នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មានចិត្តស្ញប់ស្ញែង ដោយសារព្រះគុណព្រះ

មានចិត្តស្ញប់ស្ញែង ដោយសារព្រះគុណព្រះ

ដោយUltimately with R.C. Sproul

March 7, 2023

គ្រីស្ទបរិស័ទ​ច្រើនតែ​ច្រៀង​បទ “ព្រះគុណ​អស្ចារ្យ” ក្នុង​កម្មវិធី​ថ្វាយបង្គំ​ព្រះ​នៅ​ថ្ងៃអាទិត្យ។ ប៉ុន្តែ តើ​យើង​ពិតជា​ជឿ​ពាក្យ​ពេចន៍ ក្នុង​ទំនុក​បរិសុទ្ធ​នេះ​ទេ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​បង្ហាញ​យើង​ថា តើ​ការ​ដែល​ព្រះ​ទ្រង់​សង្រ្គោះ​មនុស្ស​យ៉ាងដូច​ខ្ញុំ ដោយ​ព្រះគុណ​ព្រះអង្គ មានន័យ​ដូចម្តេច? អត្ថបទ “ព្រះគុណ​អស្ចារ្យ​ជា​ស័ព្ទ​ពីរោះ ដែល​ប្រោស​មនុស្ស​យ៉ាងដូច​ខ្ញុំ”។ យើង​ច្រៀង​ទំនុក​មួយ​នេះ ដោយ​អំណរ​ដ៏​អស្ចារ្យ និង​ជំនឿ​ដ៏​តិចតួច។ តើ​យើង​ពិតជា​ជឿ​ថា ព្រះគុណ​ព្រះ​ពិតជា​បាន​សង្គ្រោះ​មនុស្ស​យ៉ាងដូច​យើង​មែន​ឬ? តើ​យើង​ពិតជា​ជឿ​ថា ការ​សង្រ្គោះ​ដែល​យើង​បាន​ទទួល​ពី​ព្រះហស្ត​ព្រះអង្គ ពិត​ជា​អ្វី​ដែល​យើង​ទទួល​ដោយ​ឥត​គិត​ថ្លៃ មិនមែន​ដោយសារ​ការប្រព្រឹត្ត​របស់​យើង ហើយ​ជា​អ្វី​ដែល​យើង​មិន​សម​ទទួល​ឬ? ពេល​យើង​ច្រៀង​ទំនុក​សកល​មួយ​នេះ យើង​គួរតែ​សួរ​ខ្លួនឯង​ថា “តើ​ហេតុអ្វី​ព្រះ​ដែល​ជា​ព្រះ​ដ៏​ល្អ​ អនុញ្ញាត​ឲ្យ​ខ្ញុំ​ជា​មនុស្ស​មាន​បាប បន្ត​អរ​សប្បាយ​នឹង​ព្រះពរ​ទាំងអស់​នេះ?”  

