ព្រះអង្គល្អ ហើយខ្លាំង

ឯ​ថ្ម​ដែល​ពួក​ជាង​សង់ផ្ទះ​បាន​ចោលចេញ នោះ​បាន​ត្រឡប់ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ហើយ។ ទំនុកដំកើង ១១៨:២២

យុវជន​ម្នាក់​បាន​ធ្វើការ​បម្រើ​ព្រះ ដោយ​ឈោង​ចាប់​និស្សិត​មហាវិទ្យាល័យ។ គាត់​មាន​ភាព​តប់​ប្រមល់​នៅក្នុង​ចិត្ត។ គាត់​បង្ហាញ​ទឹកមុខ​ច្របូកច្របល់​ ពេល​ដែល​ខ្ញុំ​ហ៊ាន​សួរ​គាត់​ថា តើ​គាត់​បាន​អធិស្ឋាន​សូម​ការដឹកនាំ​ពី​ព្រះ និង​សូម​ជំនួយ​ពី​ព្រះអង្គ​ឬទេ? គឺ​អធិស្ឋាន​ឥត​ឈប់ឈរ ដូចដែល​សាវ័ក​ប៉ុល​បាន​បង្រៀន។ យុវជន​នោះ​ក៏បាន​ឆ្លើយតប ដោយសារ​ភាព​ថា គាត់​មិនដឹង​ច្បាស់​ថា គាត់​នៅតែ​ជឿ​លើ​ការអធិស្ឋាន ឬនៅ​តែ​ជឿ​ថា ព្រះ​ទ្រង់​កំពុងតែ​ស្តាប់​គាត់​អធិស្ឋាន​​ឬ​អត់ទេ ព្រោះ​គាត់​មើលទៅ​លោកិយ ឃើញ​បញ្ហា​ជាច្រើន​ដែល​ហាក់​ដូច​ជា​គ្មាន​ដំណោះស្រាយ។ អ្នក​ដឹកនាំ​វ័យក្មេង​នោះ កំពុងតែ​បង្កើត​ការងារ​បម្រើ​ព្រះ ដោយ​ពឹង​អាង​កម្លាំង​របស់​គាត់ ហើយ​គួរឲ្យ​ស្តាយ​ណាស់ ដែល​គាត់​កំពុងតែ​បរាជ័យ។ ហេតុអ្វី? ព្រោះ​គាត់​កំពុង​បដិសេធន៍​ព្រះអម្ចាស់។

ព្រះយេស៊ូវ​គឺជា​គ្រឹះ​នៃ​ពួក​ជំនុំ ដែលគេ​បាន​បដិសេធន៍​ដោយ​រាប់​ចាប់​ពី​សាសន៍​របស់​ព្រះអង្គ(យ៉ូហាន ១:១១)។ មនុស្សជា​ច្រើន នៅតែ​បដិសេធន៍​ព្រះអង្គ​ ក្នុង​ពេល​សព្វថ្ងៃ ដោយ​មាន​ការពិបាក​ក្នុង​ការ​កសាង​ជីវិត ការងារ ឬ​ពួក​ជំនុំ នៅ​លើ​គ្រឹះ​ដ៏​ទន់ខ្សោយ ដែល​ជា​ផែនការ ក្តី​ស្រមៃ និង​ការអ្វី​ផ្សេងទៀត​ដែល​មិន​អាច​ពឹង​ផ្អែក​បាន។ ប៉ុន្តែ មានតែ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ទេ ដែល​ជា​កម្លាំង និង​កំផែង​ដែល​ការពារ​យើង(ទំនុកដំកើង ១១៨:១៤)។ ជា​ការពិត​ណាស់ “ឯ​ថ្ម​ដែល​ពួក​ជាង​សង់ផ្ទះ​បាន​ចោលចេញ នោះ​បាន​ត្រឡប់ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ហើយ”(ខ.២២)។

ដើម្បី​សម្រេច​កិច្ចការ​ថ្វាយ​ព្រះ​អង្គ អ្នកជឿ​ព្រះអង្គ​ត្រូវតែ​ពឹងផ្អែក​លើ​ការដឹកនាំ និង​ជំនួយ​របស់​ព្រះអង្គ។ ដូចនេះ យើង​ត្រូវ​អធិស្ឋាន​ទៅកាន់​ព្រះអង្គ​ថា “ឱ​ព្រះយេហូវ៉ា​អើយ យើងខ្ញុំ​ទូល​អង្វរ​ដល់​ទ្រង់ សូម​ជួយសង្គ្រោះ​ឥឡូវ ឱ​ព្រះយេហូវ៉ា​អើយ យើងខ្ញុំ​ទូល​អង្វរ​ដល់​ទ្រង់ សូម​ចាត់​សេចក្តី​ចំរើន​មក​ឥឡូវ”(ខ.២៥)។ ចូរ​អរព្រះគុណ​ព្រះអង្គ​ចុះ ដ្បិត​ទ្រង់​ល្អ ហើយ​មាន​គ្រប់​ព្រះចេស្តា។—PATRICIA RAYBON

តើ​អ្នកមាន​ក្តី​ស្រមៃ និង​ផែនការ​អ្វី ខណៈ​ពេល​ដែល​អ្នក​កំពុងធ្វើការ​ថ្វាយព្រះ? តើ​អ្នក​អាច​មាន​ផែនការ​ស្របតាម​បំណង​ព្រះទ័យ​ព្រះ ដូចម្តេច​ខ្លះ ដើម្បី​ធ្វើការ​បម្រើ​ព្រះអង្គ?

ឱ​ព្រះយេស៊ូវ​ យើងខ្ញុំ​សូម​សរសើរ​ដំកើង​ព្រះអង្គ ដែល​បាន​ធ្វើជា​ថ្ម​ជ្រុង​យ៉ាង​ឯក។ មានតែ​ព្រះអង្គ​ទេ ដែល​អាច​ធ្វើជា​គ្រឹះ​ដ៏​រឹងមាំ សម្រាប់​ឲ្យ​ពួក​ជំនុំ​របស់​ព្រះអង្គ និង​ជីវិត​ទូលបង្គំ​អាច​ឈរ​រឹងមាំ​បាន។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២សាំ​យ៉ូអែល ២៣-២៤ និង លូកា ១៩:១-២៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles