March 8, 2023

You are here:
ព្រះវត្តមានដ៏មានចេស្ដារបស់ព្រះអង្គ

ព្រះអម្ចាស់​ទ្រង់ប្រទាន​ព្រះបន្ទូល ហើយ​ពួក​អ្នក​ដែល​ប្រកាសប្រាប់​ដំណឹង នោះ​មានគ្នាច្រើន​ណាស់។ ទំនុកដំកើង ៦៨:១១ កាលពី​ឆ្នាំ​២០២០ គេ​បាន​អបអរ​ខួប១០០ឆ្នាំ នៃ​ការ​ធ្វើ​វិសោធនកម្ម​ទី៩ នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក ដែល​បាន​ឲ្យ​ស្រ្តី​មាន​សិទ្ធិ​បោះឆ្នោត។ នៅក្នុង​រូបថត ដែល​បាន​ផ្តិត​យក​ព្រឹត្តិ​ការ​ណ៍នៃ​ការ​ដើរ​ដង្ហែ​រ កាលពី​១០០​ឆ្នាំ​មុន គេ​ឃើញ អ្នក​ចូលរួម​កាន់​បដា ​មាន​សរសេរ​បទ​គម្ពីរ​ទំនុកដំកើង ៦៨:១១ ដែល​បាន​ចែងថា “ព្រះអម្ចាស់​ទ្រង់ប្រទាន​ព្រះបន្ទូល ហើយ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង នោះ​មាន​គ្នា​ច្រើន​ណាស់”។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង​ជំពូក៦៨ ស្តេច​ដាវីឌ​បាន​ពិពណ៌នា​ថា ព្រះ​ទ្រង់​ជា​អ្នកដឹកនាំ​មនុស្ស​ដែល​គេ​ជិះជាន់ ឲ្យ​មាន​សេរីភាព(ខ.៦) ដោយ​ជួយ​រាស្រ្ត​ដែល​ហត់នឿយ​ ឲ្យ​មាន​ភាព​ស្រស់ថ្លា និង​ស្អាង​ពួក​គេ​ឡើង​ជា​ថ្មី ដោយ​សេចក្តី​សប្បុរស​យ៉ាង​ហូរហៀរ​របស់​ព្រះអង្គ(៩-១០)។ ក្នុង​ខគម្ពីរ​ទាំង៣៥ នៃ​បទ​គម្ពីរ​ទំនុកដំកើង​នេះ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​សំដៅ​ទៅលើ​ព្រះអម្ចាស់​៤២​ដង ដោយ​បង្ហាញ​ថា ព្រះអង្គ​តែងតែ​គង់​នៅ​ជាមួយ​ពួក​គេ និង​ជួយ​សង្រ្គោះ​ពួក​គេ​ឲ្យ​រួចផុត​ពី​ភាព​អយុត្តិធម៌ និង​ទុក្ខវេទនា។ ហើយ​មនុស្សជា​ច្រើន​បាន​ប្រកាស​ដំណឹងល្អ​នេះ(ខ.១១)។ ទោះ​ស្រ្តី​ដែល​បាន​ដើរ​ដង្ហែ​ក្បួន ដើម្បី​ទាមទាសិទ្ធិ​បោះឆ្នោត បាន​យល់​ច្បាស់​អំពី​អត្ថន័យ​បទ​គម្ពីរ​ទំនុកដំកើង ៦៨ ឬ​អត់​ក៏ដោយ ក៏​បដា​របស់​ពួក​គេ​បាន​ប្រកាស​សេចក្តី​ពិត​នៃ​បទ​គម្ពីរ​នេះ ដែល​នៅតែ​មានន័យ​គ្រប់​សម័យ​កាល។ ព្រះ​ដែល​បាន​ធ្វើជា “ឪពុក​របស់​ក្មេងកំព្រា​” និង “អ្នកការពារ​ស្រ្តី​មេម៉ាយ”(ខ.៥) បាន​ដឹកនាំ​រាស្រ្ត​ព្រះអង្គ ទៅ​រក​កន្លែង​ដែល​មាន​ព្រះពរ ភាព​ស្រស់ថ្លា​ឡើងវិញ និង​ក្តី​អំណរ។ សូម​ទទួលការ​កម្សាន្ត​ចិត្ត​នៅ​ថ្ងៃនេះ ដោយ​ចាំ​ថា ព្រះ​វត្ត​មាន​របស់​ព្រះអង្គ​តែងតែ​នៅ​ជាប់​ជាមួយ​រា​ស្រ្ត​ព្រះអង្គ…

Read article