មិនភ្លេចសរសើរដំកើងព្រះអង្គ
ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា។ អេសាយ ៦៣:៧ កាលពួកជំនុំរបស់ខ្ញុំរួមគ្នាសង់អគារដំបូងបំផុតរបស់យើង យើងក៏បានសរសេរពាក្យអរព្រះគុណ នៅលើជញ្ជាំង និងកំរាលឥដ្ឋ មុនពេលការសាងសង់ផ្នែកខាងក្នុងអគារបានបញ្ចប់។ បើសិនជាយើងដកជញ្ជាំងម្នាងសិលាចេញ យើងនឹងឃើញពាក្យពេចន៍ និងខគម្ពីរជាច្រើន ដែលពួកគេបានសរសេរនៅក្បែរសេចក្តីអធិស្ឋាន ដែលមានពាក្យសរសើរដំកើងថា “ព្រះអង្គល្អណាស់!” យើងបានរក្សាសំណេរទាំងនោះ ទុកជាភស្តុតាងដល់មនុស្សជំនាន់ក្រោយ ដែលបង្ហាញថា ទោះយើងជួបបញ្ហាប្រឈមអ្វីក៏ដោយ ព្រះទ្រង់នៅតែមានព្រះទ័យសប្បុរស និងថែរក្សាយើងជានិច្ច។ យើងចាំបាច់ត្រូវចងចាំ ការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើង និងប្រាប់អ្នកដទៃឲ្យបានដឹងផងដែរ។ គឺដូចដែលបទគម្ពីរអេសាយបានចែងថា “ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្តីដែលគួរសរសើររបស់ទ្រង់ តាមគ្រប់ទាំងសេចក្តីដែលព្រះយេហូវ៉ាទ្រង់បានប្រោសដល់យើងរាល់គ្នា”(អេសាយ ៦៣:៧)។ ក្រោយមក ហោរាអេសាយក៏បានរំឭកអំពីសេចក្តីអាណិត ដែលព្រះអង្គមានចំពោះរាស្រ្តព្រះអង្គ ក្នុងប្រវត្តិសាស្រ្ត ហើយថែមទាំងបានប្រាប់ពួកគេថា “ក្នុងគ្រប់ទាំងសេចក្តីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ”(ខ.៩)។ ប៉ុន្តែ បើអ្នកបន្តអានបទគម្ពីរនេះឲ្យបានមួយជំពូក អ្នកនឹងកត់សំគាល់ឃើញថា ពួកអ៊ីស្រាអែលបានជួបបញ្ហាម្តងទៀត ហើយលោកហោរាចង់ឲ្យព្រះទ្រង់ជួយពួកគេសាជាថ្មី។ ការនឹកចាំអំពីសេចក្តីសប្បុរសរបស់ព្រះ ពីអតីតកាលអាចជួយលើកទឹកចិត្តយើង ពេលណាយើងជួបទុក្ខលំបាក។ រដូវកាលដែលមានបញ្ហាប្រឈម កើតមានជាធម្មតា តែចារិកលក្ខណៈដ៏ស្មោះត្រង់របស់ព្រះអង្គ មិនដែលប្រែប្រួលឡើយ។ ពេលណាយើងងាកបែរមករកព្រះអង្គ ដោយចិត្តដែលដឹងគុណ ដោយនឹកចាំការអ្វីដែលព្រះអង្គបានធ្វើ យើងនឹងបាននឹកចាំជាថ្មីម្តងទៀតថា ព្រះអង្គតែងតែសក្តិសមនឹងឲ្យយើងសរសើរជានិច្ច។—JAMES BANKS តើព្រះទ្រង់បានបង្ហាញសេចក្តីសប្បុរសដូចម្តេចខ្លះ ដល់អ្នក…
Read article