February 24, 2023

You are here:
អធិស្ឋានក្នុងពេលដ៏ពិបាក

កាលណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង។ ទំនុកដំកើង ៦១:២ លោក​រូ​ស៊ែ​ល មួរ(Russell Moore) ជា​អ្នកនិពន្ធ និង​ទេវវិទូ ដែល​ពិពណ៌នា​ថា គាត់​បាន​សង្កេតឃើញ​ភាព​ស្ងាត់ជ្រងំ​គួរឲ្យ​ភ័យខ្លាច បាន​កើតមាន​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ នៅ​ប្រទេស​រុស្ស៊ី ជា​កន្លែង​ដែល​គាត់​ចិញ្ចឹម​ក្មេង​ប្រុសៗ។ ក្រោយមក មាន​គេ​ពន្យល់​គាត់​ថា កូនង៉ែត​ទាំង​នោះ​បាន​ឈប់​យំ ដោយសារ​ពួក​គេ​បាន​ដឹង​ខ្លួន​ថា គ្មាន​នរណា​ឆ្លើយតប ចំពោះ​ការ​ស្រែកយំ​របស់​ពួក​គេ​ទេ។ ពេលណា​យើង​ស្ថិត​ក្នុង​ពេល​ដ៏​ពិបាក យើង​ក៏​អាច​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​ស្តាប់​យើង​ឮ​ផង​ដែរ។ ហើយដែល​អាក្រក់​បំផុត​នោះ យើង​ក៏​អាច​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​មិនបាន​ស្តាប់​ឮ​សម្រែក​របស់​យើង ឬ​ទត​មើល​ទឹកភ្នែក​យើង​ឡើយ។ តែ​ព្រះអង្គ​ពិតជា​ស្តាប់​ឮ និង​ទត​ឃើញ​មែន! ហេតុនេះ​ហើយ យើង​ចាំបាច់​ត្រូវ​ទូល​អង្វរ ដូច​ដែល​មាន​ចែង​ជា​ពិសេស ក្នុង​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​បាន​ទូល​អង្វរ សូម​ជំនួយ​ពី​ព្រះ ហើយក៏​បាន​ទូល​ថ្វាយ​អំពី​ស្ថានភាព​របស់​ខ្លួន​ដល់​ព្រះអង្គ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក៦១ ស្តេច​ដាវីឌ​បាន​ទូល​អង្វរ​ដល់​ព្រះ​អាទិករ​របស់​ទ្រង់​ថា “កាលណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្ម​ដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ”(ខ.២)។ ស្តេច​ដាវីឌ​បាន​ស្រែក​រក​ព្រះ ព្រោះ​ទ្រង់​ជ្រាប​ថា មានតែ​ព្រះអង្គ​ទេ ដែល​ជា “ទីជ្រកកោន” និង​ជា “ប៉ម​យ៉ាង​មាំ” (ខ.៣)។ ការអធិស្ឋាន​ទូល​អង្វរ តាម​គំរូ​បទ​គម្ពីរ​ទំនុកដំកើង គឺ​បាន​បញ្ជាក់​ថា ព្រះ​ទ្រង់​មានអំណាច​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់ ក៏ដូចជា​នឹក​ចាំ…

Read article