March 24, 2023

You are here:
រៀនស្តាប់សម្លេងព្រះអង្គ

ខ្ញុំ​ផ្ញើ​អ្នករាល់គ្នា​ទុក​នឹង​ព្រះ ហើយនិង​ព្រះបន្ទូល​នៃ​ព្រះគុណ​ទ្រង់ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយនិង​ឲ្យ​អ្នករាល់គ្នា​មាន​កេរ្តិ៍​អាករ​នៅក្នុង​ពួក​នៃ​អស់អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ។ កិច្ចការ ២០:៣២ បន្ទាប់ពី​អ្នក​វិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​អស់​ជាច្រើន​ឆ្នាំ ពួក​គេ​ក៏បាន​រក​ឃើញថា សត្វ​ឆ្កែ​ចចក​បញ្ចេញ​សម្លេង​ខុសៗគ្នា​ដើម្បីទំនាក់ទំនង​គ្នា។ អ្នក​វិទ្យាសាស្រ្ត​ម្នាក់​បាន​ប្រើ​លេខ​កូត​ដើម្បី​វិភាគ​សម្លេង​របស់​សត្វ​ឆ្កែចចក ហើយក៏​បានដឹង​ថា សម្លេង​លូ​របស់​សត្វ​ឆ្កែចចក ដែល​មាន​កំរិត​សម្លេង​តូច​ធំ និង​ខ្ពស់​ទាប​ផ្សេងៗគ្នា បាន​ជួយ​ឲ្យ​គាត់​អាច​ស្គាល់​សត្វ​ឆ្កែចចក​ដ៏​ជាក់លាក់ យ៉ាង​ត្រឹមត្រូវ១រយ​ភាគរយ។ ព្រះគម្ពីរ​បាន​ផ្តល់​ឲ្យ​នូវ​ឧទាហរណ៍​ជាច្រើន អំពី​ការដែល​ព្រះ​ទ្រង់​ស្គាល់​សម្លេង​របស់​ជីវិត​ដែល​ព្រះអង្គ​បាន​បង្កើត។ ព្រះអង្គ​បាន​ហៅឈ្មោះ​លោក​ម៉ូសេ ហើយ​បាន​មាន​បន្ទូល​មក​គាត់​ដោយ​ផ្ទាល់(និក្ខមនំ ៣:៤-៦)។ ស្តេច​ដាវីឌ​ដែល​ជា​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​ប្រកាស​ថា “ខ្ញុំ​ឡើង​សំឡេង​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ទ្រង់​ក៏​ឆ្លើយតប​មក​ខ្ញុំ ពីលើ​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់”(ទំនុកដំកើង ៣:៤)។ សាវ័ក​ប៉ុល​ក៏បាន​និយាយ​សង្កត់ធ្ងន់​ថា ការ​ដែល​រាស្រ្ត​ព្រះអង្គ​ស្គាល់​សម្លេង​ព្រះអង្គ នោះ​គឺ​ពិត​ជា​មាន​តម្លៃ​ណាស់។ ពេល​ដែល​សាវ័ក​ប៉ុល​ជម្រាប​លា​ពួក​ចាស់ទុំ​ក្នុង​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ គាត់​ក៏បាន​មាន​ប្រសាសន៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជំរុញ​គាត់ ឲ្យ​ធ្វើដំណើរ​ទៅ​ទីក្រុង​យេ​រូ​សា​ឡិម។ គាត់​បាន​បញ្ជាក់​ថា គាត់​បាន​ប្តេជ្ញា​ចិត្ត​ដើរតាម​សម្លេង​ព្រះអង្គ ទោះ​គាត់​មិនដឹង​ថា គាត់​នឹង​ជួប​រឿង​អ្វីខ្លះ ពេល​គាត់​ទៅដល់​ទីនោះ​ក៏​ដោយ​(កិច្ចការ ២០:២២)។ សាវ័ក​ប៉ុល​ក៏បាន​ដាស់តឿន​ពួក​គេ​ថា “ឆ្កែព្រៃ​ដ៏​សាហាវ” នឹង​ចូលទៅក្នុង​ចំណោម​ពួក​គេ ដើម្បី​បង្វែរ​ពួក​គេ​ចេញពី​សេចក្តី​ពិត(ខ.២៩-៣០)។ បន្ទាប់មក គាត់​ក៏បាន​លើកទឹកចិត្ត​ពួក​ចាស់ទុំ​ទាំងនោះ ឲ្យ​នៅតែ​ចាំយាម ក្នុង​ការយល់​សេចក្តី​ពិត​របស់​ព្រះ(ខ.៣១)។ អ្នកជឿ​ព្រះយេស៊ូវ​មាន​ឯកសិទ្ធិ​ដ៏​ពិសេស ដែល​បានដឹង​ថា ព្រះ​ទ្រង់​ស្តាប់​ឮ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង។ យើង​ក៏​មានអំណាច​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​ជួយ​យើង ឲ្យ​ស្គាល់​សម្លេង​ព្រះ​អង្គ…

Read article