ភាពផុសផុលកើតមាន
នោះបើរាស្ត្រអញ ដែលបានហៅ តាមឈ្មោះអញ … នោះអញនឹងស្តាប់ពីលើស្ថានសួគ៌។ ២របាក្សត្រ ៧:១៤ ក្រុងអារូគុនជាក្រុងតូចមួយ នៅតំបន់ខាងលិចនៃប្រទេសអូស្រ្តាលី ដែលមានជនជាតិដើមរស់នៅ ៧កុលសម្ព័ន្ធ។ ដំណឹងល្អបានមកដល់ក្រុងអារូគុនមួយសតវត្សរ៍ហើយ តែជួនកាល ប្រជាជននៅទីនោះ តែងមានការសងសឹកភ្នែកឲ្យធួននឹងភ្នែក។ កាលពីឆ្នាំ២០១៥ ភាពតានតឹងរវាងកុលសម្ព័ន្ធបានកើតមាន ហើយពេលដែលមានរឿងឃាតកម្មមួយកើតឡើង គ្រួសារជនរងគ្រោះក៏បានសងសឹក ដោយតម្រូវឲ្យមានការស្លាប់របស់នរណាម្នាក់ក្នុងគ្រួសាររបស់ឃាតករ។ តែរឿងដ៏គួរឲ្យកត់សំគាល់ក៏បានកើតឡើង នៅដើមឆ្នាំ២០១៦។ ប្រជាជនអារូគុនក៏បានចាប់ផ្តើមស្វែងរកបំណងព្រះទ័យព្រះ ដោយការអធិស្ឋាន។ ការប្រែចិត្តក៏បានកើតមាន បន្ទាប់មក មនុស្សជាច្រើនបានទទួលបុណ្យជ្រមុជទឹក ខណៈពេលដែលភាពផុសផុលបានកើតមានយ៉ាងឆាប់រហ័សក្នុងក្រុងនោះ។ ប្រជាជនមានអំណរយ៉ាងខ្លាំង បានជាពួកគេនាំគ្នារាំនៅតាមផ្លូវ ហើយគ្រួសាររបស់ជនរងគ្រោះមិនបានសងសឹកឡើយ តែផ្ទុយទៅវិញ ពួកគេក៏បានអត់ឱនទោសឲ្យគ្រួសាររបស់ឃាតករ។ មិនយូរប៉ុន្មាន មានមនុស្ស១ពាន់នាក់ បានចូលរួមថ្វាយបង្គំព្រះ ជារៀងរាល់សប្តាហ៍នៅព្រះវិហារ ក្នុងក្រុងដែលមានប្រជាជនរស់នៅតែ១៣០០នាក់ប៉ុណ្ណោះ។ យើងឃើញថា ភាពផុសផុលដូចនេះ កើតមានក្នុងព្រះគម្ពីរផងដែរ គឺដូចនៅសម័យស្តេចហេសេគា ពេលដែលហ្វូងមនុស្សងាកបែរមករកព្រះវិញ(២របាក្សត្រ ៣០) និងនៅថ្ងៃបុណ្យទី៥០ ពេលដែលមនុស្សរាប់ពាន់នាក់ បានប្រែចិត្តទទួលជឿព្រះ(កិច្ចការ ២:៣៨-៤៧)។ ភាពផុសផុលជាកិច្ចការដែលព្រះទ្រង់បានធ្វើ តាមពេលវេលាដែលព្រះអង្គបានកំណត់ តែមុននឹងមានភាពផុសផុលកើតឡើង រាស្រ្តរបស់ព្រះអង្គត្រូវតែអធិស្ឋាន។ គឺដូចដែលព្រះទ្រង់បានប្រាប់ស្តេចសាឡូម៉ូនថា “នោះបើរាស្ត្រអញ ដែលបានហៅ…
Read article