April 29, 2023

You are here:
ព្រះអង្គមានលក្ខណៈដែលយើងអាចទុកចិត្តបាន

រាជ្យ​ទ្រង់​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជានិច្ច ហើយ​អំណាច​ទ្រង់​ក៏​នៅ ដរាបដល់​អស់ទាំង​ដំណ​តទៅ។ ទំនុកដំកើង ១៤៥:១៣ មាន​ពេល​មួយ ខ្ញុំ​មានការ​ព្រួយបារម្ភ​ច្រើន។ នៅពេល​ព្រឹកព្រលឹម ជា​ពេល​ដែល​ពិបាក​បំផុត ដោយសារ​ខ្ញុំ​អង្គុយ​គិត​ម្នាក់ឯង។ ដូចនេះ ខ្ញុំ​ក៏បាន​យក​សម្រង់​សម្តី​របស់​លោក​ហាត់​សិន ថេល័រ(Hudson Taylor) មក​បិទ​នៅ​លើ​កញ្ចក់ ក្នុង​បន្ទប់ទឹក​របស់​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​អាច​មើល ពេលណា​ខ្ញុំ​មាន​អារម្មណ៍​ទន់ខ្សោយ។ ក្នុង​សម្រង់​សម្តី​នោះ​គាត់​មានប្រសាសន៍​ថា “មាន​ព្រះ​ដ៏​រស់​មួយ​អង្គ។ ព្រះអង្គ​បាន​មាន​បន្ទូល​ក្នុង​ព្រះគម្ពីរ។ អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល​គឺជា​ការពិត ហើយ​ព្រះអង្គ​នឹង​ធ្វើអ្វី​ដែល​ព្រះអង្គ​បាន​សន្យា”។ សម្រង់​សម្តី​របស់​លោក​ថេល័រ គឺ​បាន​កើត​ចេញពី​ការ​ដំណើរ​ជីវិត ដែល​គាត់​បាន​ដើរ​ជាមួយ​ព្រះ​អស់​ជាច្រើន​ឆ្នាំ ហើយ​បាន​រំឭក​យើង​ថា ព្រះអង្គ​ជា​នរណា និង​អំពី​ការ​ទាំងអស់​ដែល​ព្រះអង្គ​អាច​ធ្វើ តាមរយៈ​ពេល​ដែល​យើង​មាន​ជំងឺ ភាព​ក្រីក្រ ភាព​ឯកោ និង​ការ​សោកសង្រេង។ គាត់​មិនគ្រាន់​តែ​បានដឹង​ថា យើង​អាច​ទុកចិត្ត​ព្រះអង្គ​បាន​ប៉ុណ្ណោះទេ តែ​គាត់​ក៏បាន​ដក​ពិសោធន៍​នឹង​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ​ផង​ដែរ។ ហើយដោយ​សារ​គាត់​បាន​ទុកចិត្ត​ព្រះបន្ទូល​សន្យា ហើយ​ស្តាប់​បង្គាប់​ព្រះអង្គ នោះ​ជនជាតិ​ចិន​រាប់​ពាន់​នាក់​បាន​ថ្វាយ​ជីវិត​ដល់​ព្រះយេស៊ូវ​។ បន្ទាប់ពី​ស្តេច​ដាវីឌ​បាន​ដកពិសោធន៍​ជាមួយ​ព្រះអម្ចាស់ និង​ផ្លូវ​របស់​ព្រះអង្គ ទ្រង់​ក៏បាន​ដឹង​ថា ព្រះអម្ចាស់​មាន​លក្ខណៈ​សម្បត្តិ​ដែល​អាច​ឲ្យ​យើង​ទុកចិត្ត​បាន។ ទ្រង់​ក៏បាន​និពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក ១៤៥ ជា​បទចម្រៀង​សរសើរ​ដំកើង​ព្រះអម្ចាស់ ដែល​ទ្រង់​រក​ឃើញថា ព្រះអម្ចាស់​ល្អ មាន​សេចក្តី​អាណិត ហើយ​ស្មោះត្រង់​ចំពោះ​ព្រះបន្ទូល​សន្យា។ ពេល​យើង​ទុកចិត្ត ហើយ​ដើរតាម​ព្រះអង្គ យើង​ក៏បាន​ដឹង(ឬ​បាន​យល់​កាន់តែ​ច្បាស់) ថា…

Read article