នៅតែនិយាយអំពីព្រះយេស៊ូវ
អ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច។ កិច្ចការ ៥:៤២ ក្នុងការសម្ភាសតន្ត្រីករម្នាក់ដែលជាអ្នកជឿព្រះយេស៊ូវ គាត់បានរៀបរាប់អំពីពេលមួយ ដែលគេបានជំរុញឲ្យគាត់ “ឈប់និយាយអំពីព្រះយេស៊ូវ” ច្រើនពេក។ តើហេតុអ្វីគាត់ត្រូវឈប់? គេបានលើកឡើងថា ក្រុមចម្រៀងគាត់នឹងកាន់តែល្បីឈ្មោះ ហើយមានលុយកាន់តែច្រើន ដើម្បីជួយអ្នកក្រ បើគាត់ឈប់និយាយថា ការងាររបស់គាត់សម្រាប់លើកដំកើងព្រះយេស៊ូវតែប៉ុណ្ណោះ។ បន្ទាប់ពីគាត់បានគិតរួចហើយ គាត់ក៏បានសម្រេចចិត្តប្រកាសថា អាជីពជាតន្រ្តីកររបស់គាត់ គឺសម្រាប់ចែកផ្សាយជំនឿលើព្រះគ្រីស្ទ … គាត់មិនអាចឈប់ប្រកាសអំពីព្រះអង្គបានឡើយ។ គាត់ក៏បានប្រាប់គេថា គាត់មានចិត្តឆេះឆួល ក្នុងការឆ្លើយតបការត្រាស់ហៅ ឲ្យផ្សាយព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ពួកសាវ័កក៏ធ្លាប់ជួបរឿងស្រដៀងនេះផងដែរ តែក្នុងកាលៈទេសៈដែលមានការគំរាមកំហែងខ្លាំងជាងនេះ។ ពួកគេបានជាប់គុក ហើយមានទេវតាយាងមករំដោះពួកគេ ហើយប្រាប់ពួកគេឲ្យបន្តប្រាប់អ្នកដទៃ អំពីដំណឹងល្អរបស់ព្រះគ្រីស្ទ (កិច្ចការ ៥:១៩-២០)។ ពេលអ្នកដឹកនាំសាសនាបានដឹងថា ពួកសាវ័កបានរត់គេចខ្លួន ហើយនៅតែបន្តប្រកាសដំណឹងល្អទៀត ពួកគេក៏បានព្រមានពួកសាវ័កថា “តើយើងមិនបានហាមផ្តាច់មិនឲ្យឯងរាល់គ្នាបង្រៀនពីឈ្មោះនោះទៀតទេឬអី?”(ខ.២៨)។ ពួកសាវ័កក៏បានឆ្លើយតបថា ពួកគេត្រូវតែស្តាប់បង្គាប់របស់ព្រះជាជាងស្តាប់តាមមនុស្ស(ខ.២៩)។ ជាលទ្ធផល ពួកអ្នកដឹកនាំសាសនាទាំងនោះ ក៏បានឲ្យគេចាប់ពួកសាវ័កវាយនឹងរំពាត់ ព្រមទាំងហាមឃាត់ មិនឲ្យនិយាយពីព្រះនាមព្រះយេស៊ូវទៀត(ខ.៤០)។ ពួកសាវ័កមានអំណរក្នុងការរងទុក្ខ ដើម្បីព្រះនាមព្រះយេស៊ូវ ហើយ “ចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច”(ខ.៤២)។…
Read article