April 24, 2023

You are here:
ទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះ

មើល អញ​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពីលើ​មេឃ​មក​ឲ្យ​ឯង​រាល់គ្នា។ និក្ខមនំ ១៦:៤ អ៊ូ​ស្រី​ម៉ា​ហ្កា​រែត(Margaret) ពិតជា​ពូកែ​សន្សំសំចៃ​ណាស់។ បន្ទាប់ពី​គាត់​បាន​លាចាក​លោក ក្មួយៗ​របស់​គាត់​ក៏បាន​ចាប់ផ្តើម​រៀបចំ​របស់​របរ ដែល​គាត់​បាន​បន្សល់ទុក ដោយ​ការ​នឹក​ចាំ​អំពី​គាត់។ ពួក​គេ​បាន​រក​ឃើញ​ខ្សែ​អំបោះ​ខ្លីៗ​ក្នុង​កូន​ថង់​តូច​មួយ នៅក្នុង​ថត​តុ​។ នៅ​លើ​ថង់​នោះ​មាន​អក្សរ​ដែល​គាត់​បាន​សរសេរ​ថា “ខ្សែ​ខ្លី​ពេក មិន​អាច​ប្រើ​កើត”។ តើមាន​អ្វី​បណ្តាល​ចិត្ត​នរណា​ម្នាក់ ឲ្យ​រក្សា​ទុក្ខ​របស់របរ​ដែល​ពួក​គេ​ដឹង​ថា​គ្មាន​ប្រយោជន៍? ប្រហែលជា​គាត់​ធ្លាប់​ជួប​ការ​ខ្វះខាត​យ៉ាង​ខ្លាំង។ កាល​ពួក​អ៊ីស្រាអែល​បាន​រត់គេច​ពី​ភាពជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ ពួក​គេ​បាន​ចាកចេញ​ពី​ជីវិត ដែល​មានការ​ពិបាក​ជាច្រើន។ ប៉ុន្តែ មិនយូរ​ប៉ុន្មាន ពួក​គេ​ក៏បាន​ភ្លេច​ការ​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​គេ ក្នុង​ការ​នាំ​ពួក​គេ​រត់គេច​នោះ ហើយ​ពួក​គេ​ក៏បាន​ចាប់ផ្តើម​រអ៊ូរទាំ​អំពី​ការ​ខ្វះខាត​អាហារ នៅ​វាល​រហោស្ថាន។ ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ពួក​គេ​ទុកចិត្ត​ព្រះអង្គ។ ទ្រង់​បាន​ប្រទាន​នំ​ម៉ា​ណា ឲ្យ​ពួក​គេ​បរិភោគ​ប្រចាំថ្ងៃ ដោយ​ប្រាប់​លោក​ម៉ូសេ​ថា “ត្រូវឲ្យ​បណ្តាជន​ចេញទៅ​រើស​ឲ្យ​ល្មមតែ១ថ្ងៃ​រាល់ៗថ្ងៃ”(និក្ខមនំ ១៦:៤)។ ព្រះ​ទ្រង់​ក៏បាន​បង្គាប់​ពួក​គេ​ឲ្យ​ប្រមូល​ទុកឲ្យ​បាន​ច្រើនជាង​មុន​ពីរ​ដង នៅ​ថ្ងៃទី៦ ព្រោះ​នៅ​ថ្ងៃទី៧ ជា​ថ្ងៃ​ឈប់​សម្រាក មិន​មាន​នំ​ម៉ា​ណា​ធ្លាក់ចុះ​មក​ទេ(ខ.៥,២៥)។ ពួក​អ៊ីស្រាអែល​ខ្លះ​ក៏បាន​ស្តាប់ តែ​ខ្លះ​មិនបាន​ស្តាប់ ហើយក៏​បាន​ជួប​ផលវិបាក(ខ.២៧-២៨)។ ក្នុង​ពេល​ដែល​យើង​សម្បូរសប្បាយ និង​ក្នុង​ពេល​ដែល​ខ្វះខាត យើង​ច្រើនតែ​ចង់​ព្យាយាម​បង្គរ​ទ្រព្យ​ទុក ដើម្បី​ឲ្យ​យើង​អាច​គ្រប់គ្រង​ស្ថាន​ការ។ តែ​យើង​មិន​ចាំបាច់​ត្រូវ​ខំ​ស្រវេស្រវា ដោយ​ការភ័យខ្លាច​នោះ​ឡើយ។ តែ​យើង​ចាំបាច់​ត្រូវ​មាន​ជំនឿ​លើ​ព្រះ ដែល​បាន​សន្យា​ថា “អញ​នឹង​មិន​ចាកចេញ​ពី​ឯង ក៏​មិន​បោះបង់ចោល​ឯង​ឡើយ”(ហេព្រើរ ១៣:៥)។—TIM GUSTAFSON តើ​ជួនកាល…

Read article