ព្រឹក

មានចិត្តស្ញប់ស្ញែង ដោយសារព្រះគុណព្រះ
ដោយUltimately with R.C. Sproul
March 6, 2023
គ្រីស្ទបរិស័ទច្រើនតែច្រៀងបទ “ព្រះគុណអស្ចារ្យ” ក្នុងកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ។ ប៉ុន្តែ តើយើងពិតជាជឿពាក្យពេចន៍ ក្នុងទំនុកបរិសុទ្ធនេះទេ? នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងបង្ហាញយើងថា តើការដែលព្រះទ្រង់សង្រ្គោះមនុស្សយ៉ាងដូចខ្ញុំ ដោយព្រះគុណព្រះអង្គ មានន័យដូចម្តេច? អត្ថបទ “ព្រះគុណអស្ចារ្យជាស័ព្ទពីរោះ ដែលប្រោសមនុស្សយ៉ាងដូចខ្ញុំ”។ យើងច្រៀងទំនុកមួយនេះ ដោយអំណរដ៏អស្ចារ្យ និងជំនឿដ៏តិចតួច។ តើយើងពិតជាជឿថា ព្រះគុណព្រះពិតជាបានសង្គ្រោះមនុស្សយ៉ាងដូចយើងមែនឬ? តើយើងពិតជាជឿថា ការសង្រ្គោះដែលយើងបានទទួលពីព្រះហស្តព្រះអង្គ ពិតជាអ្វីដែលយើងទទួលដោយឥតគិតថ្លៃ មិនមែនដោយសារការប្រព្រឹត្តរបស់យើង ហើយជាអ្វីដែលយើងមិនសមទទួលឬ? ពេលយើងច្រៀងទំនុកសកលមួយនេះ យើងគួរតែសួរខ្លួនឯងថា “តើហេតុអ្វីព្រះដែលជាព្រះដ៏ល្អ អនុញ្ញាតឲ្យខ្ញុំជាមនុស្សមានបាប បន្តអរសប្បាយនឹងព្រះពរទាំងអស់នេះ?”
ប្រភេទ
ល្ងាច

អាចវិលត្រឡប់មកវិញគ្រប់ពេល
ដោយLeslie Koh
March 6, 2023
កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង។ លូកា ២២:៣២ លោករ៉ាច(Raj) បានទទួលជឿព្រះយេស៊ូវ ជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ កាលគាត់ស្ថិតក្នុងវ័យយុវជន តែមិនយូរប៉ុន្មាន គាត់ក៏បានដាច់ចេញពីជំនឿ ហើយក៏បានរស់នៅដោយគ្មានព្រះ។ បន្ទាប់មក នៅថ្ងៃមួយ គាត់ក៏បានសម្រេចចិត្តចាប់ផ្តើមការប្រកបទាក់ទងជាថ្មីជាមួយព្រះយេស៊ូវ ហើយក៏បានវិលត្រឡប់ទៅព្រះវិហារវិញ តែត្រូវស្រ្តីម្នាក់ស្តីបន្ទោសឲ្យគាត់ ដោយកំហឹង ដោយសារគាត់មិនបានមកព្រះវិហារក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ។ ការស្តីបន្ទោសនេះ បានបន្ថែមពីលើភាពអាម៉ាស និងកំហុស ដែលលោករ៉ាចមាន ក្នុងការដាច់ចេញពីព្រះ ប៉ុន្មានឆ្នាំមកនោះ។ គាត់ឆ្ងល់ថា តើគាត់គ្មានសង្ឃឹមអាចវិលត្រឡប់មករកព្រះអង្គវិញទេឬ? បន្ទាប់មក គាត់ក៏បាននឹកចាំអំពីរបៀបដែលព្រះយេស៊ូវបានស្អាងលោកស៊ីម៉ូនពេត្រុសឡើងវិញ(យ៉ូហាន ២១:១៥-១៧) ទោះគាត់បានបដិសេធន៍ប្រាប់គេថា គាត់មិនស្គាល់ព្រះអង្គក៏ដោយ(លូកា ២២:៣៤,៦០-៦១)។ ទោះសាវ័កពេត្រុសបានធ្វើខុសធ្ងន់ប៉ុណ្ណាក៏ដោយ ក៏គាត់បានទទួលការអត់ទោសបាប និងការស្អាងឡើងវិញ។ ព្រះយេស៊ូវក៏បានប្រទានឱកាសឲ្យគាត់បញ្ជាក់សេចក្តីស្រឡាញ់ ដែលគាត់មានចំពោះព្រះយេស៊ូវសារជាថ្មី ហើយថែរក្សាសិស្សព្រះអង្គផងដែរ(យ៉ូហាន ២១:១៥-១៧)។ មុនពេលលោកពេត្រុសបដិសេធន៍ព្រះអង្គ ព្រះអង្គក៏បានប្រាប់គាត់ថា “កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង”(លូកា ២២:៣២)។ ព្រះបន្ទូលនេះក៏បានសម្រេច។ លោករ៉ាចក៏បានទូលសូមការអត់ទោសបាប និងការស្អាងឡើងវិញ ដូចលោកពេត្រុសផងដែរ ហើយសព្វថ្ងៃនេះ គាត់កំពុងតែដើរជាមួយព្រះយេស៊ូវយ៉ាងប្រកិត ហើយថែមទាំងកំពុងបម្រើព្រះអង្គ ក្នុងពួកជំនុំមួយ និងជួយទ្រទ្រង់អ្នកជឿដទៃទៀតផងដែរ។ ទោះយើងដាច់ចេញឆ្ងាយពីព្រះយ៉ាងណាក៏ដោយ ក៏ព្រះអង្គតែងតែត្រៀមជាស្រេច ដើម្បីអត់ទោសឲ្យយើង និងស្វាគមន៍យើងត្រឡប់មកវិញ ហើយថែមទាំងស្អាងយើងឡើងវិញ ដើម្បីឲ្យយើងស្រឡាញ់ បម្រើ និងថ្វាយសិរីល្អដល់ព្រះអង្គ។ យើងតែងតែអាចវិលត្រឡប់មករកព្រះអង្គវិញ ព្រោះព្រះពហុរបស់ព្រះអង្គ តែងតែបើកចំហចាំទទួលយើងជានិច្ច។—LESLIE KOH
តើអ្នកមានការភ័យខ្លាចអ្វី ក្នុងការវិលត្រឡប់មករកព្រះវិញ? តើការស្គាល់ព្រះទ័យដែលអត់ទោសបាប បានជួយឲ្យអ្នកវិលត្រឡប់មករកព្រះអង្គវិញដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីមេត្តា និងភាពអត់ធ្មត់របស់ព្រះអង្គចំពោះទូលបង្គំ គ្មានព្រំដែន។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទូលបង្គំអាចទុកចិត្តលើសេចក្តីស្រឡាញ់ដ៏អស់កល្បរបស់ព្រះអង្គ។
For further study, read Walking Free: Overcoming What Keeps Us from Jesus at DiscoverySeries.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៣-៤ និង ម៉ាកុស ១០:៣២-៥២