April 2, 2023

You are here:
ជួងព្រះវិហារផលិតពីថ្មខៀវ

ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បើ​អ្នក​ទាំងនេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើងវិញ។ លូកា ១៩:៤០ ថ្មខៀវ​មាន​ប្រភេទ​ខុស​ៗ​គ្នា ដែល​មាន​លក្ខណៈ​ទាក់ទាញ​យ៉ាង​ខ្លាំង។ ពេលណា​គេ​គោះ​ថ្មខៀវ​ទាំងនោះ ពួក​វា​បញ្ចេញ​សូរ​សម្លេង​ខុសគ្នា។ នៅ​ប្រទេស​វេល មាន​ភូមិ​មួយ​ឈ្មោះ មេ​នក្លូ​ឆុក ដែល​ឈ្មោះ​នេះ​មានន័យថា “ជួង” ឬ “ថ្ម​បញ្ចេញ​សម្លេង”។ នៅ​ទីនោះ គេ​បាន​ប្រើ​ថ្មខៀវ ធ្វើជា​ជួង​ព្រះវិហារ រហូតដល់​សតវត្សរ៍​ទី១៨។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ គឺ​សំណង់​ចាស់​បុរាណ​ស្តូ​នហេង នៅ​ប្រទេស​អង់គ្លេស ដែល​មាន​ថ្ម​ធំៗ​បញ្ឈរ​ជា​រង្វង់ ត្រូវ​បាន​គេ​សង់​ឡើង​ពី​ថ្មខៀវ បាន​ជា​អ្នកខ្លះ​ឆ្ងល់​ថា តើ​នៅ​សម័យ​ដើម គេ​បាន​ប្រើ​សំណង់​នោះ ដើម្បី​ប្រគំ​តន្ត្រី​ឬ​យ៉ាងណា។ អ្នកស្រាវជ្រាវ​ខ្លះ​បាន​អះអាង​ថា ថ្មខៀវ​នៅ​សំណង់​បុរាណ​ស្តូ​នហេង ត្រូវ​បាន​គេ​ដឹក​យក​មក​ពី​តំបន់​នៅ​ក្បែរ​ភូមិ​មេ​នក្លូ​ឆុក ដែល​ស្ថិតនៅ​ចម្ងាយ​ជិត៣០០គីឡូម៉ែត្រ​ពី​ស្តូនហេង​នោះ ដោយសារ​ថ្មខៀវ​ទាំងនោះ មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ផ្នែក​តន្រ្តី។ ថ្ម​ដែលគេ​បាន​ប្រើ​ជា​ឧបករណ៍​តន្រ្តី គឺជា​ស្នា​ព្រះហស្ត​របស់​ព្រះ​ផង​ដែរ ហើយ​ថ្ម​ទាំងនោះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ​ ក្នុងអំឡុងពេល​ថ្ងៃអាទិត្យ​នៃ​ស្លឹក​ចាក ដែល​ទ្រង់​យាង​ចូល​ទីក្រុង​យេរូសាឡិម។ ពេល​ដែល​ពួក​បណ្តាជន​ស្រែក​សរសើរ​ដំកើង​ព្រះយេស៊ូវ​ អ្នកដឹកនាំ​សាសនា​ក៏បាន​ទាម​ទា​ព្រះអង្គ ឲ្យ​ស្តី​បន្ទោស​ពួក​គេ តែ​ព្រះអង្គ​បាន​ឆ្លើយតប​ថា “ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បើ​អ្នក​ទាំងនេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើងវិញ”(លូកា ១៩:៤០)។ បើ​គេ​អាចយក​ថ្មខៀវ​ធ្វើជា​ឧបករណ៍​តន្ត្រី​បាន ហើយ​បើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ថ្ម ដែល​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះ​អាទិករ​របស់​ខ្លួន​បាន នោះ​តើ​យើង​អាច​បង្ហាញ​ចេញ​នូវ​ការ​សរសើរ​ដំកើង​របស់​យើង ដល់​ព្រះ​ដែល​បាន​បង្កើត ស្រឡាញ់…

Read article