ស្វែងរកកម្លាំងក្នុងព្រះ
ខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ។ ២កូរិនថូស ១២:៩ កីឡាករបាល់ទាត់ឈ្មោះ គ្រីស្ទាន ប៉ូលីសិគ(Christian Pulisic) បានរងរបួសជាច្រើនដង ដែលនាំឲ្យមានផលប៉ះពាល់មកលើអាជីពរបស់គាត់។ បន្ទាប់ពីគាត់បានដឹងថា គាត់នឹងមិនបានចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ គាត់មានការខកចិត្តយ៉ាងខ្លាំង តែគាត់ក៏បានពិពណ៌នា អំពីរបៀបដែលព្រះទ្រង់បានបើកបង្ហាញព្រះអង្គទ្រង់ដល់គាត់។ គាត់ក៏មានប្រសាសន៍ថា “ខ្ញុំតែងតែចូលទៅក្នុងព្រះវត្តមានព្រះ ហើយព្រះអង្គក៏បានប្រទានកម្លាំង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំតែងតែមាននរណាម្នាក់នៅក្បែរខ្ញុំជានិច្ច។ បើខ្ញុំមិនដឹងថាព្រះទ្រង់គង់នៅជាមួយខ្ញុំទេ នោះខ្ញុំមិនដឹងថា ខ្ញុំអាចធ្វើការទាំងអស់នេះបានដោយរបៀបណាទេ”។ ទីបំផុតលោកប៉ូលីសិគក៏បានជះឥទ្ធិពលដ៏សំខាន់ ពេលដែលគេប្រកួតជំនួសគាត់ ក្នុងការប្រកួតបន្ទាប់។ គាត់ក៏បាននាំគេប្រើយុទ្ធសាស្រ្តដ៏ឆ្លាតវ័យ ដែលនាំឲ្យក្រុមគាត់ឈ្នះការប្រកួត ហើយបានចូលប្រកួតវគ្គផ្តាច់ព្រាត់។ បទពិសោធន៍នេះ បានបង្រៀនគាត់ថា យើងតែងតែអាចចាត់ទុកភាពកម្សោយរបស់យើង ជាឱកាសឲ្យព្រះទ្រង់បើកសម្ដែងព្រះចេស្ដាដែលមិនអាចវាស់បាន។ លោកិយបង្រៀនយើងឲ្យពឹងផ្អែកទៅលើកម្លាំងខ្លួនឯង ពេលណាយើងជួបបញ្ហា។ ទោះជាយ៉ាងណាក៏ដោយ ប្រាជ្ញាក្នុងព្រះគម្ពីរបានបង្រៀនយើងថា ព្រះគុណ និងព្រះចេស្តាព្រះ ជួយឲ្យយើងមានកម្លាំង ក្នុងកាលៈទេសៈដែលពិបាកបំផុត(១កូរិនថូស ១២:៩)។ ដូចនេះ យើងអាចបោះជំហាន ដោយទំនុកចិត្ត ដោយទទួលស្គាល់ថា ព្រះអង្គមិនដែលឲ្យយើងប្រឈមមុខដាក់ទុក្ខលំបាក តែម្នាក់ឯងនោះឡើយ។ “ភាពកម្សោយ”របស់យើង ក្លាយជាឱកាស ឲ្យព្រះទ្រង់បង្ហាញព្រះចេស្តា ដោយប្រទានកម្លាំង និងទ្រទ្រង់យើង(ខ.៩-១០)។ ដូចនេះ…
Read article