March 21, 2023

You are here:
បង្រៀនកូនៗយើងឲ្យស្គាល់ព្រះច្បាស់

ព្រះអម្ចាស់​បាន​ចាត់តាំង​គ្រួសារ ​ធ្វើជា​កន្លែង​ដែល​កូន​ត្រូវ​ទទួលការ​បណ្តុះបណ្តាល ឲ្យ​ស្គាល់​ព្រះ គឺ​មិនបាន​ចាត់តាំង​សាលារៀន ឬ​រដ្ឋ ឲ្យ​បំពេញ​ភារកិច្ច​នេះ​ទេ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​លើកឡើង អំពី​ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​របស់​ឪពុក​ម្តាយ​ជា​គ្រីស្ទបរិស័ទ។ អត្ថបទ យើង​កំពុង​រស់នៅ​ក្នុង​វប្បធម៌ ដែល​ចូលចិត្ត​ស្វែងរក​ស្ថាប័ន​ផ្សេងៗ ឲ្យ​ទទួល​ខុស​ត្រូវ​ជំនួស​យើង។ យើង​ចង់​ឲ្យ​ប្រព័ន្ធ​អប់រំ​របស់​សាលារៀន ផ្តល់​ឲ្យ​យើង​នូវ​ការអប់រំ។ ហើយ​នៅពេល​ណា​យើង​បានឃើញ​ការ​បង្រៀន​ក្នុង​ព្រះគម្ពីរ អំពី​វប្បធម៌ និង​លោកិយ នោះ​យើង​ក៏បាន​ដឹង​ថា គ្រួសារ​គឺជា​ស្ថាប័ន​សំខាន់​បំផុត ដែល​ព្រះ​ទ្រង់​បាន​ចាត់តាំង។ ហើយ​នៅពេល​ណា​យើង​មើល​ក្រឹត្យវិន័យ ក្នុង​កណ្ឌ​គម្ពីរ​ចោទិយកថា យើង​ឃើញ​ការ​ត្រាស់​ហៅ​ដ៏​គួរឲ្យ​ស្ញែង​ខ្លាច​ថា “ចូរ​ស្តាប់​ចុះ ឱ​អ៊ីស្រាអែល​អើយ ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះយេហូវ៉ា​តែ១អង្គ​ទ្រង់ ត្រូវឲ្យ​ឯង​ស្រឡាញ់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យអស់​ពីចិត្ត អស់ពី​ព្រលឹង ហើយ​អស់ពី​កំឡាំង​ឯង”(៦:៤-៥)។ ព្រះយេស៊ូវ​បាន​ហៅ​ក្រឹត្យវិន័យ​នេះ​ថា មហា​ព្រះរាជ​បញ្ជា ។ ពេលណា​ព្រះអម្ចាស់​នៃ​យើង​មាន​បន្ទូល​អំពី​ក្រឹត្យវិន័យ និង​មហា​ព្រះរាជ​បញ្ជា នោះ​យើង​ត្រូវ​យកចិត្ត​ទុកដាក់ និង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង មក​លើ​ព្រះបន្ទូល​ព្រះអង្គ​ក្នុង​បរិបទ​នោះ។ ពេលណា​យើង​អាន​បទ​គម្ពីរ ចោទិយកថា ជំពូក៦ ភាគច្រើន​យើង​គ្រាន់តែ​បាន​ចាប់អារម្មណ៍ មក​លើ​ការប្រកាស​អំពី​មហា​ព្រះរាជ​បញ្ជា​ប៉ុណ្ណោះ។ ហើយ​បើ​យើង​បន្ត​អាន​ទៅមុខ​ទៀត យើង​នឹង​ឃើញ​សេចក្តី​បង្គាប់​ថា “ត្រូវឲ្យ​ប្រិតប្រៀន​សេចក្តី​ទាំងនេះ​ដល់​កូនចៅ​ឯង ព្រមទាំង​និយាយ​ដំណាល ក្នុង​កាលដែល​អង្គុយ​នៅក្នុង​ផ្ទះ​ហើយ​ដើរតាម​ផ្លូវ…

