ព្រះទ្រង់ទតឃើញ យល់ និងយកព្រះទ័យទុកដាក់
ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរ ហើយមានឫទ្ធានុភាពក្រៃលែង ឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់។ ទំនុកដំកើង ១៤៧:៥ ជួនកាល ការរស់នៅដោយការឈឺចាប់ និងការនឿយហត់ដ៏រាំរ៉ៃ អាចបណ្តាលឲ្យយើងរស់នៅតែម្នាក់ឯងនៅផ្ទះ ហើយមានអារម្មណ៍ឯកោ។ ជាញឹកញាប់ ខ្ញុំមានអារម្មណ៍ថា ព្រះអម្ចាស់ និងអ្នកដទៃមិនអើពើចំពោះខ្ញុំទេ។ ខ្ញុំមានទម្លាប់បណ្តើរឆ្កែរបស់ខ្ញុំ នៅពេលព្រឹកព្រលឹម ហើយក៏បានដើរបណ្តើរអធិស្ឋានបណ្តើរជាប្រចាំ។ នៅពេលព្រឹកមួយនោះ ខ្ញុំមានអារម្មណ៍ពិបាកយ៉ាងខ្លាំង។ ខ្ញុំក៏បានឃើញបាឡុងហោះពីចម្ងាយ។ មនុស្សដែលកំពុងជិះបាឡុងហោះ អាចគយគន់ទេសភាពរបស់តំបន់ដែលខ្ញុំរស់នៅ ពីលើមក តែពួកគេមិនអាចមើលខ្ញុំឃើញទេ។ ខណៈពេលដែលខ្ញុំបន្តដើរទៅមុខទៀត កាត់តាមផ្ទះអ្នកជិះខាងខ្ញុំ ខ្ញុំក៏បានដកដង្ហើមធំ។ តើមានមនុស្សប៉ុន្មាននាក់ នៅក្នុងផ្ទះទាំងនោះ ដែលមានអារម្មណ៍ថា ខ្លួនជាមនុស្សគ្មានតម្លៃ ហើយគេមើលរំលង? ខណៈពេលដែលខ្ញុំបន្តដើរទៅមុខ ខ្ញុំក៏បានទូលសូមព្រះ នូវឱកាសដើម្បីបង្ហាញឲ្យអ្នកជិតខាងខ្ញុំបានដឹងថា ខ្ញុំយកចិត្តទុកដាក់ចំពោះពួកគេ ហើយព្រះអង្គក៏យកព្រះទ័យទុកដាក់ចំពោះពួកគេផងដែរ។ ព្រះទ្រង់បានកំណត់ចំនួនផ្កាយនៅលើមេឃ ពេលដែលព្រះអង្គមានបន្ទូលឲ្យផ្កាយទាំងអស់នោះកើតមានឡើង។ ព្រះអង្គដាក់ឈ្មោះឲ្យផ្កាយនីមួយៗ(ទំនុកដំកើង ១៤៧:៤)។ ការនេះបង្ហាញថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះភាពតូចល្អិតបំផុត។ ព្រះអង្គមានកម្លាំង ព្រះប្រាជ្ញាញាណ និងចំណេះដឹង ដែលគ្មានដែនកំណត់ ក្នុងពេលអតីតកាល បច្ចុប្បន្ន និងពេលអនាគត(ខ.៥)។ ព្រះទ្រង់ស្តាប់ឮសម្លេងស្រែកយំដ៏អស់សង្ឃឹម ហើយទតឃើញទឹកភ្នែកដែលស្រក់ចុះមកយ៉ាងស្ងាត់ស្ងៀម ខណៈពេលដែលទ្រង់កត់សំគាល់ឃើញអ្នកផ្សេងទៀតស្កប់ចិត្ត និងសើចសប្បាយ។ ព្រះទ្រង់ទតមើល…
Read article