ការរកឃើញស្នាព្រះហស្តមួយទៀត
អស់ទាំងទីជំរៅនៃផែនដីនៅក្នុងព្រះហស្តទ្រង់ ហើយកំពូលភ្នំទាំងប៉ុន្មាន សុទ្ធតែជារបស់ផងទ្រង់ដែរ។ ទំនុកដំកើង ៩៥:៤ រូងភ្នំគ្រូបេរ៉ា វ៉ូរូនចា មានទីតាំងក្នុងតំបន់របស់ប្រទេសចចជា ជាទឹកដីតភ្ជាប់ទ្វីបអឺរ៉ុប និងអាស៊ី។ រូងភ្នំនេះស្ថិតក្នុងចំណោមរូងភ្នំជ្រៅបំផុត ក្នុងពិភពលោក ដែលគេមិនទាន់បានចូលរុករក។ អ្នករុករកមួយក្រុមបានប្រើឧបករណ៍ស្ទង់ជម្រៅរបស់រូងភ្នំដ៏ងងឹត ដែលគួរឲ្យខ្លាចនេះ ដែលភាគច្រើនមានជម្រៅចុះទៅក្រោម ទៅរកស្រទាប់ក្រោមនៃផែនដី ដល់ជម្រៅ២១៩៧ម៉ែត្រ។ រូងភ្នំផ្សេងទៀតដែលមានលក្ខណៈស្រដៀងរូងភ្នំនេះដែរ ប្រហែល៤រយកន្លែង មានទីតាំងនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសនេះ និងទូទាំងពិភពលោក។ គេតែងតែរកឃើញរូងភ្នំជ្រៅៗជាច្រើនទៀត ដែលមានកំណត់ត្រានូវជម្រៅដែលកាន់តែជ្រៅជាងរូងភ្នំមុនៗ។ ស្នាព្រះហស្តដែលព្រះទ្រង់បានបង្កើត មានភាពអាថ៌កំបាំងជាច្រើន ដែលបន្តបង្ហាញចេញមកឲ្យយើងដឹងម្តងមួយៗ និងបន្ថែមការយល់ដឹងរបស់យើង អំពីចក្រវាលដែលយើងកំពុងតែរស់នៅ ហើយបណ្តាលចិត្តយើងឲ្យឆ្ងល់ អំពីភាពប៉ិនប្រសប់នៃការបង្កើតរបស់ព្រះ នៅលើផែនដី គ្មានអ្វីប្រៀបបាន ដែលព្រះអង្គបានត្រាស់ហៅយើង ឲ្យថែរក្សា(លោកុប្បត្ដិ ១:២៦-២៨)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបាននាំយើងរាល់គ្នា ឲ្យ “ឡើងសម្លេងច្រៀងដោយអំណរ” ថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គធំប្រសើរ(ខ.១)។ ខណៈពេលដែលពិភពលោកអបអរទិវាផែនដី នៅថ្ងៃស្អែក ចូរយើងពិចារណា អំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ អ្វីៗទាំងអស់ដែលមានក្នុងភពផែនដី ទោះយើងបានរកឃើញហើយឬនៅ សុទ្ធតែបណ្តាលចិត្តយើងឲ្យក្រាបថ្វាយបង្គំ នៅចំពោះព្រះអង្គ(ខ.៦)។ ព្រះអង្គមិនគ្រាន់តែបានស្គាល់វិសាលភាពដ៏ធំធេងនៃស្នាព្រះហស្តព្រះអង្គប៉ុណ្ណោះទេ តែក៏ស្គាល់ជម្រៅដ៏ជ្រៅបំផុតក្នុងចិត្តយើងផងដែរ។ ពេលខ្លះ យើងឆ្លងកាត់រដូវកាលដ៏ងងឹត និងប្រហែលគួរឲ្យខ្លាច ក្នុងជីវិតយើង…
Read article