ទំនាក់ទំនងដែលផ្សះផ្សា
ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ។ អេភេសូរ ៤:៣២ កាលពីក្មេង ខ្ញុំមានការប៉ះទង្គិចជាញឹកញាប់ ជាមួយបងស្រីខ្ញុំ តែមានរឿងមួយ ដែលខ្ញុំនៅចាំច្បាស់បំផុត។ បន្ទាប់ពីយើងបានស្រែកគំហកដាក់គ្នាទៅវិញទៅមក ដោយពាក្យពេចន៍ដ៏ឈឺចាប់ គាត់ក៏បាននិយាយពាក្យដែលហាក់ដូចជាមិនអាចអត់ឱនឲ្យបាន។ ពេលជីដូនរបស់យើងបានឃើញយើងឈ្លោះគ្នាដូចនេះ គាត់ក៏បានរំឭកយើង អំពីការទទួលខុសត្រូវរបស់យើង នៅក្នុងការស្រឡាញ់គ្នាទៅវិញទៅមក យ៉ាងដូចនេះថា “ព្រះទ្រង់ប្រទានចៅឲ្យមានបងប្អូនតែពីរនាក់។ ចៅត្រូវមានការអធ្យាស្រ័យឲ្យគ្នា”។ ពេលណាយើងទូលសូមឲ្យព្រះអង្គបំពេញយើងដោយក្តីស្រឡាញ់ និងការយោគយល់ ព្រះអង្គនឹងជួយយើង ឲ្យទទួលស្គាល់ការឈឺចាប់ដែលយើងបានធ្វើមកលើគ្នាទៅវិញទៅមក ហើយឲ្យអត់ទោសឲ្យគ្នាផងដែរ។ យើងងាយនឹងបន្តមានចិត្តជូរល្វីង និងកំហឹងចំពោះគ្នា តែព្រះទ្រង់សព្វព្រះទ័យឲ្យយើងពិសោធន៍នឹងសន្តិភាព ដែលអាចកើតមានទៅបាន ពេលណាយើងសូមព្រះអង្គជួយយើងលះបង់ចោលភាពល្វីងជូរចត់ ក្តៅក្រហាយ និងកំហឹង(អេភេសូរ ៤:៣១)។ យើងមិនត្រូវបន្តមានអារម្មណ៍អវិជ្ជមានទាំងនេះឡើយ ផ្ទុយទៅវិញ យើងអាចមើលទៅគំរូនៃការអត់ទោសរបស់ព្រះគ្រីស្ទ ដែលកើតចេញពីសេចក្តីស្រឡាញ់ និងព្រះគុណព្រះអង្គ ដោយព្យាយាម “មានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ”(ខ.៣២)។ ពេលណាយើងមានអារម្មណ៍ថា ពិបាកអត់ទោសឲ្យគេ ចូរយើងពិចារណា អំពីព្រះគុណ ដែលព្រះអង្គប្រទានយើងជារៀងរាល់ថ្ងៃ។ ទោះយើងនៅមានការខ្វះចន្លោះជាញឹកញាប់ ក៏សេចក្តីមេត្តារបស់ព្រះអង្គ មិនចេះផុតឡើយ(បរិទេវ ៣:២២)។ ព្រះទ្រង់អាចដោះភាពល្វីងជូរចត់ចេញពីចិត្តយើង…
Read article