April 19, 2023

You are here:
ការជួលគេឲ្យធ្វើជាមិត្តភក្តិរបស់អ្នក

គេ​ក៏​នឹក​ថា អញ​ធ្វើការ​នឿយហត់ ហើយ​បង្អត់​សេចក្តីល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សំរាប់​អ្នកណា? សាស្តា ៤:៨ សម្រាប់​មនុស្សជា​ច្រើន​នៅ​ទូទាំង​ពិភពលោក ការរស់នៅ​កំពុងតែ​មាន​ភាព​ឯកោ​កាន់តែ​ខ្លាំង។ ចំនួន​ប្រជាជន​អាមេរិក ដែល​គ្មាន​មិត្ត​ភក្តិ​បាន​កើនឡើង៤ដង ចាប់តាំងពី​ឆ្នាំ១៩៩០។ នៅ​ប្រទេស​ខ្លះ ក្នុង​ទ្វីបអឺរ៉ុប ចំនួន​មនុស្ស​ឯកោ​បាន​កើនឡើង២០ភាគរយ ហើយ​ចំណែក​ឯ​ប្រទេស​ជប៉ុន​វិញ មនុស្សចាស់​ខ្លះ​បាន​ដាច់ចិត្ត​ទៅ​ប្រព្រឹត្ត​អំពើឧក្រិដ្ឋ ដើម្បីឲ្យ​ខ្លួន​អាច​មាន​មិត្ត​ភក្តិ​នៅក្នុង​ពន្ធ​ធនាគារ។ អ្នកជំនួញ​មួយចំនួន​ក៏បាន​នាំមក​នូវ “ដំណោះស្រាយ” មួយ សម្រាប់​ការ​រាតត្បាត​នៃ​ជំងឺ​ឯកោ​នេះ ដោយ​ឲ្យ​គេ​ជួលមនុស្ស​ម្នាក់​ធ្វើជា​មិត្ត​ភក្តិ។ គេ​ក៏បាន​ជួលមនុស្ស​ឲ្យ​ធ្វើជា​មិត្ត​ភក្តិ ដោយ​បង់ថ្លៃ​ឈ្នួល​ក្នុង​មួយ​ម៉ោង សម្រាប់​ការ​ជួបគ្នា​នៅ​ហាង​កាហ្វេ ដើម្បី​ជជែកគ្នា​លេង ឬ​រួម​ដំណើរ​ជាមួយ​ពួក​គេ​ទៅ​ពិធីជប់លៀង​ជាដើម។ គេ​ក៏បាន​សួរ​អ្នកស៊ីឈ្នួល​ម្នាក់ អំពី​ភ្ញៀវ​របស់​គាត់។ គាត់​ក៏បាន​ឆ្លើយ​ថា ភ្ញៀវ​របស់​គាត់​ជា​មនុស្ស​ឯកោ អាយុ​នៅចន្លោះ៣០ ដល់៤០ឆ្នាំ ជា​អ្នកមាន​ការងារ​ធ្វើ​ច្រើន​ម៉ោង​ពេក ដល់​ថ្នាក់​គ្មាន​ពេល​បង្កើត​មិត្តភាព​ជាមួយ​អ្នកដទៃ។ បទ​គម្ពីរ​សាស្តា​ជំពូក៤ បាន​ពិពណ៌នា អំពី​មនុស្ស​ម្នាក់ ជា​មនុស្ស​ឯកោ ដោយ​គ្មាន​កូនប្រុស ឬ​គ្មាន​បងប្អូន។ “ការ​នឿយ​ហត់​របស់​អ្នកនោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​​ឡើយ ភ្នែក​គេ​ក៏​មិនបាន​ស្កប់ស្កល់​ដោយ​ទ្រព្យសម្បត្តិ​ដែរ”(ខ.៨)។ គេ​ក៏​នឹក​ថា “អញ​ធ្វើការ​នឿយហត់ ហើយ​បង្អត់​សេចក្តីល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សំរាប់​អ្នកណា”។ យកល្អ គាត់​គួរតែ​ស្វែងរក​មិត្តភាព​ដែល​នឹង​ជួយ​បន្ធូរបន្ថយ​បន្ទុក​របស់​គា​ត៉ ហើយ​ជួយ​គាត់ ក្នុង​ពេល​ដែល​គាត់​មាន​បញ្ហា(ខ.៩-១២)។ ព្រោះ​ទីបំផុត ភាព​ជោគជ័យ ដោយ​គ្មាន​មិត្តភាព “គឺ​គ្មានន័យ​អ្វី​ទេ”(ខ.៨)។…

Read article