ព្រះទ្រង់ស្គាល់យើងច្បាស់
ឱព្រះយេហូវ៉ាអើយទ្រង់ស្គាល់ទូលបង្គំហើយ។ យេរេមា ១២:៣ ថ្មីៗនេះ ខ្ញុំបានមើលរូបចម្លាក់លោកម៉ូសេ នៅក្នុងរូបថត។ ពេលខ្ញុំពិនិត្យបានជិត ខ្ញុំឃើញសាច់ដុំតូចមួយបានឡើងប៉ោង នៅលើដៃស្តាំរបស់រូបចម្លាក់លោកម៉ូសេ។ សាច់ដុំនោះ ជាសាច់ដុំពន្លាតសន្លាក់ ដែលពង្រីកមាឌពេលណានរណាម្នាក់លើកម្រាមកូនដៃ។ លោកម៉ៃឃលអេនជែឡូ(Michelangelo) ដែលជាអ្នកឆ្លាក់រូបនេះ មានជំនាញខាងឆ្លាក់រូបលម្អិត នៅលើរូបចម្លាក់មនុស្ស ដែលគាត់បានឆ្លាក់ ដោយរាប់បញ្ចូលចំណុចពិសេស ដែលជាងចម្លាក់ភាគច្រើនមើលរំលង។ លោកម៉ៃឃលអេនជែឡូ មានការយល់ដឹងអំពីរូបកាយរបស់មនុស្ស ដែលជាងចម្លាក់តិចណាស់បានដឹង តែការឆ្លាក់ជាលម្អិត ពីលើថ្មក្រានីតនោះ គឺដើម្បីឆ្លុះបញ្ចាំងអំពីចិត្តរបស់មនុស្ស ដែលជាផ្នែកខាងក្នុងនៃជីវិតមនុស្ស។ ហើយលោកម៉ៃឃលអេនជេឡូតែងតែមានការខ្វះខាតនៅត្រង់ចំណុចនេះ។ មានតែព្រះទេដែលជ្រាបអំពីជម្រៅដ៏ជ្រៅបំផុតនៃចិត្តមនុស្ស។ ការអ្វីក៏ដោយដែលយើងមើលឃើញ នៅលើមនុស្ស ទោះមើលដោយយកចិត្តទុកដាក់ ឬមានការយល់ឃើញយ៉ាងណាក៏ដោយ គឺអាចគ្រាន់តែឃើញស្រមោលនៃសេចក្តីពិតប៉ុណ្ណោះ។ តែព្រះទ្រង់មើលឃើញអ្វីដែលជ្រៅជាងស្រមោល។ ហេតុនេះហើយហោរាយេរេមាបានអធិស្ឋានថា “ឱព្រះយេហូវ៉ាអើយទ្រង់ស្គាល់ទូលបង្គំហើយ ទ្រង់ក៏ឃើញ ហើយល្បងលចិត្តទូលបង្គំ”(១២:៣)។ ការយល់ដឹងរបស់ព្រះ អំពីយើងម្នាក់ៗមិនមែនជាការសន្និដ្ឋាន ឬការសិក្សានោះទេ។ ព្រះអង្គមិនបានសង្កេតមើលយើងពីចម្ងាយ តែផ្ទុយទៅវិញ ព្រះអង្គទតមើលធ្លុះ ឃើញការពិតដែលថាយើងជានរណា។ ព្រះអង្គជ្រាបអំពីជម្រៅនៃជីវិតខាងក្នុងរបស់យើង សូម្បីតែអ្វីដែលយើងពិបាកយល់។ ទោះយើងមានការតស៊ូពិបាកយ៉ាងណា ឬមានបញ្ហាអ្វីក៏ដោយក្នុងចិត្តយើង ព្រះទ្រង់ទតឃើញយើង ហើយពិតជាស្គាល់យើង។—WINN COLLIER តើមានអ្វីធ្វើឲ្យអ្នកមានអារម្មណ៍ឯកោ ឬមិនមាននរណាម្នាក់ខ្វល់អំពីអ្នក? តើអារម្មណ៍របស់អ្នកមានការផ្លាស់ប្តូរយ៉ាងណាខ្លះ…
Read article