April 18, 2023

You are here:
ព្រះទ្រង់មានអំណាចគ្រប់គ្រងមកលើទុក្ខវេទនារបស់យើង

ដោយសារ​ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​ថា ព្រះ​ទ្រង់​មានអំណាច​គ្រប់គ្រង​លើ​អ្វីៗ​គ្រប់​យ៉ាង ហេតុអ្វី​គ្រីស្ទបរិស័ទ​នៅតែ​រងទុក្ខ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​ធ្វើការ​បញ្ជាក់​ឡើងវិញ​ថា សូម្បីតែ​សោកនាដកម្ម​ដែល​បាន​កើតឡើង ក៏​ព្រះ​ទ្រង់​បាន​ប្រើ​ដើម្បី​សម្រេច​បំណង​ដ៏​ល្អ ដែល​ទ្រង់​មាន​សម្រាប់​រាស្រ្ត​ព្រះអង្គ។ អត្ថបទ អធិបតេយ្យ​ភាព​ឬ​អំណាច​គ្រប់គ្រង​ទាំងស្រុង​របស់​ព្រះ គឺ​បាន​គ្រប់គ្រង​ពីលើ និង​នៅ​ពីក្រោយ​រឿង​នី​មួយៗ​ដែល​បាន​កើតឡើង។ យើង​ពិបាក​យល់​ទទួល​យក​ការពិត​នេះ ព្រោះ​មានរឿង​ជាច្រើន​បាន​កើតឡើង ចំពោះ​យើង ដែល​ពិតជា​សោកសៅ ក្នុង​កាលៈទេសៈ​នៃ​ជីវិត​ពិត។ ប៉ុន្តែ ពេលណា​យើង​ដឹង​ថា អធិបតេយ្យ​ភាព​របស់​ព្រះ​បាន​គ្រប់គ្រង​ពីលើ ​នៅ​ពីក្រោយ​សោកនាដកម្ម​នីមួយ​នៃ​ជីវិត​យើង នោះ​បញ្ហា​នេះ​មិន​មែន​ជាហេតុ​ផល សម្រាប់​ឲ្យ​យើង​ដាក់​បណ្តាសា​មក​លើ​ភាព​ងងឹត ឬ​គិត​ថា បញ្ហា​នេះ​បាន​បិទបាំង​ពីលើ​សេចក្តីល្អ​របស់​ព្រះ​នោះ​ឡើយ។ ប៉ុន្តែ តាមពិត យើង​ត្រូវ​មាន​ក្តី​សង្ឃឹម និង​ការកម្សាន្ត​ចិត្ត​ដ៏​ធំ​បំផុត ព្រោះ​យើង​ដឹង​ថា ពេលណា​ព្រះ​ទ្រង់​ធ្វើការ​គ្រប់គ្រង​មក​លើ​ចក្រវាល នោះ​នៅ​ចំពោះ​ព្រះនេត្រព្រះ​អង្គ គឺ​គ្មាន​សោកនាដកម្ម​អ្វី​ឡើយ។ គឺ​ដោយសារ​ព្រះ​ទ្រង់​មាន​អធិបតេយ្យ​ភាព​គ្រប់គ្រង​មក​លើ​កាលៈទេសៈ​ទាំងអស់​របស់​មនុស្ស បាន​ជា​ព្រះគម្ពីរ​អាច​ចែងថា “គ្រប់ការ​ទាំងអស់​ផ្សំគ្នា សំរាប់​សេចក្តីល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំ​រិះ​ទ្រង់”(រ៉ូម ៨:២៨)។ ពេលណា​ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង តាម​ព្រះតម្រិះ​របស់​ព្រះអង្គ ហើយ​ឲ្យ​យើង​ធ្វើជា​កូន​ព្រះអង្គ នោះ​ទោះ​សោកនាដកម្ម​ដែល​យើង​បាន​ជួប​មាន​ភាព​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ នៅ​លើ​ផែនដី ក៏​វា​សុទ្ធតែ​ដើម្បី​ជា​ប្រយោជន៍​យើង ដើម្បី​ជា​ក្តី​អំណរ​ដល់​យើង និង​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ។

