មិត្តភក្តិ និងខ្មាំងសត្រូវ
ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន។ រ៉ូម ១២:១៨ លោកសាស្រ្តាចារ្យ ខេនេត អ៊ី បេលី(Kenneth E. Bailey) បានធ្វើការបកស្រាយ អំពីអ្នកដឹកនាំប្រទេសម្នាក់ នៅទ្វីបអាហ្វ្រិក ដែលបានរៀនរក្សាឥរិយាបថខុសពីធម្មតា ក្នុងទំនាក់ទំនងអន្តរជាតិ។ គាត់បានបង្កើតទំនាក់ទំនងល្អ ជាមួយប្រទេសអ៊ីស្រាអែល និងបណ្តាប្រទេសនៅជុំវិញប្រទេសអ៊ីស្រាអែល។ ពេលគេសួរគាត់ថា តើប្រទេសរបស់គាត់អាចរក្សាតុល្យភាពដ៏ផុយស្រួយ ក្នុងទំនាក់ទំនងនេះបានដោយរបៀបណា គាត់ក៏បានឆ្លើយប្រាប់គេថា “យើងជ្រើសរើសប្រទេសជាមិត្តរបស់យើង។ យើងមិនបានលើកទឹកចិត្តប្រទេសជាមិត្ត ឲ្យជ្រើសរើសសត្រូវឲ្យយើងនោះទេ”។ នេះជាការសម្រេចចិត្តប្រកបដោយប្រាជ្ញា។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល ដែលបានលើកទឹកចិត្តគ្រីស្ទបរិស័ទម្នាក់ៗ ឲ្យរស់នៅ ដោយសន្តិភាពជាមួយមនុស្សទាំងអស់ផងដែរ។ ក្នុងការពិពណ៌នាអំពីចារិកលក្ខណៈរបស់ជីវិតដែលព្រះគ្រីស្ទបានកែប្រែ គាត់បានសរសេរថា “ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន”(រ៉ូម ១២:១៨)។ គាត់ក៏បាននិយាយសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការទំនាក់ទំនងជាមួយអ្នកដទៃ ដោយរំឭកយើងថា សូម្បីតែរបៀបដែលយើងប្រព្រឹត្តចំពោះខ្មាំងសត្រូវរបស់យើង(ខ.២០-២១) ក៏បានឆ្លុះបញ្ចាំង អំពីជំនឿ និងការពឹងផ្អែក ដែលយើងមានមកលើព្រះគ្រីស្ទ និងការថែរក្សារបស់ព្រះអង្គផងដែរ។ យើងមិនតែងតែអាចរស់នៅ ដោយមេត្រីជាមួយមនុស្សគ្រប់គ្នាបានឡើយ(សាវ័កប៉ុលបានប្រើពាក្យ “បើសិនជាបាន”)។ តែការទទួលខុសត្រូវរបស់យើង ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ គឺត្រូវអនុញ្ញាតឲ្យប្រាជ្ញារបស់ព្រះអង្គ ដឹកនាំការរស់នៅរបស់យើង(យ៉ាកុប ៣:១៧-១៨) ដើម្បីឲ្យយើងមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនយើង…
Read article