Read article
ភាពថ្មីឡើងវិញ ខាងវិញ្ញាណ

ទោះ​បើ​មនុស្ស​ខាងក្រៅ​របស់​យើងខ្ញុំ កំពុងតែ​ពុករលួយ​ទៅ​ក៏​ពិតមែន តែ​នៅ​ខាងក្នុង​កំពុងតែ​កែប្រែ​ជាថ្មី​ឡើង​រាល់ថ្ងៃ​ជានិច្ច​វិញ។ ២កូរិនថូស ៤:១៦ នៅក្នុង​ការផ្សំ​ថ្នាំបុរាណ​ចិន គេ​បាន​ប្រើ​ម្សៅ​គុជ​ខ្យង អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​ហើយ ដើម្បី​ខាត់​កោសិកា​ស្បែក​ដែល​បាន​ងាប់ ចេញពី​ផ្ទៃ​ខាងលើ​របស់​ស្បែក ដើម្បី​ជួយ​ឲ្យ​ស្បែក​រលោង​ស្អាត។ នៅ​ប្រទេស​រ៉ូម៉ានី​វិញ គេ​បាន​ប្រើ​ភក់​ពិសេស​ម្យ៉ាង លាប​ពីលើ​ស្បែក ឲ្យ​ក្មេង​ជាង​វ័យ និង​រលោង​ស្អាត។ មនុស្សជា​ច្រើន​បាន​ស្វែងរក​ភក់​ពិសេស​នេះ។ នៅ​ទូទាំង​ពិភពលោក មនុស្ស​បាន​អនុវត្ត​នូវ​ការ​ថែ​សម្ផស្ស​តាម​មធ្យោបាយ​ផ្សេងៗ ដើម្បី​នាំមក​នូវ​ភាព​ស្រស់​ស្អាត ទោះ​ស្បែក​អាក្រក់​យ៉ាងណាក៏ដោយ។ ទោះជាយ៉ាងណា​ក៏ដោយ ឧបករណ៍​ដែល​មនុស្ស​បង្កើត ដើម្បី​ថែ​ទាំ​រូបកាយ​របស់​យើង អាច​នាំមក​នូវ​ការ​ពេញចិត្ត តែមួយ​រយៈពេល​ប៉ុណ្ណោះ។ ការ​ថែរក្សា​សុខភាព​ខាងវិញ្ញាណ​ឲ្យ​បាន​ល្អ និង​រឹងមាំ មាន​សារៈសំខាន់​ជាង។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ព្រះអង្គ​បាន​ប្រទាន​អំណោយ​នៃ​ការ​សម្អាត​ជាថ្មី​ខាង​វិញ្ញាណ តាម​រយៈ​ព្រះ​អង្គ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ទោះ​បើ​មនុស្ស​ខាងក្រៅ​របស់​យើងខ្ញុំ កំពុងតែ​ពុករលួយ​ទៅ​ក៏​ពិតមែន តែ​នៅ​ខាងក្នុង​កំពុងតែ​កែប្រែ​ជាថ្មី​ឡើង​រាល់ថ្ងៃ​ជានិច្ច​វិញ”(២កូរិនថូស ៤:១៦)។ បញ្ហា​ប្រឈម​ដែល​យើង​ប្រឈម​មុខ​ដាក់ ជា​រៀងរាល់​ថ្ងៃ អាច​ទាញ​យើង​ឲ្យ​ធ្លាក់​ចុះ​បាន ពេល​ណា​យើង​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​ភាព​អវិជ្ជមាន ដែល​មាន​ដូចជា​ការភ័យខ្លាច ការឈឺចាប់ និង​ការ​ថប់បារម្ភ​ជាដើម។ ការ​សម្អាត​ជាថ្មី​ខាងវិញ្ញាណ​កើតមានឡើង ពេលណា​យើង មិន​ផ្តោត​ចិត្ត​ទៅលើ​របស់​ដែល​មើលឃើញ​ឡើយ គឺ​ផ្តោត​ចិត្ត​ទៅលើ​របស់​ដែល​មើល​មិនឃើញ​វិញ”(ខ.១៨)។ យើង​ត្រូវ​ថ្វាយ​ការ​ព្រួយបារម្ភ​របស់​យើង​ជា​រៀងរាល់ថ្ងៃ ដាច់​ដល់​ព្រះ ហើយ​អធិស្ឋាន​សូម​ព្រះអង្គ​ប្រទាន​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ ដូចជា​សេចក្តី​ស្រឡាញ់ ក្តី​អំណរ និង​សន្តិភាព​ក្នុងចិត្ត​ជាដើម ឲ្យ​កើតមាន​ជាថ្មី…

Read article