February 26, 2023

You are here:
មិនមែនធ្វើតាមអារម្មណ៍ខ្លួនឯង

ទូលបង្គំ​មាន​សេចក្តី​អំណរ នឹង​ធ្វើតាម​ព្រះហឫទ័យ​ទ្រង់ អើ ក្រឹត្យវិន័យ​របស់​ទ្រង់​ក៏​នៅក្នុង​ចិត្ត​ទូលបង្គំ។ ទំនុកដំកើង ៤០:៨ មាន​ពេល​មួយ គេ​បាន​ផ្តល់​ឲ្យ​ការងារ​មួយ​ដល់​ភី​ធ័រ​(Peter) ក្នុង​ពេល​ដែល​គាត់​កំពុង​ស្វែងរក​ការងារ​ធ្វើ។ បន្ទាប់ពី​កន្លែង​ធ្វើការ​ចាស់​បាន​កាត់បន្ថយ​បុគ្គលិក ក្នុងនាម​គាត់​ជា​អ្នករក​ប្រាក់ចំណូល សម្រាប់​គ្រួសារ​ដែល​ទើបតែ​បង្កើត​ថ្មី គាត់​បាន​អធិស្ឋាន​អស់ពី​ចិត្ត សូម​ព្រះអង្គ​ប្រទាន​ការងារ​ថ្មី​ឲ្យ​គាត់​ធ្វើ។ មិត្ត​ភក្តិ​គាត់​ក៏បាន​ប្រាប់​គាត់​ថា ព្រះ​ទ្រង់​កំពុង​ឆ្លើយតប​ការអធិស្ឋាន​របស់​គាត់​ហើយ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ភី​ធ័រ​ពិបាក​សម្រេចចិត្ត ពេល​ដែល​គាត់​បាន​អាន​ព័ត៌មាន អំពី​ម្ចាស់​ក្រុមហ៊ុន​នោះ។ ក្រុមហ៊ុន​នោះ​បាន​វិនិយោគ នៅក្នុង​មុខ​ជំនួញ​ដែល​គួរឲ្យ​សង្ស័យ ហើយក៏​ធ្លាប់​មានឈ្មោះ​ស្អុយ ដោយសារ​អំពើពុករលួយ​ទៀត។ ទី​បញ្ចប់ ភី​ធ័រ​ក៏បាន​បដិសេធ​មិនទៅ​ធ្វើការ​នៅកន្លែង​នោះ ទោះ​គាត់​មានការ​ពិបាក​យ៉ាងណា​ក៏ដោយ។ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ជឿ​ថា ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​គាត់​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ ហើយ​គាត់​គ្រាន់តែ​ជឿ​ថា ព្រះអង្គ​នឹង​ផ្គត់ផ្គង់​គាត់។ ភី​ធ័រ​ក៏បាន​នឹក​ចាំ អំពី​រឿង​ដាវីឌ ជួប​ស្តេច​សូល ក្នុង​រូងភ្នំ។ ក្នុង​រឿង​នោះ ដាវីឌ​មានឱកាស​សម្លាប់​បុរស ដែល​កំពុង​តាម​សម្លាប់​គាត់ តែ​គាត់​មិនបាន​សម្លាប់​ស្តេច​សូល​ឡើយ។ គាត់​ក៏បាន​និយាយ​ថា “ព្រះយេហូវ៉ា​ទ្រង់​ឃាត់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ ដល់​ចៅហ្វាយ​របស់ខ្ញុំ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ដែល​ខ្ញុំ​នឹង​លើកដៃ​ទាស់​នឹង​ទ្រង់​ឡើយ ដ្បិត​ព្រះយេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ហើយ”(១សាំ​យ៉ូអែល ២៤:៦)។ ពេល​នោះ ដាវីឌ​មាន​ការ​ប្រុងប្រយ័ត្ន ក្នុង​ការ​ស្តាប់​តាមបង្គាប់​របស់​ព្រះ និង​ធ្វើអ្វី​ដែល​ត្រឹមត្រូវ គឺ​មិន​បាន​ធ្វើតាម​អារម្មណ៍ ឬ​ការ​យល់​ឃើញ​របស់​ខ្លួន​ឡើយ។ យើង​មិន​ត្រូវ​ព្យាយាម​ស្វែងរក​ទី​សំគាល់…

Read article