តន្រ្តីជាថ្នាំព្យាបាល
នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ។ ១សាំយ៉ូអែល ១៦:២៣ បេលឡា(Bella) ជាក្មេងអាយុ៥ឆ្នាំ ដែលបានចូលសម្រាកព្យាបាលជំងឺមហារីក ក្នុងមន្ទីរពេទ្យ ក្នុងរដ្ឋដាកូតាខាងជើង។ នៅទីនោះ គេបានប្រើតន្រ្តីជាផ្នែកមួយនៃការព្យាបាលជំងឺនាង។ មនុស្សជាច្រើនបានទទួលឥទ្ធិពលដ៏មានអំណាច របស់តន្ត្រី មកលើអារម្មណ៍របស់ពួកគេ ដោយមិនដឹងច្បាស់ថា មូលហេតុអ្វី តែថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញអត្ថប្រយោជន៍ជាច្រើនដែលតន្រ្តីមាន មកលើសុខភាពរបស់អ្នកស្តាប់។ សព្វថ្ងៃនេះ វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ឌាឲ្យគេប្រើតន្រ្តី ដើម្បីព្យាបាលជំងឺមហារីករបស់មនុស្ស ដូចក្មេងស្រីបេលឡាជាដើម ក៏ដូចជាអ្នកដែលមានជំងឺប៉ាក់គីនសិន ជំងឺវង្វេងវង្វាន់ និងអ្នកមានរបួសផ្លូវចិត្តធ្ងន់ធ្ងរ។ ស្តេចសូលក៏បានទទួលការព្យាបាលដោយប្រើតន្រ្តីផងដែរ ពេលដែលទ្រង់មានអារម្មណ៍ថា មានវិញ្ញាណអាក្រក់បានមកបំភ័យទ្រង់។ អ្នកបម្រើទ្រង់ក៏បានស្នើឲ្យមាននរណាម្នាក់លេងភ្លេងថ្វាយទ្រង់ស្តាប់ ដើម្បីឲ្យទ្រង់មានអារម្មណ៍ល្អឡើងវិញ(១សាំយ៉ូអែល ១៦:១៦)។ គេក៏បានទៅហៅយុវជនដាវីឌមកលេងស៊ុង ហើយស្តេចសូលមានការពេញព្រះទ័យចំពោះដាវីឌ ហើយក៏បានឲ្យដាវីឌនៅបន្តបម្រើទ្រង់ទៀត(ខ.២២)។ ដាវីឌក៏បានលេងស៊ុងឲ្យស្តេចសូលស្តាប់ រៀងរាល់ពេលវិញ្ញាណអាក្រក់មកសណ្ឋិតលើទ្រង់ ដើម្បីជួយឲ្យទ្រង់មានអារម្មណ៍ធូរស្បើយពីការឈឺចាប់។ អ្នកវិទ្យាសាស្រ្តប្រហែលទើបតែបានរកឃើញអត្ថប្រយោជន៍នៃតន្រ្តី ដែលព្រះទ្រង់បានជ្រាបតាំងពីដើមរៀងមក។ ក្នុងនាមព្រះអង្គជាអ្នកបង្កើតរូបកាយ និងតន្រ្តី ព្រះអង្គបានប្រទានតន្រ្តីជាថ្នាំ សម្រាប់បញ្ហាសុខភាពយើង ដែលមនុស្សគ្រប់គ្នាអាចទទួលយក ទោះយើងស្ថិតក្នុងសម័យណា ហើយងាយស្រួល ឬពិបាកទៅទទួលការព្យាបាលពីពេទ្យក៏ដោយ។ ពេលណាយើងពិបាករកតន្រ្តីស្តាប់ យើងអាចច្រៀងថ្វាយព្រះ ក្នុងពេលយើងមានអំណរ ក៏ដូចជាពេលមានទុក្ខលំបាក ដែលនេះក៏ជាតន្រ្តីនាំមកនូវការប្រោសឲ្យជាផងដែរ(ទំនុកដំកើង…
Read article