ហើយក៏បានសរសេរសំណូមពរអធិស្ឋាន នៅលើកាតប៉ូស្តាល់នីមួយៗ ហើយក៏បានអធិស្ឋាន ពេលដែលនាងបានឲ្យកាតប៉ូស្តាល់ទាំងនោះមកយើង។ ខ្ញុំមានចិត្តស្ញប់ស្ញែង ចំពោះការសរសេររៀបរាប់ជាលម្អិត នៅលើកាតដែលនាងបានផ្ញើមកនោះ។ ហេតុនេះហើយខ្ញុំក៏បានអរព្រះគុណព្រះអង្គ សម្រាប់ការលើកទឹកចិត្តខ្ញុំ តាមរយៈនាង។ បន្ទាប់មក ខ្ញុំក៏បានអធិស្ឋានឲ្យនាងវិញ។ ពេលណាខ្ញុំកំពុងតយុទ្ធនឹងការឈឺចាប់ និងការហត់នឿយ ក្នុងអំឡុងពេលសិក្ខាសាលានោះ ខ្ញុំក៏បានទាញកាតនោះចេញមកមើល។ ព្រះទ្រង់បានធ្វើឲ្យវិញ្ញាណខ្ញុំមានភាពស្រស់ថ្លាឡើង តាមរយៈការលើកទឹកចិត្តក្នុងកាតប៉ូស្តាល់របស់នាង។ សាវ័កប៉ុលបានទទួលស្គាល់ ឥទ្ធិពលរបស់ការអធិស្ឋានឲ្យអ្នកដទៃ ដែលនាំឲ្យមានការលើកទឹកចិត្ត។ គាត់បានជំរុញអ្នកជឿទាំងឡាយឲ្យត្រៀមខ្លួនតយុទ្ធនឹង “នឹងអំណាចអាក្រក់ខាងវិញ្ញាណ”(អេភេសូរ ៦:១២)។ គាត់បានលើកទឹកចិត្តឲ្យមានការអធិស្ឋានដ៏ជាប់លាប់ និងជាក់លាក់ ខណៈពេលដែលយើងសង្កត់ធ្ងន់ ទៅលើភាពចាំបាច់នៃការអធិស្ឋាន និងទូលអង្វរឲ្យគ្នាទៅវិញទៅមក។ សាវ័កប៉ុលក៏បានសុំឲ្យគេអធិស្ឋានឲ្យគាត់ផងដែរ ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសម្តីមកគាត់ ឲ្យគាត់បានបើកមាត់ដោយក្លាហាន នឹងសម្ដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ ដែលគាត់ជាទូតជាប់ច្រវាក់ ដោយព្រោះដំណឹងល្អ (ខ.១៩-២០)។ ខណៈពេលដែលយើងអធិស្ឋានឲ្យគ្នាទៅវិញទៅមក ព្រះវិញ្ញាណបរិសុទ្ធកម្សាន្តចិត្តយើង ហើយជួយឲ្យការប្តេជ្ញាចិត្តយើងកាន់តែមានភាពរឹងមាំ។ គាត់បានបញ្ជាក់ថា យើងត្រូវការព្រះអង្គ និងត្រូវការគ្នាទៅវិញទៅមក ដោយធានាយើងថា…
Read article