May 12, 2023

You are here:
តើការបើកបររបស់ខ្ញុំដូចម្តេចដែរ?

ចូរ​ឲ្យ​គ្រប់គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​សេចក្តី​កំហឹង​របស់​មនុស្ស មិនដែល​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ទេ។ យ៉ាកុប ១:១៩-២០ មាន​ពេល​ខ្ញុំ​កំពុង​បើកបរ​តាមផ្លូវ មាន​ឡាន​សណ្ដោង​មួយ​បើក​កាន់​ពីមុខ​ឡាន​ខ្ញុំ ធ្វើឲ្យ​ខ្ញុំ​ស្រែក​ភ្លាត់មាត់។ ពេល​ខ្ញុំ​ឃើញ​អក្សរ​នៅ​លើ​ចំហៀង​ឡាន ដែលគេ​សរសេរ​ថា “តើ​ការ​បើកបរ​របស់ខ្ញុំ​ដូចម្តេច​ដែរ?” និង​លេខទូរស័ព្ទ​មួយ​ខ្សែ ខ្ញុំ​ក៏បាន​ទូរស័ព្ទ​ទៅកាន់​លេខ​នោះ។ មាន​ស្រ្តី​ម្នាក់​បាន​លើក​ទូរស័ព្ទ ហើយ​សួរ​ខ្ញុំ​អំពី​មូលហេតុ​ដែល​ខ្ញុំ​ទូរស័ព្ទ​មក​គាត់។ ខ្ញុំ​ក៏បាន​បញ្ចេញ​អារម្មណ៍​មិន​ពេញចិត្ត​ដាក់​គាត់។ គាត់​ក៏បាន​កត់ចំណាំ​លេខ​ឡាន​នោះ។ បន្ទាប់មក គាត់​ក៏បាន​និយាយ​ប្រាប់​ខ្ញុំ​ច្បាស់​ៗ​ថា “អ្នកដឹង​ទេ អ្នក​អាច​ទូរស័ព្ទ​មក ដើម្បី​រាយការណ៍​អំពី​នរណា​ម្នាក់ ដែល​កំពុង​បើកបរ​បាន​ល្អ នៅពេល​ណា​ក៏បាន”។ ភ្លាមៗ​នោះ ពាក្យ​សម្ដី​ដ៏​ហត់នឿយ​របស់​នាង ក៏បាន​ចាក់ដោត​ចិត្ត​របស់ខ្ញុំ ដែល​តាំងខ្លួនជា​អ្នក​សុចរិត។ ភាព​ខ្មាសអៀន​បាន​ជន់ជោរ​ក្នុងចិត្ត​ខ្ញុំ។ ក្នុង​ការស្វែងរក “ខុសត្រូវ” នៅ​ថ្ងៃ​នោះ ខ្ញុំ​មិនបាន​ឈប់បង្អង់​ទាល់តែសោះ ដើម្បី​ពិចារណា អំពី​ផល​ប៉ះពាល់​ដែល​ពាក្យ​សម្តី​ពេញដោយ​កំហឹង​របស់ខ្ញុំ អាច​មាន​មក​លើ​នាង ក្នុង​ការងារ​ដ៏​ពិបាក​របស់​នាង។ កំហុស​នេះ​បាន​នាំឲ្យ​ខ្ញុំ​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង។ គំលាត​រវាង​ការប្រព្រឹត្ត និង​ហេតុផល​របស់​យើង គឺជា​ប្រធានបទ ដែល​កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​លើក​មក​និយាយ​ផង​ដែរ។ បទ​គម្ពីរ​យ៉ាកុប ១:១៩-២០ បាន​ចែងថា “បងប្អូន​ស្ងួនភ្ងា​អើយ ចូរ​ឲ្យ​គ្រប់គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​សេចក្តី​កំហឹង​របស់​មនុស្ស មិនដែល​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ទេ”។ ក្រោយមក សាវ័ក​យ៉ាកុប​មានប្រសាសន៍​ថា…

Read article