សារៈសំខាន់នៃការស្តាប់តាមព្រះបន្ទូល
យ៉ូសៀសមិនព្រមថយ បែរចេញពីនេកោទេ គឺបានក្លែងព្រះអង្គដើម្បីឲ្យបានច្បាំងនឹងទ្រង់វិញ ឥតស្តាប់តាមពាក្យរបស់នេកោ ដែលមកពីព្រះឱស្ឋនៃព្រះឡើយ។ ២របាក្សត្រ ៣៥:២២ កាលខ្ញុំបើកឡានទៅរៀននៅមហាវិទ្យាល័យ ហើយត្រឡប់មកផ្ទះវិញ ផ្លូវទៅកាន់ផ្ទះរបស់ខ្ញុំ នៅវាលរហោស្ថានហាក់ដូចជាគួរឲ្យធុញទ្រាន់ក្នុងការបើកបរ។ ដោយសារផ្លូវថ្នល់នោះវែង ហើយត្រង់ ខ្ញុំបានបើកលើសល្បឿន ពីរបីដងហើយ។ ពីដំបូង ប៉ូលិសដែលល្បាតតាមផ្លូវធំ បានព្រមានខ្ញុំ។ បន្ទាប់មក ខ្ញុំក៏បានទទួលសំបុត្រផាកពិន័យ។ ក្រោយមក ខ្ញុំក៏បានទទួលការផាកពិន័យជាលើកទីពីរ នៅកន្លែងដដែល។ ការបដិសេធន៍មិនព្រមតាមស្តាប់ការណែនាំ អាចនាំឲ្យមានផលវិបាកដ៏សោកសៅ។ យើងឃើញគំរូដ៏សោកសៅនេះ នៅក្នុងព្រះជន្មរបស់ស្តេចយ៉ូសៀស ដែលជាស្តេចល្អ និងស្មោះត្រង់។ កាលស្តេចអេស៊ីព្ទ ព្រះនាមនេកោ ដឹកនាំទ័ពឆ្លងកាត់ទឹកដីនគរយូដា ដើម្បីទៅជួយសាសន៍អាសស៊ើរច្បាំងចក្រភពបាប៊ីឡូន ស្តេចយ៉ូសៀសក៏បានចេញទៅស្ទាក់។ ស្តេចនេកោក៏បានចាត់អ្នកនាំសារ ទៅប្រាប់ស្តេចយូសៀសថា “ព្រះក៏បានបង្គាប់ឲ្យយើងប្រញាប់នឹងធ្វើដែរ ដូច្នេះ កុំឲ្យឃាត់ឃាំងព្រះ ដែលគង់ជាមួយនឹងយើងឡើយ ក្រែងព្រះបំផ្លាញទ្រង់ទៅ”(២របាក្សត្រ ៣៥:២១)។ ព្រះទ្រង់ពិតជាបានចាត់ស្តេចនេកោឲ្យទៅមែន តែស្តេចយ៉ូសៀសមិនបាន “ស្តាប់តាមពាក្យរបស់នេកោ ដែលមកពីព្រះឱស្ឋនៃព្រះឡើយ ហើយយាងទៅច្បាំងនៅត្រង់ច្រកភ្នំមេគីដោ”(ខ.២២)។ ស្តេចយ៉ូសៀសក៏បានរបស់ធ្ងន់ ក្នុងសង្រ្គាមនោះ ហើយពួកយូដា និងពួកក្រុងយេរូសាឡិមទាំងអស់គ្នាក៏កាន់ទុក្ខស្តេចយ៉ូសៀស(ខ.២៤)។ ស្តេចយ៉ូសៀសស្រឡាញ់ព្រះ។ ទីបំផុតទ្រង់ក៏បានជ្រាបថា ការធ្វើអ្វីៗតាមចិត្តខ្លួនឯង ដោយមិនបានចំណាយពេលស្តាប់ព្រះអង្គ…
Read article