Read article
សេចក្តីស្មោះត្រង់នៅពេលអនាគត

អញ​ក៏​នឹង​នាំ​អស់ទាំង​ការដែល អញ​បាន​សន្យា​ដល់​គេ មក​លើ​គេ​យ៉ាងនោះ​ដែរ។ យេរេមា ៣២:៤២ ម្តាយ​របស់​សារ៉ា​បាន​លាចាក​លោក កាល​សារ៉ា​មាន​អាយុ​តែ១៤ឆ្នាំ។ នាង និង​បងប្អូន​បង្កើត​របស់​នាង ក៏បាន​បាត់បង់​ផ្ទះ​សម្បែង ហើយក៏​បាន​ក្លាយជា​ក្មេង​អនាថា។ ប៉ុន្មាន​ឆ្នាំក្រោយ​មក សារ៉ា​ចង់​ទុក​កេរមរតក ឲ្យ​កូន ដែល​នាង​នឹង​មាននៅ​ពេល​អនាគត ដែល​អាច​បន្ត​ផ្ទេរ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ទៀត។ នាង​ក៏បាន​ខិតខំ​ធ្វើការងារ ដើម្បី​ទិញ​ឲ្យបាន​ផ្ទះ​មួយ​ខ្នង ដោយ​ផ្តល់​ឲ្យ​ក្រុម​គ្រួសារ​នាង​នូវ​ទីលំនៅ​ពិតប្រាកដ ដែល​នាង​មិនដែល​មាន។ ការ​ខិតខំ​ឲ្យបាន​ផ្ទះ​មួយ​ខ្នង សម្រាប់​មនុស្ស​ជំនាន់​ក្រោយ គឺជា​សកម្មភាព​ដែល​ធ្វើ​ដោយ​ជំនឿ ចំពោះ​ពេល​អនាគត​ដែល​យើង​មិនទាន់​បានឃើញ។ ព្រះ​ទ្រង់​បាន​បង្គាប់​ហោរា​យេរេមា ឲ្យ​ទិញ​ដី​មួយ​កន្លែង មុន​ពេល​ទីក្រុង​យេ​រូ​សាឡិម​ត្រូវ​កង​ទ័ព​ចក្រភព​បាប៊ីឡូន​ឡោមព័ទ្ធ(យេរេមា ៣២:៦-១២)។ លោក​ហោរា​មិនសូវ​យល់​សេចក្តី​បង្គាប់​របស់​ព្រះអង្គ​ឡើយ។ មិនយូរ​ប៉ុន្មាន ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​សត្រូវ​រឹបអូស​យក​ទាំងអស់។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​សន្យាចំពោះ​​លោក​យេរេមា​ថា “អញ​បាន​នាំ​អស់ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ មក​លើ​ជនជាតិ​នេះ​យ៉ាងណា អញ​ក៏​នឹង​នាំ​អស់ទាំង​ការដែល អញ​បាន​សន្យា​ដល់​គេ មក​លើ​គេ​យ៉ាងនោះ​ដែរ”(ខ.៤២)។ ការដែល​ព្រះអង្គ​បង្គាប់​ហោរា​យេរេមា​ឲ្យ​ទិញ​ដី​នោះ គឺជា​និមិត្តសញ្ញា​បង្ហាញ​អំពី​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ ក្នុង​ការ​ស្អាង​ពួក​អ៊ីស្រាអែល​ឡើង​វិញ នៅ​លើទឹក​ដី​របស់​ពួក​គេ។ សូម្បីតែ​នៅក្នុង​ពេល​ដែល​មានការ​វាយប្រហារ​ដ៏​អាក្រក់ ព្រះអង្គ​បាន​សន្យា​រាស្រ្ត​ព្រះអង្គ​ថា សេចក្តី​សុខសាន្ត​នឹង​កើតមាន​ជាថ្មី ដោយ​ពួក​គេ​អាច​ទិញ និង​លក់​ផ្ទះ និង​ដី​ឡើងវិញ(ខ.៤៣-៤៤)។ ថ្ងៃនេះ យើង​អាច​សម្រេចចិត្ត​ដាក់​សេចក្តី​ជំនឿ​របស់​យើង ទៅលើ​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ។ ទោះ​យើង​មិនបាន​ឃើញ​ការ​ស្អាង​ឡើងវិញ ក្នុង​គ្រប់​ផ្នែក​ទាំងអស់ នៅ​លើ​ផែនដី​ក៏ដោយ ក៏​យើង​នៅតែ​មានការ​ធានា​ថា…

Read article