March 31, 2023

You are here:
សម្រាកដោយការទុកចិត្ត

ឯ​អ្នកណា​ដែល​មានគំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែរក្សា​អ្នកនោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញខ្នាត ដោយ​ព្រោះ​គេ​ទុកចិត្ត​នឹង​ទ្រង់។ អេសាយ ២៦:៣ អ្នកស្រាវជ្រាវ នៅ​ខេ​ត្ត​ហ្វ៊ូ​ជាន ប្រទេស​ចិន ចង់​ជួយ​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់ គេង​ឲ្យបាន​ស្កប់ស្កល់។ ពួក​គេ​ក៏បាន​ធ្វើការ​វាស់​ស្ទង់​ផលប្រយោជន៍​របស់​ឧបករណ៍​ជំនួយការ​ដេក ដោយ​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​ប្រើ​ឧបករណ៍​ជំនួយ​ទាំង​នោះ ក្នុង​បរិយាកាស​សប្ប​និមិត្ត ដែល​មាន​ពន្លឺ​ភ្លឺ តាម​កំរិត​របស់​មន្ទីរពេទ្យ និង​មានសម្លេង​ម៉ាស៊ីន​ស្ទង់​អ្នកជំងឺ និង​សម្លេង​ពេទ្យ​ជជែកគ្នា ដូច​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ពិត​ៗ។ ការស្រាវជ្រាវ​របស់​ពួក​គេ​បាន​រក​ឃើញថា ឧបករណ៍​គ្រប​ភ្នែក​មិន​ឲ្យ​ចាំង​ពន្លឺ និង​ជ័រ​ញាត់​ត្រចៀក បាន​ជួយ​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​សម្រាក​បាន​ល្អ​ជាង​មុន។ តែ​ពួក​គេ​បាន​ទទួលស្គាល់​ថា សម្រាប់​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់​ពិតប្រាកដ ការ​គេង​ឲ្យ​ស្ងប់​សុខ នៅតែ​ពិបាក​កើតមាន​សម្រាប់​ពួក​គេ។ ពេលណា​ជីវិត​យើង​មាន​ភាព​វឹកវរ តើ​យើង​អាច​រក​ឃើញ​ការសម្រាក ដោយ​របៀបណា? ព្រះគម្ពីរ​បាន​ចែង​ច្បាស់​ថា សន្តិភាព​អាច​កើតមាន ក្នុងចិត្ត​របស់​អ្នក​ដែល​ទុកចិត្ត​ព្រះ ទោះ​ពួក​គេ​ស្ថិត​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ពេល​អនាគត ដែល​ជនជាតិ​អ៊ីស្រាអែល នឹង​បាន​ទទួលការ​ស្អាង​ឡើងវិញ បន្ទាប់ពី​ពួក​គេ​បាន​ឆ្លងកាត់​ទុក្ខ​លំបាក។ ពួក​គេ​នឹង​បាន​រស់នៅ​ដោយ​សុខសាន្ត ក្នុង​ទីក្រុង​របស់​ពួក​គេ ព្រោះ​ពួក​គេ​ដឹង​ថា ព្រះ​ទ្រង់​បាន​ធ្វើឲ្យ​ទីនោះ​មាន​ភាព​សុខសាន្ត(អេសាយ ២៦:១)។ ពួក​គេ​នឹង​ទុកចិត្ត​ថា ព្រះអង្គ​កំពុងធ្វើការ​យ៉ាងសកម្ម ក្នុង​លោកិយ​ដែល​នៅ​ជុំវិញ​ពួក​គេ ដើម្បី​នាំមក​នូវ​សេចក្តីល្អ ដោយ “ទ្រង់​ទំលាក់​ពួក​អ្នក​ដែល​នៅ​ទី​ខ្ពស់” លើក​អ្នក​ដែលគេ​ជិះជាន់​ឡើង ហើយ​ប្រទាន​យុត្តិធម៌(ខ.៥-៦)។ ពួក​គេ​នឹង​បានដឹង​ថា “ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច” ហើយ​ពួក​គេ​នឹង​ទុកចិត្ត​ព្រះអង្គ​ជា​រៀង​រហូត(ខ.៤)។…

Read article