ប្រភេទ

ល្ងាច

អាចវិលត្រឡប់មកវិញគ្រប់ពេល

អាចវិលត្រឡប់មកវិញគ្រប់ពេល

ដោយLeslie Koh

March 7, 2023

កាលណា​អ្នក​បាន​ប្រែចិត្ត​វិលមកវិញ នោះ​ចូរ​ចំរើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង។ លូកា ២២:៣២ លោក​រ៉ា​ច(Raj) បាន​ទទួល​ជឿ​ព្រះយេស៊ូវ​ ជា​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ កាល​គាត់​ស្ថិត​ក្នុង​វ័យ​យុវជន តែ​មិនយូរ​ប៉ុន្មាន គាត់​ក៏បាន​ដាច់​ចេញពី​ជំនឿ ហើយក៏​បាន​រស់នៅ​ដោយ​គ្មាន​ព្រះ។ បន្ទាប់​មក នៅ​ថ្ងៃមួយ គាត់​ក៏បាន​សម្រេចចិត្ត​ចាប់ផ្តើម​ការ​ប្រកប​ទាក់ទង​ជាថ្មី​ជាមួយ​ព្រះយេស៊ូវ​ ហើយក៏​បាន​វិលត្រឡប់​ទៅ​ព្រះវិហារ​វិញ តែ​ត្រូវ​ស្រ្តី​ម្នាក់​​ស្តី​បន្ទោស​ឲ្យ​គាត់ ដោយ​កំហឹង ដោយសារ​គាត់​មិនបាន​មក​ព្រះវិហារ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ។ ការ​ស្តី​បន្ទោស​នេះ បាន​បន្ថែម​ពីលើ​ភាព​អា​ម៉ាស និង​កំហុស ដែល​លោក​រ៉ាច​មាន ក្នុង​ការ​ដាច់​ចេញពី​ព្រះ ប៉ុន្មាន​ឆ្នាំ​មក​នោះ។ គាត់​ឆ្ងល់​ថា តើ​គាត់​គ្មាន​សង្ឃឹម​អាច​វិលត្រឡប់​មក​រក​ព្រះ​អង្គ​វិញ​ទេ​ឬ? បន្ទាប់មក គាត់​ក៏បាន​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ស្អាង​លោក​ស៊ីម៉ូន​​ពេត្រុស​ឡើងវិញ(យ៉ូហាន ២១:១៥-១៧) ទោះ​គាត់​បាន​បដិសេធន៍​ប្រាប់​គេ​ថា គាត់​មិន​ស្គាល់​ព្រះអង្គ​ក៏ដោយ(លូកា ២២:៣៤,៦០-៦១)។ ទោះ​សាវ័ក​ពេត្រុស​បាន​ធ្វើ​ខុស​ធ្ងន់​ប៉ុណ្ណា​ក៏ដោយ ក៏​គាត់​បាន​ទទួលការ​អត់​ទោស​បាប និង​ការ​ស្អាង​ឡើងវិញ។ ព្រះយេស៊ូវ​ក៏​បាន​ប្រទាន​ឱកាស​ឲ្យ​គាត់​បញ្ជាក់​សេចក្តី​ស្រឡាញ់ ដែល​គាត់​មាន​ចំពោះ​ព្រះយេស៊ូវ​​សារ​ជាថ្មី ហើយ​ថែរក្សា​សិស្ស​ព្រះអង្គ​ផង​ដែរ(យ៉ូហាន ២១:១៥-១៧)។ មុន​ពេល​លោក​ពេត្រុស​បដិសេធន៍​ព្រះអង្គ ព្រះអង្គ​ក៏បាន​ប្រាប់​គាត់​ថា “កាលណា​អ្នក​បាន​ប្រែចិត្ត​វិល​មក​វិញ នោះ​ចូរ​ចំរើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង”(លូកា ២២:៣២)។ ព្រះបន្ទូល​នេះ​ក៏​បាន​សម្រេច។ លោក​រ៉ាច​ក៏​បាន​ទូល​សូម​ការ​អត់ទោស​បាប និង​ការ​ស្អាង​ឡើងវិញ ដូច​លោក​ពេត្រុស​ផង​ដែរ ហើយ​សព្វថ្ងៃ​នេះ គាត់​កំពុង​តែ​ដើរ​ជាមួយ​ព្រះយេស៊ូវ​យ៉ាង​ប្រកិត ហើយ​ថែម​ទាំង​​កំពុង​បម្រើ​ព្រះអង្គ ក្នុង​ពួក​ជំនុំ​មួយ និង​ជួយ​ទ្រទ្រង់​អ្នកជឿ​ដទៃ​ទៀត​ផង​ដែរ។ ទោះ​យើង​ដាច់​ចេញ​ឆ្ងាយ​ពី​ព្រះ​យ៉ាងណា​ក៏ដោយ ក៏​ព្រះអង្គ​តែងតែ​ត្រៀម​ជាស្រេច ដើម្បី​អត់ទោស​ឲ្យ​យើង និង​ស្វាគមន៍​យើង​ត្រឡប់មកវិញ ហើយ​ថែមទាំង​ស្អាង​យើង​ឡើងវិញ ដើម្បីឲ្យ​យើង​ស្រឡាញ់ បម្រើ និង​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ យើង​តែងតែ​អាច​វិលត្រឡប់​មក​រក​ព្រះ​អង្គ​វិញ ព្រោះ​ព្រះ​ពហុ​របស់​ព្រះអង្គ តែងតែ​បើក​ចំហ​ចាំ​ទទួល​យើង​ជានិច្ច។—LESLIE KOH

តើ​អ្នកមាន​ការ​ភ័យ​ខ្លាច​អ្វី ក្នុង​ការ​វិលត្រឡប់​មក​រក​ព្រះ​វិញ? តើ​ការ​ស្គាល់​ព្រះទ័យ​ដែល​អត់ទោស​បាប បាន​ជួយ​ឲ្យ​អ្នក​វិលត្រឡប់​មក​រក​ព្រះអង្គ​វិញ​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​សេចក្តី​មេត្តា និង​ភាព​អត់ធ្មត់​របស់​ព្រះអង្គ​ចំពោះ​ទូលបង្គំ គ្មាន​ព្រំដែន។ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​ទូលបង្គំ​អាច​ទុកចិត្ត​លើ​សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប​របស់​ព្រះអង្គ។

For further study, read Walking Free: Overcoming What Keeps Us from Jesus at DiscoverySeries.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៣-៤ និង ម៉ាកុស ១០:៣២-៥២