ស្អាតបរិសុទ្ធពីក្នុងមកក្រៅ
មានពរហើយ មនុស្សណាដែលការរំលង ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ។ ទំនុកដំកើង ៣២:១ មានពេលមួយ គ្រីស្ទបរិស័ទវ័យក្មេងម្នាក់ ឈ្មោះយ៉ូសេ(José) បានមកចូលរួមថ្វាយបង្គំព្រះក្នុងព្រះវិហារបងប្រុសគាត់។ ពេលគាត់ដើរចូលក្នុងព្រះវិហារ មុនពេលកម្មវីធីថ្វាយបង្គំចាប់ផ្តើម បងប្រុសគាត់ក៏បានឈ្ងោកមុខ ពេលបានឃើញគាត់។ យ៉ូសេមានសាក់នៅលើដៃទាំងពីរ ដែលគេអាចមើលឃើញច្បាស់ ដោយសារគាត់ពាក់អាវយឺតដៃខ្លី។ បងប្រុសគាត់ក៏បានប្រាប់គាត់ ឲ្យទៅផ្ទះ ហើយពាក់អាវដៃវែងវិញ ព្រោះរូបសាក់របស់យ៉ូសេបានឆ្លុះបញ្ចាំងអំពីផ្លូវដែលគាត់ដើរកាលពីមុន។ ភ្លាមៗនោះ យ៉ូសេមានអារម្មណ៍ថា ខ្លួនគាត់មានភាពកខ្វក់ស្មោកគ្រោក។ តែមានបុរសម្នាក់បានឮបងប្អូនទាំងពីរនាក់ជជែកគ្នា ហើយក៏បាននាំយ៉ូសេទៅជួបលោកគ្រូគង្វាល ដោយជម្រាបលោកគ្រូគង្វាលអំពីរឿងដែលកំពុងកើតឡើង។ លោកគ្រូគង្វាលក៏បានញញឹម ហើយដោះឡេវអាវគាត់ ដើម្បីបង្ហាញរូបសាក់ធំមួយ នៅលើទ្រូងគាត់ ដែលគាត់មានពីអតីតកាលផងដែរ។ គាត់ក៏បានធានាដល់យ៉ូសេថា ដោយសារព្រះទ្រង់បានសម្អាតគាត់ឲ្យបរិសុទ្ធ ពីក្នុងមកក្រៅ នោះគាត់មិនចាំបាច់ត្រូវបិទបាំងរូបសាក់នៅលើដៃគាត់ទេ។ ស្តេចដាវីឌមានក្តីអំណរ ដោយសារទ្រង់បានទទួលការសម្អាតឲ្យបរិសុទ្ធពីព្រះអម្ចាស់។ បន្ទាប់ពីស្តេចអង្គនេះបានសារភាពបាបរបស់ខ្លួន នៅចំពោះព្រះអង្គហើយ ទ្រង់ក៏បានសរសេរបទទំនុកដំកើងថា “មានពរហើយ មនុស្សណាដែលការរំលងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ”(ទំនុកដំកើង ៣២:១)។ ដូចនេះ ទ្រង់អាច “ស្រែកឡើងដោយអំណរ” ជាមួយអ្នកដទៃ “ដែលមានចិត្តបរិសុទ្ធ”(ខ.១១)។ ក្រោយមក សាវ័កប៉ុលក៏បានដកស្រង់បទគម្ពីរទំនុកដំកើង ៣២:១-២ ក្នុងបទគម្ពីររ៉ូម ៤:៧-៨…
Read article