ទិវាបន្ទាបខ្លួន
នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង។ ភីលីព ២:៨ ជាញឹកញាប់ ខ្ញុំច្រើនតែអស់សំណើច នឹងថ្ងៃបុណ្យជាតិមិនផ្លូវការជាច្រើន ដែលគេបាននាំគ្នាបង្កើតឡើង នៅសហរដ្ឋអាមេរិក។ គ្រាន់តែក្នុងខែកុម្ភៈ គេមានទិវានំផ្អែម ទិវាអ្នកលេបផ្លែដាវ និងថែមទាំងមានទិវាអបអរនំរបស់ឆ្កែទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺគេបានហៅថ្ងៃនេះថា ទិវាបន្ទាបខ្លួន។ គេបានទទួលស្គាល់ជាសកលថា ការបន្ទាបខ្លួន ជាគុណធម៌មួយ ដែលសមនឹងឲ្យយើងអបអរ។ តែគួរឲ្យស្តាយណាស់ ដែលគេមិនតែងតែឲ្យតម្លៃការបន្ទាបខ្លួនឡើយ។ នៅសម័យបុរាណ គេបានចាត់ទុកការបន្ទាបខ្លួន ជាចំណុចខ្សោយ មិនមែនគុណធម៌នោះទេ ហើយគេក៏បានឲ្យតម្លៃមកលើកិត្តិសព្ទវិញ។ គេបានលើកទឹកចិត្តមនុស្សឲ្យអួតសំញែងជោគជ័យរបស់ខ្លួន ហេតុនេះហើយ គេតែងតែព្យាយាមលើកដំកើងខ្លួនឯងជានិច្ច គឺមិនដែលបន្ទាបចុះទេ។ ការបន្ទាបខ្លួនគឺមានន័យថា ដាក់ខ្លួនឲ្យទាបជាងគេ ប្រៀបដូចជាអ្នកបម្រើ ដែលទៀបជាងចៅហ្វាយនាយអញ្ចឹងដែរ។ តែអ្នកប្រវត្តិសាស្រ្តបានមានប្រសាសន៍ថា ផ្នត់គំនិតនេះក៏បានផ្លាស់ប្តូរ នៅពេលដែលគេធ្វើគុតព្រះយេស៊ូវនៅលើឈើឆ្កាង។ កាលនោះ ព្រះដែលមានសិរីរុងរឿងជាព្រះ បានលះបង់សិរីល្អ ដើម្បីធ្វើជា “អ្នកបម្រើ” ហើយបានបន្ទាបព្រះកាយដល់អស់ព្រះជន្ម ដើម្បីសង្គ្រោះមនុស្សជាតិឲ្យរួចពីបាប(ភីលីព ២:៦-៨)។ ការបន្ទាបព្រះកាយរបស់ព្រះអង្គ បាននាំឲ្យមនុស្សមានការយល់ដឹងជាថ្មី អំពីការបន្ទាបខ្លួន។ នៅចុងសតវត្សរ៍ទី១ ដោយសារការអ្វីដែលព្រះយេស៊ូវបានធ្វើ សូម្បីតែអ្នកនិពន្ធដ៏ល្បីល្បាញដែលមិនជឿព្រះ ក៏បានចាត់ទុកការបន្ទាបខ្លួនជាគុណធម៌ផងដែរ។…
Read article