ស្រឡាញ់ដូចព្រះយេស៊ូវ
ពួកកូនតូចៗ អើយ យើងមិនត្រូវស្រឡាញ់ ដោយពាក្យសំដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្តីពិតវិញ។ ១យ៉ូហាន ៣:១៨ មានយុវជនម្នាក់ពាក់អាវតានុយខោជើងវែង កំពុងអង្គុយនៅលើបង់រង់ចាំរថភ្លើង នៅស្ថានីយរថភ្លើង ក្នុងទីក្រុងអាត្លានតា រដ្ឋចចជា ។ មើលទៅគាត់ដូចពិបាកចងក្រវ៉ាត់ករ។ ឃើញដូចនោះ ដូនចាស់ម្នាក់ក៏បានលើកទឹកចិត្តស្វាមីរបស់ខ្លួន ឲ្យទៅជួយគាត់។ ពេលដែលតាចាស់អង្គុយចុះ ហើយចាប់ផ្តើមបង្រៀនយុវជននោះឲ្យចេះចងក្រវ៉ាត់ករ មានមនុស្សម្នាក់បានថតរូបអ្នកទាំងបី ក្នុងពេលនោះ។ ពេលដែលមនុស្សរាប់លាននាក់ក៏បានឃើញរូបថតនោះ នៅក្នុងបណ្ដាញសង្គម មនុស្សជាច្រើនក៏បានចែករំលែករូបភាពនោះបន្ត និងបញ្ចេញយោបល់ផ្សេងៗ អំពីអំណាចនៃអំពើសប្បុរសធម៌ ដោយមិនបានព្រៀងទុក។ សម្រាប់អ្នកជឿព្រះយេស៊ូវ អំពើសប្បុរសដល់អ្នកដទៃ គឺបានឆ្លុះបញ្ចាំង អំពីការយកព្រះទ័យទុកដាក់ ដោយការលះបង់ ដែលព្រះទ្រង់បានបង្ហាញមនុស្សដូចយើង។ អំពើសប្បុរសធម៌ជាការបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះ និងការអ្វីដែលព្រះអង្គសព្វព្រះទ័យឲ្យសិស្សព្រះអង្គធ្វើ គឺ “ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក”(១យ៉ូហាន ៣:១១)។ សាវ័កយ៉ូហានបានប្រៀបប្រដូចការស្អប់បងប្អូនរបស់ខ្លួន ទៅនឹងការសម្លាប់មនុស្ស(ខ.១៥)។ ហើយបន្ទាប់មក គាត់ក៏បានបកស្រាយថា ព្រះគ្រីស្ទគឺជាគំរូនៃសេចក្តីស្រឡាញ់(ខ.១៦)។ សេចក្តីស្រឡាញ់ដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួន មិនចាំបាច់ត្រូវមានការបង្ហាញការលះបង់ដ៏លើសលប់ណាមួយនោះឡើយ។ សេចក្តីស្រឡាញ់ដែលមិនអាត្មានិយម គឺគ្រាន់តែតម្រូវឲ្យយើងទទួលស្គាល់ តម្លៃរបស់មនុស្សទាំងអស់ ដោយចាត់ទុកតម្រូវការរបស់ពួកគេជាសំខាន់ជាងតម្រូវការរបស់យើង គឺមនុស្សដែលព្រះបានបង្កើតឲ្យដូចរូបអង្គទ្រង់។ ពេលណាយើងយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អ្នកដទៃ ហើយធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីជួយពួកគេ…
Read article