តើត្រូវធ្វើ ឬមិនត្រូវធ្វើ
ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ។ រ៉ូម ៧:១៩ កាលពីក្មេង គេបានយករថក្រោះមួយគ្រឿង សល់ពីសម័យសង្រ្គាមលោកលើកទី២ មកដាក់តាំង ក្នុងសួនច្បារ ក្បែរផ្ទះខ្ញុំ។ គេបានដាក់ផ្លាកសញ្ញាដាស់តឿនជាច្រើន អំពីគ្រោះថ្នាក់ដែលអាចកើតឡើង ដោយសារការឡើងលេងលើរថក្រោះនោះ តែមិត្តភក្តិខ្ញុំមួយក្រុម បាននាំគ្នាឡើងលេង ដោយមិនបង្អង់យូរ។ ក្នុងចំណោមយើង មានអ្នកខ្លះមានការស្ទាក់ស្ទើរបន្តិច តែទីបំផុត យើងក៏បានឡើងលេងទាំងអស់គ្នា។ មានក្មេងប្រុសម្នាក់ បានបដិសេធមិនព្រមឡើងលើរថក្រោះ ដោយចង្អុលទៅរកផ្លាកសញ្ញាហាមឃាត់។ ក្មេងប្រុសម្នាក់ទៀតប្រញាប់លោតចុះភ្លាមៗ ពេលដែលមនុស្សធំបានដើរមករកពួកគេ។ ដូចនេះ ការល្បួងឲ្យលេងសើចសប្បាយ បានឈ្នះបំណងចិត្តរបស់យើង ដែលចង់ធ្វើតាមច្បាប់ហើយ។ យើងម្នាក់ៗសុទ្ធតែបង្កប់ទៅដោយចិត្ត ដែលចូលចិត្តបះបោរដូចកូនក្មេង។ យើងមិនចូលចិត្តឲ្យគេប្រាប់យើង ឲ្យធ្វើនេះ ឬធ្វើនោះឡើយ។ តែក្នុងកណ្ឌគម្ពីរយ៉ាកុប ពេលណាយើងដឹងថា អ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះ នោះរាប់ជាបាបដល់អ្នកនោះវិញ(៤:១៧)។ ក្នុងកណ្ឌគម្ពីរសំបុត្ររ៉ូម សាវ័កប៉ុលបានសរសេរថា “ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ។ ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ” (៧:១៩-២០)។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងអាចមានការពិបាក…
Read article