រោងថ្វាយបង្គំដែលទ្រុឌទ្រោម
ដ្បិតយើងខ្ញុំដែលនៅក្នុងត្រសាលនេះ យើងថ្ងូរមែន ដោយមានបន្ទុកយ៉ាងធ្ងន់។ ២កូរិនថូស ៥:៤ មានពេលមួយមិត្តភក្ដិខ្ញុំម្នាក់ឈ្មោះប៉ុល(Paul) បានប្រាប់ខ្ញុំថា រោងថ្វាយបង្គំរបស់គាត់មានភាពចាស់ទ្រុឌទ្រោមណាស់។ គាត់ជាគ្រូគង្វាល ប្រចាំព្រះវិហារមួយកន្លែង នៅទីក្រុងណៃរូប៊ី ប្រទេសកេនយ៉ា។ ចាប់តាំងពីឆ្នាំ២០១៥មក ពួកជំនុំគាត់បានជួបជុំគ្នាថ្វាយបង្គំព្រះរៀងរាល់ថ្ងៃអាទិត្យ ក្នុងសំណងប្រក់តង់។ ថ្មីនេះ គាត់បានសរសេរសារផ្ញើមកខ្ញុំថា ឥឡូវនេះ រោងថ្វាយបង្គំរបស់គាត់បានរហែកដាច់ ហើយពេលភ្លៀងធ្លាក់មកម្តងៗ មានទឹកលិចពីលើដំបូលមក។ ពាក្យពេចន៍របស់មិត្តភក្ដិខ្ញុំម្នាក់នេះ អំពីភាពទន់ខ្សោយរបស់រោងថ្វាយបង្គំគាត់ បានធ្វើឲ្យខ្ញុំនឹកចាំអំពីប្រសាសន៍របស់សាវ័កប៉ុល អំពីភាពផុយស្រួយនៃជីវិតរបស់យើងជាមនុស្ស។ គាត់ថា “ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន…ដ្បិតយើងខ្ញុំដែលនៅក្នុងត្រសាលនេះ យើងថ្ងូរមែន ដោយមានបន្ទុកយ៉ាងធ្ងន់”(២កូរិនថូស ៤:១៦ ៥:៤)។ យើងបានដឹងតំាងពីក្មេងមកថា ជីវិតយើងមានភាពផុយស្រួយ តែយើងមានការយល់ដឹងកាន់តែច្បាស់អំពីរឿងនេះ ពេលយើងមានវ័យកាន់តែចាស់។ ជាការពិតណាស់ ពេលវេលាបានលួចយកអ្វីៗជាច្រើនចេញពីយើង។ យុវភាពដ៏ស្រស់ស្រាយរបស់យើង បានចុះចាញ់ដោយស្ទាក់ស្ទើរ នៅចំពោះភាពចាស់ជរា(មើលសាស្តា ១២:១-៧)។ រូបកាយរបស់យើងមានភាពចាស់ទ្រុឌទ្រោមបន្តិចម្តងៗ មិនខុសពីរោងថ្វាយបង្គំរបស់មិត្តភក្តិខ្ញុំឡើយ។ តែតង់ដែលទ្រុឌទ្រោម មិនចាំបាច់ត្រូវមានលក្ខណៈដូចជំនឿដែលមានភាពអន់ថយនោះទេ។ សេចក្តីសង្ឃឹម និងចិត្តរបស់យើងមិនត្រូវអន់ខ្សោយ ទៅតាមអាយុរបស់យើងឡើយ។ សាវ័កប៉ុលបានបង្រៀនថា “ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ”(២កូរិនថូស ៤:១៦)។ ព្រះដែលបានបង្កើតរូបកាយយើងមក ព្រះអង្គក៏បានគង់នៅក្នុងចិត្តយើងម្នាក់ៗតាមរយៈព្រះវិញ្ញាណព្រះអង្គ។ បើត្រសាលដែលជាទីលំនៅរបស់យើងខ្ញុំ…
Read article