ព្រះបន្ទូលសម្រាប់ដំណាក់កាលនៃជីវិត

គ្រប់​ទាំង​បទ​គម្ពីរ គឺជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មានប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯសេចក្តី​សុចរិត។ ២ធីម៉ូថេ ៣:១៦

នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៨០០ អ្នកជឿ​ព្រះ​នៅកន្លែង​ផ្សេងគ្នា បាន​ផលិត​ធនធាន​ស្រដៀងគ្នា ក្នុង​ពេល​តែមួយ សម្រាប់​ធ្វើ​ងារ​បម្រើ​ព្រះ។ គេ​បាន​អនុវត្ត​ដូចនេះ ជា​លើក​ដំបូង ក្នុង​ទីក្រុង​មុន​ទ្រី​ល ប្រទេស​កាណាដា នៅ​ឆ្នាំ១៨៧៧។ នៅ​ឆ្នាំ ១៨៩៨ គេ​ក៏បាន​ប្រើ​វិធី​សាស្រ្ត​មួយទៀត នៅ​ទីក្រុង​ញូ​យ៉​ក សហរដ្ឋអាមេរិក។ នៅ​ឆ្នាំ១៩២២ មានកម្ម​វិធី​ដូចនេះ​ចំនួន​ប្រហែល៥ពាន់ កំពុង​មាន​សកម្មភាព ក្នុង​តំបន់​អាមេរិក​ខាងជើង រៀងរាល់​រដូវ​ក្តៅ។

ប្រវតិ្តសាស្រ្ត​នៃ​សាលា​ព្រះគម្ពីរ​សម្រាប់​វិស្សមកាល ក៏បាន​ចាប់ផ្តើម​មាន​នៅ​សម័យ​នោះ។ អ្នកបង្កើត​សាលា​ព្រះគម្ពីរ​នេះ មានចិត្ត​ឆេះឆួល​ចង់​ឲ្យ​យុវជន និង​កុមារ​ចេះ​ព្រះគម្ពីរ។

សាវ័ក​ប៉ុល​ក៏​មានចិត្ត​ឆេះឆួល​ស្រដៀង​នេះ​ផង​ដែរ សម្រាប់​សិស្សរបស់​គាត់ ជា​យុវជន ឈ្មោះ ធីម៉ូថេ ដោយ​សរសេរ​សំបុត្រ​បង្រៀន​​ថា “គ្រប់​ទាំង​បទ​គម្ពីរ គឺជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ” ក៏​មានប្រយោជន៍​សំរាប់​ការ​បង្រៀន ក៏ដូចជា “ដើម្បី​ធ្វើការល្អ” (២ធីម៉ូថេ ៣:១៦-១៧)។ យើង​ចាំបាច់​ត្រូវការ​ពារ​ខ្លួន​យើង ដោយ​ប្រើ​ព្រះគម្ពីរ ព្រោះ​ព្រះគម្ពីរ​ធ្វើឲ្យ​យើង​ស្គាល់​ព្រះអង្គ​សង្រ្គោះ​របស់​យើង ធ្វើឲ្យ​យើង “មាន​ប្រាជ្ញា​ដល់ទី​សង្គ្រោះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ​ផង”(ខ.១៥)។

ការ​សិក្សា​ព្រះ​គម្ពីរ គឺ​សម្រាប់​កុមារ ក៏ដូចជា​សម្រាប់​មនុស្ស​ពេញវ័យ​ផង​ដែរ។ ហើយក៏​មិនមែន​សម្រាប់​តែ​នៅ​រដូវ​ក្តៅ ឬ​ក្នុង​ពេល​វិស្សមកាល តែ​ក៏​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ។ លោក​ធីម៉ូថេ​​បាន​ស្គាល់​បទ​គម្ពីរ​ទាំងប៉ុន្មាន តាំងពី​គាត​នៅក្មេង(ខ.១៥) ប៉ុន្តែ គេ​អាច​ចាប់ផ្តើម​រៀន​ព្រះគម្ពីរ នៅក្នុង​វ័យ​ណា​ក៏បាន គឺ​មិនដែល​យឺត​ពេល​ឡើយ។ ទោះ​ជីវិត​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ណា​ក៏ដោយ ក៏​ប្រាជ្ញា​នៃ​ព្រះគម្ពីរ​នៅតែ​អាច​នាំ​យើង​ឲ្យ​ស្គាល់ និង​ប្រកប​ស្និទ្ធស្នាល​ជាមួយ​ព្រះយេស៊ូវ​។ ព្រះ​ទ្រង់​ជា​ប្រភព​នៃ​មេរៀន​ព្រះគម្ពីរ សម្រាប់​យើង​រាល់គ្នា។—KENNETH PETERSEN

តើមាន​ខគម្ពីរ​ណាខ្លះ ដែល​អ្នកចូលចិត្ត​ជាងគេ? តើ​ខគម្ពីរ​នោះ​បាន​ចង្អុលបង្ហាញ​អ្នក​ដូចម្តេច​ខ្លះ ឲ្យ​ងាក​ទៅ​រក​ព្រះគ្រីស្ទ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​អំណោយ​នៃ​ព្រះគម្ពីរ និង​ជួយ​ទូលបង្គំ​រៀន​សូត្រ​អំពី​ព្រះយេស៊ូវ​។

To learn how to study the Bible, visit ODBU.org​/SF106.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៨-២៩ និង ម៉ាកុស ១៤:៥៤-៧២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles