April 14, 2023

You are here:
ជីវិតដែលឡើងផ្លូវចោទដ៏ពិបាក

សូម​ទ្រង់​ប្រព្រឹត្ត​នឹង​យើង តាម​ព្រះហឫទ័យ​ចុះ។ ២សាំ​យ៉ូអែល ១៥:២៦ គ្រីស្ទីណា រ៉ូ​សេ​ទី(Christina Rossetti) ជា​អ្នកនិពន្ធ​បទ​កំណាព្យ និង​ជា​អ្នកនិពន្ធ​អត្ថបទ​សម្រាប់​ប្រកប​ជាមួយ​ព្រះ​ប្រចាំថ្ងៃ។ គាត់​បាន​រក​ឃើញថា គ្មាន​រឿង​ល្អ​ណា​ដែល​បាន​កើតមាន​ដោយ​ងាយ​ៗ សម្រាប់​គាត់​នោះ​ឡើយ។ គាត់​ធ្លាប់​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត និង​មាន​ជំ​ងឺ​ផ្សេងៗ ពេញ​មួយ​ជីវិត​គាត់ ហើយក៏​បាន​ទទួល​រង​ការ​ផ្តាច់​ពាក្យ​៣​លើក។ ទីបំផុត គាត់​ក៏បាន​ស្លាប់​ដោយសារ​ជំងឺមហារីក។ កាល​ស្តេច​ដាវីឌ​មាន​ការ​ទទួលស្គាល់​ពី​ប្រជាជន​អ៊ីស្រាអែល ទ្រង់​ជា​អ្នកប្រយុទ្ធ​ដ៏​ខ្លាំងពូកែ និង​មានជ័យ​ជម្នះ។ តែ​ពេញ​មួយ​ជីវិត​របស់​ស្តេច​ដាវីឌ ទ្រង់​បាន​ជួប​ទុក្ខ​លំបាក​ជាច្រើន។ ក្រោយ​ទ្រង់​បាន​សោយរាជ្យ​ជា​យូរឆ្នាំ បុត្រា​ទ្រង់ និង​ទីប្រឹក្សា​ដែល​ទ្រង់​ទុកចិត្ត និង​ប្រជាជន​ទ្រង់​ជាច្រើន​នាក់ បាន​ទាស់​ប្រឆាំង​នឹង​ទ្រង់(២សាំ​យ៉ូអែល ១៥:១-១២)។ ដូចនេះ ស្តេច​ដាវីឌ​ក៏បាន​នាំ​លោក​អ័បៀថើរ និង​លោក​សា​ដុក​ជា​សង្ឃ និង​ហិប​សញ្ញា​របស់​ព្រះ រត់គេច​ចេញពី​ទីក្រុង​យេ​រូ​សាឡិម(ខ.១៤,២៤)។ ស្តេច​ដាវីឌ​ក៏បាន​ប្រាប់​លោក​សា​ដុក​ថា “ចូរ​នាំ​យក​ហិប​នៃ​ព្រះ​ត្រឡប់ទៅ​ឯ​ទីក្រុង​វិញ​ទៅ បើសិនជា​យើង នឹង​បាន​ប្រកបដោយ​ព្រះគុណ​នៃ​ព្រះយេហូវ៉ា នោះ​មុខ​ជា​ទ្រង់​នឹង​នាំ​យើង​មកវិញ ឲ្យបាន​ឃើញ​ទាំង​ហិប​នេះ និង​ទីលំនៅ​របស់​ទ្រង់​ផង”(ខ.២៥)។ ទោះ​ទ្រង់​មិនបាន​ដឹង​ច្បាស់​អំពី​ពេល​អនាគត ទ្រង់​ក៏បាន​ប្រាប់​គេ​ថា បើ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​នឹង​ស្តេច​ដាវីឌ​ទេ នោះ​សូម​ព្រះអង្គ​ប្រព្រឹត្ត​នឹង​ស្តេច​ដាវីឌ តាម​ព្រះហឫទ័យ​ចុះ”​(ខ.២៦)។ ទ្រង់​ជ្រាប​ថា ទ្រង់​អាច​ទុកចិត្ត​ព្រះអម្ចាស់​បាន។ គ្រី​ស្ទី​ណា រ៉ូ​សេ​ទី​ក៏បាន​ទុកចិត្ត​ព្រះ​ផង​ដែរ ហើយ​ជីវិត​របស់​គាត់​ក៏បាន​បញ្ចប់​ដោយមាន​ក្តី​សង្ឃឹម។ វិថី​ជីវិត​របស់​អ្នកជឿ​ព្រះ​អាច​បត់​ចុះ​ឡើងៗ ហើយក៏​ឡើង​ទួល​ដ៏​ពិបាក ឆ្ពោះទៅ​រក​ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថានសួគ៌…

Read article