March 25, 2023

You are here:
ចាប់ផ្តើមជាថ្មី ដោយសារព្រះគុណ

កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ សេចក្តី​ទាំងនោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់។ បរិទេវ ៣:២២-២៣ ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ គេ​និយម​ផលិត​ខ្សែ​ភាព​យន្ត​ល្បីៗ​ឡើង​វិញ បន្ទាប់ពី​បាន​ចាក់​បញ្ចាំង​យ៉ាង​ជោគជ័យ​ជាច្រើន​ឆ្នាំ​កន្លងមក។ នៅក្នុង​ពិភព​ខ្សែភាពយន្ត គេ​យក​ខ្សែ​ភាព​យន្ត​ចាស់ៗ មក​ថត និង​ចាក់​បញ្ចាំង​ឡើងវិញ ដោយ​ប្រើ​បច្ចេកទេស​ទំនើប​ជាង​មុន។ រឿង​ខ្លះ​ជា​រឿង​ដែល​មនុស្ស​ជំនាន់​ចាស់​ជាច្រើន​បាន​ស្គាល់ ដូចជា​រឿង​វីរបុរស ឬ​រឿង​និទាន​ជាដើម។ រឿង​ខ្លះ​ទៀត​ជា​រឿង​ដែល​គេ​មិន​សូវ​ស្គាល់ តែ​ត្រូវ​គេ​យក​មក​ផលិត​ឡើង​វិញ ដោយ​ការ​កែសម្រួល​សាច់​រឿង។ តែ​ក្នុងករណី​នី​មួយៗ រឿង​ដែល​បាន​ផលិត​សារ​ជាថ្មី មាន​លក្ខណៈ​មិនសូវ​ខុសពី​រឿង​ចាស់​ទេ។ វា​ជា​ការ​ចាប់ផ្តើម​ជាថ្មី ជា​ការ​ផ្តល់​ឱកាស​ឲ្យ​រឿង​ចាស់​មានជីវិត​ឡើងវិញ។ ដំណឹងល្អ​របស់​ព្រះគ្រីស្ទ ក៏បាន​ផ្តល់​ឱកាស​ឲ្យ​យើង​ម្នាក់​ៗ​ចាប់​ផ្តើម​ជីវិត​យើង​ជាថ្មី​ផង​ដែរ។ ព្រះយេស៊ូវ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ទទួលការ​អត់ទោស​បាប ក៏ដូចជា​ជីវិត​ពេញ​បរិបូរ និង​អស់​កល្ប​ជានិច្ច(យ៉ូហាន ១០:១០)។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ​បរិទេវ ហោរា​យេរេមា​បាន​រំឭក​យើង​ថា សេចក្តី​សប្បុរស​របស់​ព្រះអម្ចាស់​តែងតែ​ថ្មី​ជានិច្ច សម្រាប់​យើង បាន​ជា​យើង​អាច​ចាប់ផ្តើម​ជីវិត​ជាថ្មី។ គឺ​ដូច​មាន​សេចក្តី​ចែងថា “កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ សេចក្តី​ទាំងនោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់”(បរិទេវ ៣:២២-២៣)។ រៀងរាល់ថ្ងៃ ព្រះគុណ​ព្រះ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ឱបក្រសោប​យក​ឱកាស​ពិសោធន៍​នឹង​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ​ឡើង​វិញ។ ទោះ​យើង​កំពុង​ជួប​ការ​លំបាក ដោយសារ​ផលវិបាក​នៃ​កំហុស​របស់​យើង ឬ​កំពុង​ឆ្លងកាត់​ទុក្ខ​លំបាក​ដទៃទៀត​ក្តី…

Read article