ព្រះទ្រង់មានផែនការ
បុត្រីផារ៉ោន … ក៏ឲ្យឈ្មោះថា ម៉ូសេ ដោយថា “អញបានស្រង់វាពីទឹកមក”។ និក្ខមនំ ២:១០ កាលគេរកឃើញក្មេងស្រីពីរនាក់ គេមិនបានដឹងច្បាស់ថា ពួកគេមានអាយុប៉ុន្មានទេ។ ម្នាក់ត្រូវបានគេប្រទះឃើញនៅលើជណ្តើរព្រះវិហារមួយ ហើយម្នាក់ទៀតគ្រាន់តែបានដឹងថា ដូនជីនៅព្រះវិហារកាតូលិកបានយកនាងទៅចិញ្ចឹម។ អ្នកទាំងពីរបានកើតនៅប្រទេសប៉ូឡូញ ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២។ អស់រយៈពេលជិត ៨០ឆ្នាំ អ្នកស្រីហាលីណា(Halina) និងអ្នកស្រីគ្រីស្ទីណា(Krystyna) មិនដែលបានស្គាល់គ្នាសោះ។ តែការធ្វើតេស្តឌីអិនអេ ក៏បានរកឃើញថា អ្នកទាំងពីរគឺជាបងប្អូនបង្កើត ហើយបាននាំឲ្យមានការជួបជុំឡើងវិញដ៏មានអំណរ។ លទ្ធផលតេស្តឌីអិនអេនោះក៏បានបើកបង្ហាញថា ពួកគេមានជាប់កេរដំណែលជនជាតិយូដា ឬជ្វីប ហើយគេក៏អាចបកស្រាយ អំពីមូលហេតុដែលអ្នកទាំងពីរត្រូវគេបោះបង់ចោល កាលនៅតូច។ ពួកមនុស្សអាក្រក់បានតាមសម្លាប់អ្នកទាំងពីរ ដោយសារអត្តសញ្ញាណរបស់ពួកគេជាជនជាតិយូដា។ ខ្ញុំក៏បាននឹកស្រមៃអំពីម្តាយរបស់ក្មេងស្រីទាំងពីរ ដែលបានខ្លាចគេសម្លាប់ ហើយក៏បានទុកពួកគេចោលនៅកន្លែង ដែលអ្នកដទៃអាចប្រទះឃើញ ហើយជួយសង្រ្គោះពួកគេ។ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងរបស់លោកម៉ូសេ។ គាត់បានចាប់កំណើតក្នុងសម័យដែលជនជាតិអេស៊ីព្ទកំពុងតែសម្លាប់រង្គាលក្មេងប្រុសជនជាតិអ៊ីស្រាអែល ក្នុងទឹកដីអេស៊ីព្ទ(និក្ខមនំ ១:២២)។ ម្តាយគាត់ក៏បានបណ្តែតគាត់ ក្នុងទឹកទន្លេ(២:៣) ដើម្បីឲ្យគាត់មានឱកាសរួចផុតសេចក្តីស្លាប់។ តាមពិត ព្រះទ្រង់មានផែនការជួយសង្រ្គោះរាស្រ្តព្រះអង្គ តាមរយៈលោកម៉ូសេ។ រឿងរបស់លោកម៉ូសេក៏បានចង្អុលបង្ហាញយើង ឲ្យងាកទៅរករឿងរបស់ព្រះយេស៊ូវផងដែរ។ ស្តេចផារ៉ោនព្យាយាមសម្លាប់រង្គាលក្មេងប្រុសសាសន៍អ៊ីស្រាអែល ហើយចំណែកឯស្តេចហេរ៉ូឌវិញ ទ្រង់បានបញ្ជាគេឲ្យសម្លាប់រង្គាលក្មេងប្រុសទាំងអស់…
Read article