ការកម្សាន្តចិត្ត នៅលើក្របទ្វារផ្ទះ
ក៏ត្រូវកត់នៅក្របទ្វារផ្ទះឯង ហើយនៅទ្វារកំផែងរបស់ឯងផង។ ចោទិយកថា ៦:៩ កាលខ្ញុំរកមើលព័ត៌មាន នៅលើបណ្ដាញសង្គម បន្ទាប់ពីមានទឹកជំនន់ នៅឆ្នាំ២០១៦ នៅតំបន់ខាងត្បូងរដ្ឋលូវីស៊ីអាណា ខ្ញុំក៏បានឃើញមិត្តភក្តិម្នាក់បង្ហោះសារមួយ។ បន្ទាប់ពីនាងបានដឹងថា ផ្ទះរបស់នាងបានខូចខាត ហើយត្រូវសាងសង់ឡើងវិញ ម្តាយរបស់នាងក៏បានលើកទឹកចិត្តនាង ឲ្យស្វែងរកព្រះអម្ចាស់ ក្នុងពេលដែលនាងកំពុងបាក់ទឹកចិត្ត។ ក្រោយមក មិត្តភក្តិម្នាក់នេះក៏បានបង្ហោះរូបភាពខគម្ពីរ ដែលនាងបានរកឃើញ ដែលគេបានឆ្លាក់ពីលើក្របទ្វារ កាលកំពុងសាងសង់ផ្ទះនោះ។ ប្រពៃណីនៃការសរសេរខគម្ពីរ ពីលើក្របទ្វារផ្ទះ ប្រហែលមានប្រភពនៅក្នុងការបង្គាប់របស់ព្រះ ដល់ពួកអ៊ីស្រាអែល។ កាលនោះ ព្រះអង្គបានបង្គាប់ពួកអ៊ីស្រាអែល ឲ្យសរសេរក្រឹត្យវិន័យរបស់ព្រះអង្គនៅលើក្របទ្វារផ្ទះ ដើម្បីឲ្យពួកគេចាំថា ព្រះអង្គជានរណា។ ពួកអ៊ីស្រាអែលបានទន្ទេញឲ្យចាំព្រះបន្ទូលព្រះអង្គ ដោយកត់ក្រឹត្យវិន័យ ឲ្យជាប់ក្នុងចិត្ត(ចោទិយកថា ៦:៦) បង្រៀនកូនរបស់ខ្លួនឲ្យចេះក្រឹត្យវិន័យ(ខ.៧) និងសរសេរព្រះបន្ទូលព្រះអង្គនៅលើក្របទ្វារ និងច្រកចេញចូល(ខ.៩)។ ការអនុវត្តន៍ដូចនេះ បានលើកទឹកចិត្តពួកគេ មិនឲ្យភ្លេចសេចក្តីអ្វីដែលព្រះអង្គមានបន្ទូល ឬសេចក្តីសញ្ញាដែលពួកគេបានតាំងជាមួយព្រះអង្គ។ ការដាក់តាំងព្រះបន្ទូលព្រះ នៅក្នុងផ្ទះយើង ក៏ដូចជាបន្តុះអត្ថន័យរបស់ព្រះបន្ទូល ក្នុងចិត្តយើង អាចជួយយើងសង់គ្រឹះ ដែលពឹងផ្អែកទៅលើសេចក្តីស្មោះត្រង់របស់ព្រះអង្គ ដូចដែលព្រះគម្ពីរបានបើកសម្ដែង។ ហើយព្រះអង្គអាចប្រើព្រះបន្ទូលព្រះអង្គ ដើម្បីនាំមកនូវការកម្សាន្តចិត្ត ក្នុងពេលដែលមានសោកនាដកម្ម ឬការបាត់បង់ដ៏ឈឺចាប់។—KATARA PATTON តើព្រះគម្ពីរបានកម្សាន្តចិត្តអ្នកខ្លាំងបំផុតនៅពេលណា? តើសេចក្តីពិតក្នុងព្រះគម្ពីរបានធ្វើជាគ្រឹះនៃជីវិតអ្នកដូចម្តេចខ្លះ?…
Read article