April 20, 2023

You are here:
បន្តដំណើរទៅមុខជាមួយព្រះយេស៊ូវ

ក៏​ខំ​មមុល​ឈោង​ទៅ​ឯសេចក្តី​ខាងមុខ​ទៀត ទាំង​រត់​ដំរង់​ទៅ​ឯទី ដើម្បីឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ។ ភីលីព ៣:១៣-១៤ ក្នុង​ការ​រត់​ហាត់​ប្រណាំង​កាត់​ព្រៃ ខ្ញុំ​បាន​ព្យាយាម​ស្វែងរក​ផ្លូវកាត់ ហើយក៏​បាន​រត់​តាមផ្លូវ ដែល​ខ្ញុំ​មិនដែល​ស្គាល់។ ពេលនោះ ខ្ញុំ​មិនដឹង​ថា ខ្លួនឯង​កំពុងតែ​វង្វេង​ឬ​យ៉ាង​ណា​ទេ។ ខ្ញុំ​ក៏បាន​ឃើញ​មនុស្ស​ម្នាក់​រត់ចេញ​ពី​ផ្លូវ​មួយទៀត ហើយក៏​បាន​សួរ​គាត់​ថា តើ​ខ្ញុំ​កំពុង​រត់​តាមផ្លូវ​ត្រូវ​ឬទេ? គាត់​ក៏បាន​ឆ្លើយ​ដោយ​ទំនុកចិត្ត​ថា ខ្ញុំ​កំពុងតែ​រត់​តាមផ្លូវ​ត្រូវហើយ។ ពេល​គាត់​ឃើញ​ខ្ញុំ​មាន​ទឹកមុខ​សង្ស័យ គាត់​ក៏បាន​ប្រញាប់​ប្រាប់​ខ្ញុំ កុំ​ឲ្យ​ព្រួយបារម្ភ ព្រោះ​គាត់​បាន​សាកល្បង​រត់​ទៅតាម​ផ្លូវ​ផ្សេង ដែល​សុទ្ធតែ​ជា​ផ្លូវខុស តែ​វា​មិន​អី​ទេ ព្រោះ​នេះ​ជាផ្នែក​មួយ​នៃ​កា​រត់ប្រណាំង​របស់​យើង។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ធ្វើដំណើរ​ខាងវិញ្ញាណ​របស់ខ្ញុំ។ តើមាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​វង្វេង​ចេញពី​ព្រះ ធ្លាក់​ចូលក្នុង​ការ​ល្បួង ហើយ​មានរឿង​ជាច្រើន​បាន​បង្វែរ​អារម្មណ៍​ខ្ញុំ​ឲ្យ​ងាក​ចេញពី​សេចក្តី​ពិត? ប៉ុន្តែ ព្រះ​ទ្រង់​បាន​អត់ទោស​ឲ្យ​ខ្ញុំ​គ្រប់ពេល ហើយក៏​បាន​ជួយ​ខ្ញុំ​បន្តដំណើរ​ទៅមុខ ដោយ​ដឹង​ថា ខ្ញុំ​ប្រាកដ​ជា​នឹង​ជំពប់​ដួល​ទៀត​មិនខាន។ ព្រះ​ទ្រង់​ជ្រាប​ថា យើង​ងាយ​នឹង​ធ្វើដំណើរ​តាមផ្លូវ​ខុស។ តែ​ព្រះអង្គ​តែង​តែ​ត្រៀម​ជា​ស្រេច ដើម្បី​អត់ទោស​ឲ្យ​យើង​ម្តង​ហើយ​ម្តង​ទៀត បើ​យើង​សារភាព​បាប ហើយ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​ព្រះអង្គ​កែប្រែ​យើង។ សាវ័ក​ប៉ុល​ដឹង​ថា បញ្ហា​នេះ​ជាផ្នែក​មួយ​នៃ​ការ​ធ្វើដំណើរ​ខាង​ព្រលឹង​វិញ្ញាណ​របស់​យើង។ គាត់​បានដឹង​ច្បាស់ពី​​អំពើបាប​របស់​គាត់​ពី​អតីត​កាល និង​ភាព​កម្សោយ​របស់​គាត់ ក្នុង​ពេល​បច្ចុប្បន្ន បាន​ជា​គាត់​ដឹង​ថា គាត់​មិនទាន់​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ដូច​ព្រះគ្រីស្ទ ដូច​ដែល​គាត់​ចង់​បាន​នោះ​ទេ(ភីលីព ៣:១២)។ តែ​គាត់​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ខ្ញុំ​ភ្លេច​សេចក្តី​ទាំងប៉ុន្មាន​ដែល​កន្លងទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាងមុខ​ទៀត ទាំង​រត់​ដំរង់​ទៅ​ឯ​ទី…

Read article