ជួងព្រះវិហារផលិតពីថ្មខៀវ

ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បើ​អ្នក​ទាំងនេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើងវិញ។ លូកា ១៩:៤០

ថ្មខៀវ​មាន​ប្រភេទ​ខុស​ៗ​គ្នា ដែល​មាន​លក្ខណៈ​ទាក់ទាញ​យ៉ាង​ខ្លាំង។ ពេលណា​គេ​គោះ​ថ្មខៀវ​ទាំងនោះ ពួក​វា​បញ្ចេញ​សូរ​សម្លេង​ខុសគ្នា។ នៅ​ប្រទេស​វេល មាន​ភូមិ​មួយ​ឈ្មោះ មេ​នក្លូ​ឆុក ដែល​ឈ្មោះ​នេះ​មានន័យថា “ជួង” ឬ “ថ្ម​បញ្ចេញ​សម្លេង”។ នៅ​ទីនោះ គេ​បាន​ប្រើ​ថ្មខៀវ ធ្វើជា​ជួង​ព្រះវិហារ រហូតដល់​សតវត្សរ៍​ទី១៨។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ គឺ​សំណង់​ចាស់​បុរាណ​ស្តូ​នហេង នៅ​ប្រទេស​អង់គ្លេស ដែល​មាន​ថ្ម​ធំៗ​បញ្ឈរ​ជា​រង្វង់ ត្រូវ​បាន​គេ​សង់​ឡើង​ពី​ថ្មខៀវ បាន​ជា​អ្នកខ្លះ​ឆ្ងល់​ថា តើ​នៅ​សម័យ​ដើម គេ​បាន​ប្រើ​សំណង់​នោះ ដើម្បី​ប្រគំ​តន្ត្រី​ឬ​យ៉ាងណា។ អ្នកស្រាវជ្រាវ​ខ្លះ​បាន​អះអាង​ថា ថ្មខៀវ​នៅ​សំណង់​បុរាណ​ស្តូ​នហេង ត្រូវ​បាន​គេ​ដឹក​យក​មក​ពី​តំបន់​នៅ​ក្បែរ​ភូមិ​មេ​នក្លូ​ឆុក ដែល​ស្ថិតនៅ​ចម្ងាយ​ជិត៣០០គីឡូម៉ែត្រ​ពី​ស្តូនហេង​នោះ ដោយសារ​ថ្មខៀវ​ទាំងនោះ មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ផ្នែក​តន្រ្តី។

ថ្ម​ដែលគេ​បាន​ប្រើ​ជា​ឧបករណ៍​តន្រ្តី គឺជា​ស្នា​ព្រះហស្ត​របស់​ព្រះ​ផង​ដែរ ហើយ​ថ្ម​ទាំងនោះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ​ ក្នុងអំឡុងពេល​ថ្ងៃអាទិត្យ​នៃ​ស្លឹក​ចាក ដែល​ទ្រង់​យាង​ចូល​ទីក្រុង​យេរូសាឡិម។ ពេល​ដែល​ពួក​បណ្តាជន​ស្រែក​សរសើរ​ដំកើង​ព្រះយេស៊ូវ​ អ្នកដឹកនាំ​សាសនា​ក៏បាន​ទាម​ទា​ព្រះអង្គ ឲ្យ​ស្តី​បន្ទោស​ពួក​គេ តែ​ព្រះអង្គ​បាន​ឆ្លើយតប​ថា “ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បើ​អ្នក​ទាំងនេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើងវិញ”(លូកា ១៩:៤០)។

បើ​គេ​អាចយក​ថ្មខៀវ​ធ្វើជា​ឧបករណ៍​តន្ត្រី​បាន ហើយ​បើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ថ្ម ដែល​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះ​អាទិករ​របស់​ខ្លួន​បាន នោះ​តើ​យើង​អាច​បង្ហាញ​ចេញ​នូវ​ការ​សរសើរ​ដំកើង​របស់​យើង ដល់​ព្រះ​ដែល​បាន​បង្កើត ស្រឡាញ់ និង​សង្គ្រោះ​យើង យ៉ាងដូច​ម្តេច​ខ្លះ? ព្រះអង្គ​សក្តិ​សមនឹង​ទទួល​ការ​ថ្វាយបង្គំ​គ្រប់យ៉ាង។ សូម​ព្រះវិញ្ញាណ​ព្រះអង្គ​បណ្តាល​ចិត្ត​យើង ឲ្យ​ថ្វាយព្រះ​អង្គ នូវ​ព្រះ​កិត្តិនាម ដែល​ព្រះអង្គ​សក្តិ​សមនឹង​ទទួល។ ចូរ​ឲ្យ​ស្នា​ព្រះហស្ត​ទាំងអស់​របស់​ព្រះអង្គ បាន​សរសើរ​ដំកើង​ព្រះអង្គ។—BILL CROWDER

តើ​អ្នក​យល់ឃើញ​ថា ស្នា​ព្រះហស្ត​ព្រះ​សរសើរ​ដំកើង​ព្រះអង្គ ដោយ​របៀបណា​ខ្លះ? តើ​អ្នក​អាច​ចូលរួម ក្នុង​ការថ្វាយបង្គំ​ព្រះ​អាទិករ​ជាមួយ​ស្នា​ព្រះហស្ត​ព្រះអង្គ ដូចម្តេច​ខ្លះ?

ឱ​ព្រះ​អាទិករ ព្រះអង្គ​សក្តិ​សមនឹង​ទទួលការ​ថ្វាយបង្គំ ការ​សរសើរ​ដំកើង និង​ការ​អរព្រះគុណ​គ្រប់យ៉ាង។ ពេលណា​ចិត្ត​ទូលបង្គំ​រឹងរូស ហើយ​ទូលបង្គំ​មិនបាន​នឹក​ចាំ​អំពី​ភាព​សក្តិ​សម​របស់​ព្រះអង្គ សូម​ព្រះអង្គ​រំឭក​ទូលបង្គំ​ថា ស្នា​ព្រះហស្ត​ទាំងអស់​សុទ្ធតែ​ច្រៀង​សរសើរ​ដំកើង​ព្រះអង្គ។

For further study, read All Creation Sings at DiscoverySeries.org​/HP001.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ពួក​ចៅហ្វាយ ១៦-១៨ និង លូកា ៧:១-៣០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles