គ្មានសេចក្តីស្រឡាញ់ធំជាងនេះ
គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ។ យ៉ូហាន ១៥:១៣ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃ មុនថ្ងៃដែលគ្រីស្ទបរិស័ទទូទាំងពិភពលោកប្រារព្ធបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ មានភារវករម្នាក់បានសម្រុកចូលទៅក្នុងផ្សាទំនើបមួយ ក្នុងតំបន់និរតីនៃប្រទេសបារាំង ដោយធ្វើការបាញ់ប្រហារ បណ្តាលឲ្យមនុស្សពីរនាក់បាត់បង់ជីវិត។ បន្ទាប់ពីមានការចរចាគ្នាជាមួយប៉ូលិស ភារវករនោះក៏បានដោះលែងចំណាត់ខ្មាំងទាំងអស់ ដោយទុកតែម្នាក់ប៉ុណ្ណោះ សម្រាប់ធ្វើជាខែលការពារ។ លោកអាណូដ បេលត្រេម(Arnaud Beltrame) ជាមន្រ្តីប៉ូលិស បានមើលឃើញគ្រោះថ្នាក់ ដែលអាចកើតមានមកលើចំណាត់ខ្មាំងម្នាក់នោះ ដូចនេះ គាត់ក៏បានធ្វើរឿងដែលគេមិននឹកស្មានដល់ ដោយគាត់បានស្ម័គ្រចិត្ត ចូលទៅធ្វើចំណាប់ខ្មាំងជំនួសស្រ្តីនោះ។ ឧក្រិដ្ឋជននោះក៏បានដោះលែងនាង តែក្នុងការប្រយុទ្ធរយៈពេលខ្លី ជាមួយភារវជននោះ លោកបេលត្រេម ក៏បានរងរបួស ហើយក្រោយមក ក៏បានបាត់បង់ជីវិត។ អ្នកដឹកនាំពួកជំនុំម្នាក់ ដែលបានស្គាល់មន្រ្តីប៉ូលិសនោះ ក៏បានចែកចាយថា សេចក្តីក្លាហានរបស់លោកបេត្រេម គឺបានកើតចេញពីជំនឿដែលគាត់មានចំពោះព្រះយេស៊ូវ ហើយគាត់ក៏បានចង្អុលបង្ហាញព្រះបន្ទូលព្រះអង្គក្នុងបទគម្ពីរ យ៉ូហាន ១៥:១៣ ដែលបានចែងថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”។ នេះជាពាក្យពេចន៍ដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកសិស្សព្រះអង្គ បន្ទាប់ពីបានសោយអាហារជាលើកចុងក្រោយជាមួយពួកគេ មុនពេលព្រះអង្គសុគត។ ព្រះអង្គបានប្រាប់ពួកសិស្ស ដែលជាមិត្តសំឡាញ់ព្រះអង្គថា “នេះជាសេចក្តីបញ្ញត្តរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”(ខ.១២) ហើយអ្នកដែលហ៊ានលះបង់ជីវិតខ្លួនឯង ដើម្បីអ្នកដទៃ មានក្តីស្រឡាញ់ធំបំផុត(ខ.១៣)។…
Read article