កម្លាំងក្នុងភាពកម្សោយ
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅគេឌានថា ចំនួនមនុស្សដែលនៅជាមួយនឹងឯង មានគ្នាច្រើនពេកណាស់។ ពួកចៅហ្វាយ ៧:២ កាលកូនប្រុសខ្ញុំមានអាយុជិត៣ឆ្នាំ ខ្ញុំត្រូវការព្យាបាលបញ្ហាសុខភាពរបស់ខ្ញុំ ដោយការវះកាត់ ដែលត្រូវចំណាយពេលយ៉ាងហោចណាស់១ខែ ទំរាំតែខ្ញុំជាសះស្បើយ។ មុនពេលខ្ញុំទទួលការវះកាត់ ខ្ញុំបាននឹកស្រមៃថា ខ្លួនខ្ញុំកំពុងគេងនៅលើគ្រែ ខណៈពេលដែលចានប្រឡាក់កំពុងតែគរដូចភ្នំ ដោយគ្មាននរណាជួយលាង។ ខ្ញុំមិនដឹងថា ខ្ញុំអាចថែរក្សាកូនដែលនៅតូច ហើយរពឹសដោយរបៀបណាទេ ហើយក៏មិនដឹងថា ខ្ញុំអាចឈរចម្អិនអាហារ នៅមុខចង្ក្រានដោយរបៀបណាដែរ។ ខ្ញុំមានការបារម្ភអំពីផលវិបាក ដែលភាពកម្សោយរបស់ខ្ញុំ មានមកលើជីវិតរបស់គ្រួសារខ្ញុំ។ ព្រះទ្រង់បានកាត់បន្ថយកម្លាំងទ័ពរបស់លោកគេឌាន ដោយចេតនា មុនពេលកងទ័ពរបស់គាត់ទៅតទល់នឹងពួកសាសន៍ម៉ាឌាន។ ទីមួយ សម្រាប់អ្នកដែលមានការភ័យខ្លាច ព្រះអង្គបើកឲ្យពួកគេដកខ្លួនចេញ។ ពេលនោះ ពួកប្រុសៗ២ម៉ឺន២ពាន់នាក់ បានវិលត្រឡប់ទៅផ្ទះវិញ(ពួកចៅហ្វាយ ៧:៣)។ បន្ទាប់មក ក្នុងចំណោមមនុស្សដែលនៅសល់១ម៉ឺននាក់ មានតែអ្នកដែលបានក្បង់ទឹកនឹងដៃផឹកប៉ុណ្ណោះ ដែលព្រះអង្គឲ្យនៅជាមួយលោកគេឌាន។ ពេលនោះ មានពួកប្រុសៗនៅសល់តែ៣រយនាក់ប៉ុណ្ណោះ តែចំណុចខ្សោយនេះបានរារាំងពួកអ៊ីស្រាអែល មិនឲ្យពឹងផ្អែកលើខ្លួនឯង(ខ.៥-៦) ហើយមិនអាចអួតថា “ពួកគេបានជួយសង្រ្គោះខ្លួនឯង”(ខ.២)។ នៅពេលខ្លះ យើងមានអារម្មណ៍ថា យើងខ្សោះអស់កម្លាំង។ ពេលណារឿងនេះកើតឡើងចំពោះខ្ញុំ ខ្ញុំដឹងថា ខ្ញុំត្រូវការព្រះយេស៊ូវខ្លាំងប៉ុណ្ណា។ ព្រះអង្គបានជួយខ្ញុំពីខាងក្នុង ដោយការលើកទឹកចិត្តពីព្រះវិញ្ញាណព្រះអង្គ ហើយជួយខ្ញុំពីខាងក្រៅ តាមរយៈជំនួយរបស់មិត្តភក្តិ និងក្រុមគ្រួសារ។…
Read article