អំណាចនៃការអត់ទោស
ដ្បិតឱព្រះអម្ចាស់អើយ ទ្រង់ល្អ ទ្រង់បំរុងតែនឹងអត់ទោស ក៏មានសេចក្តីសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់។ ទំនុកដំកើង ៨៦:៥ កាលពីឆ្នាំ២០២១ មានព័ត៌មានមួយបានផ្សាយថា បេសកជន១៧នាក់ ត្រូវជនពាលមួយក្រុមចាប់ជំរិត។ ពួកជនពាលបានគំរាមថា នឹងសម្លាប់បេសកជនមួយក្រុមនេះ(រាប់បញ្ចូលទាំងក្មេងៗផង) បើសិនជាពួកគេមិនបានទទួលប្រាក់លោះទេនោះ។ រឿងមិនគួរឲ្យជឿក៏បានកើតឡើង ពេលដែលបេសកជនទាំងអស់បានរត់គេចខ្លួន ឬត្រូវគេដោះលែង ឲ្យមានសេរីភាពឡើងវិញ។ បន្ទាប់ពីបានទៅដល់កន្លែងសុវត្ថិភាពហើយ ពួកគេក៏បានផ្ញើសារមួយ ទៅពួកចាប់ជំរិតទាំងនោះថា “ព្រះយេស៊ូវបានបង្រៀនយើងខ្ញុំ តាមរយៈព្រះបន្ទូល និងគំរូរបស់ព្រះអង្គថា អំណាចនៃសេចក្តីស្រឡាញ់ដែលមានការអត់ទោស គឺខ្លាំងជាងសេចក្តីសម្អប់ដែលមានអំពើហិង្សា។ ដូចនេះ យើងខ្ញុំបានអត់ឱនទោសឲ្យក្រុមរបស់អ្នកហើយ”។ ព្រះយេស៊ូវបានមានបន្ទូលច្បាស់ថា ការអត់ទោសមានអំណាចណាស់។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ”(ម៉ាថាយ ៦:១៤)។ ក្រោយមក ពេលសាវ័កពេត្រុសសួរព្រះអង្គថា គាត់ត្រូវអត់ទោសឲ្យគេប៉ុន្មានដង ព្រះអង្គក៏បានមានបន្ទូលឆ្លើយថា “ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត”(១៨:២២ មើល ខ.២១-៣៥)។ ហើយនៅលើឈើឆ្កាង ព្រះអង្គក៏បានបង្ហាញចេញនូវការអត់ទោសបាប ដោយអធិស្ឋានថា “ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”(លូកា ២៣:៣៤)។ ការអត់ទោសដ៏ពេញលេញអាចកើតមាន ពេលណាភាគគីទាំងសង្ខាងបោះជំហានឆ្ពោះទៅរកការប្រោសឲ្យជា…
Read article