April 30, 2023

You are here:
ពេលដែលអ្នកដទៃនិយាយបង្ខូចយើង

ពាក្យសំដី​របស់​មនុស្ស​បេះបួយ ធៀប​ដូចជា​ម្ហូប​យ៉ាង​ឆ្ងាញ់១ម៉ាត់ ដែល​លេប​ចុះទៅ​ក្នុង​ពោះ។ សុភាសិត ១៨:៨ សារព័ត៌មាន​បាន​ចុះផ្សាយ​ថា សត្វ​ឆ្កែ​ឈ្មោះ ផេប(Pep) បាន​សម្លាប់សត្វ​ឆ្មា​មួយ​ក្បាល របស់​ភរិយា​លោក​អភិបាល​រដ្ឋ តែ​វា​មិនមែន​ជា​អ្នកសម្លាប់​សត្វ​ឆ្មា​នោះ​ទេ។ វា​គ្រាន់តែ​បាន​ខាំ​សាឡុង​ក្នុង​គេហដ្ឋាន​របស់​លោក​អភិបាល​ឲ្យ​រហែក គឺ​មិន​មាន​កំហុស​អ្វី​ផ្សេងទៀត​ទេ។ ផេប​ជា​សត្វ​ឆ្កែ​នៅក្មេង​រពឹស​ខ្លាំង ជា​ពូ​ជឆ្កែ​ប្រ​ម៉ាញ់​ឡា​ប្រា​ដឺ និង​ជា​កម្មសិទ្ធិ​របស់​លោក​អភិ​បាល​រដ្ឋ​ភែន​ស៊ី​លវែ​នា ក្នុង​ទសវត្សរ៍​ឆ្នាំ១៩២០។ គេ​ក៏​បា​ន​បញ្ជូន​សត្វ​ឆ្កែ​មួយ​ក្បាល​នេះ ចូលក្នុង​គុក​នៅ​តំបន់​ខាងកើត​របស់​រដ្ឋ ដោយ​គេ​បាន​ថតរូប​វា ដោយមាន​លេខរៀង​សំគាល់​ជា​អ្នកទោស។ ពេល​ដែល​អ្នក​សារព័ត៌មាន​ម្នាក់​បានឮ​អំពី​រឿង​នេះ គាត់​ក៏បាន​ប្រឌិត​រឿង​ថា វា​បាន​សម្លាប់សត្វ​ឆ្មា​នោះ។ ដោយសារ​ព័ត៌មាន​របស់​គាត់​បាន​ចុះផ្សាយ​ក្នុង​កាសែត មនុស្សជា​ច្រើន​ជឿ​ថា ផេប​ជា​ឃាតករ​សម្លាប់សត្វ​ឆ្មា​។ ស្តេច​សាឡូម៉ូន បាន​ជ្រាប​ច្បាស់ អំពី​អំណាច​នៃ​ព័ត៌មាន​ក្លែងក្លាយ។ គឺ​ដូចដែល​ទ្រង់​បាន​សរសេរ​ថា “ពាក្យសំដី​របស់​មនុស្ស​បេះបួយ ធៀប​ដូចជា​ម្ហូប​យ៉ាង​ឆ្ងាញ់១ម៉ាត់ ដែល​លេប​ចុះទៅ​ក្នុង​ពោះ”(សុភាសិត ១៨:៨)។ ជួនកាល ធម្មជាតិ​របស់​យើង​ជា​មនុស្ស​មាន​បាប បាន​បណ្តាល​ឲ្យ​យើង​មានចិត្តចង់​ជឿ​រឿង​របស់​អ្នកដទៃ ដែល​មិនមែន​ជា​រឿង​ពិត។ តែ​ទោះ​អ្នកដទៃ​បាន​ជឿ​រឿងប្រឌិត​ដែលគេ​និយាយបង្ខូច​ឈ្មោះ​យើង​ក៏ដោយ ក៏​ព្រះអង្គ​ទ្រង់​នៅតែ​អាច​ប្រើ​យើង ជា​ប្រយោជន៍។ តាមពិត លោក​អភិបាល​រដ្ឋ​រូប​នោះ​បា​នប​ញ្ជូល​ផេប​ឲ្យ​ទៅ​រស់នៅ​ក្នុង​គុក ដើម្បីឲ្យ​វា​អាច​ធ្វើជា​មិត្តភក្តិ​របស់​អ្នកទោស​នៅ​ទីនោះ ហើយ​វា​ក៏បាន​បម្រើការ​ជា​សត្វ​ឆ្កែ​ព្យាបាល​ជំងឺផ្លូវចិត្ត​របស់​អ្នកទោស អស់​ជាច្រើន​ឆ្នាំ។ បំណង​ព្រះទ័យ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​ជីវិត​យើង​នៅតែ​មិនប្រែប្រួល ទោះ​អ្នកដទៃ​និយាយ ឬគិត​អំពី​យើង យ៉ាងដូច​ម្តេច​ក៏ដោយ។ ពេល​អ្នកដទៃ​និយាយដើម​យើង សូម​ចាំ​ថា ព្រះតម្រិះ និង​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន…

Read article