រត់ទៅរកព្រះយេស៊ូវ
អ្នកទាំង២រត់ទៅជាមួយគ្នា តែសិស្ស១នោះរត់លឿនជាងពេត្រុស បានដល់ផ្នូរមុន។ យ៉ូហាន ២០:៤ ក្នុងការធ្វើដំណើរទៅទីក្រុងប៉ារីស ប៊ែន(Ben) និងមិត្តភក្តិរបស់គាត់បានទៅសារមន្ទីរដ៏ល្បីល្បាញមួយ។ ប៊ែនមិនដែលបានទទួលការបណ្តុះបណ្តាលឲ្យក្លាយជាវិចិត្រករទេ តែគាត់មានការភ្ញាក់ផ្អើល ពេលគាត់មើលផ្ទាំងគំនូរ ដែលមានចំណងជើងថា សាវ័កពេត្រុស និងសាវ័កយ៉ូហាន រត់ទៅផ្នូរ នៅពេលព្រឹកថ្ងៃព្រះអង្គមានព្រះជន្មរស់ឡើងវិញ ដែលលោកយូជីន បឺនែន(Eugène Burnand)បានគូរ។ ទឹកមុខរបស់សាវ័កពេត្រុស និងសាវ័កយ៉ូហាន និងដៃរបស់ពួកគេ ក្នុងរូបគំនូរនោះ បានបង្កប់អត្ថន័យដ៏ជ្រាលជ្រៅ ដោយអញ្ជើញអ្នកទស្សនាទាំងឡាយ ឲ្យយល់អំពីអារម្មណ៍ដែលសាវ័កទាំងពីរ មាននៅពេលនោះ។ តាមបទគម្ពីរយ៉ូហាន ២០:១-១០ អ្នកទំាងពីរបានរត់ទៅកាន់ផ្នូររបស់ព្រះយេស៊ូវ ដែលនៅទទេ(ខ.៤)។ ផ្ទាំងគំនូរដ៏ល្អឯកនេះបានឆ្លុះបញ្ចាំង អំពីភាពធ្ងន់ធ្ងរនៃអារម្មណ៍របស់ពួកគេ។ ពួកគេកំពុងរត់ទៅតាមទិសដៅដ៏ត្រឹមត្រូវ ហើយទីបំផុត នៅពេលក្រោយមកទៀត ព្រះយេស៊ូវក៏បានបង្ហាញព្រះអង្គទ្រង់ឲ្យពួកគេបានឃើញ(ខ.១៩-២៩)។ ពួកគេបានទៅរកព្រះយេស៊ូវ គឺមិនខុសពីអ្នកស្វែងរកព្រះយេស៊ូវ នៅសតវត្សរ៍ក្រោយៗទៀត។ ទោះយើងមិនបានទៅមើលផ្នូររបស់ព្រះអង្គដែលនៅទទេ ឬបានឃើញផ្ទាំងគំនូរដ៏ល្អឯក ដោយផ្ទាល់ក៏ដោយ ក៏យើងអាចឃើញដំណឹងល្អយ៉ាងច្បាស់។ ព្រះគម្ពីរបានបណ្តាលចិត្តយើង ឲ្យសង្ឃឹម ស្វែងរក និងរត់ទៅរកព្រះយេស៊ូវ និងទៅរកសេចក្តីស្រឡាញ់ព្រះអង្គ ទោះយើងមានការសង្ស័យ មានសំណួរ និងភាពមិនច្បាស់លាស់ក៏ដោយ។ ក្នុងការប្រារព្ធថ្ងៃបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ សូមយើងនឹកចាំព្រះបន្ទូលព្រះយេស៊ូវ ដែលបានចែងថា…
Read article