May 13, 2023

You are here:
ដើម្បីសេចក្តីស្រឡាញ់

ខាង​ឯ​សេចក្តី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មានចិត្ត​ថ្នម​គ្នា​ទៅវិញទៅមក​ចុះ ខាង​ឯ​សេចក្តី​រាប់អាន នោះ​ឲ្យ​ខំ​រាប់អាន​គេ​ជាមុន។ រ៉ូម ១២:១០ ការ​រត់​ប្រណាំង​ម៉ារ៉ាតុន គឺជា​ការជំរុញ​ខ្លួនឯង ទាំង​​កម្លាំងកាយ និង​កម្លាំងចិត្ត។ ទោះជាយ៉ាងណា​ក៏ដោយ កីឡាករ​រត់ប្រណាំង​កំរិត​វិទ្យាល័យ​ម្នាក់ បាន​ចូលរួម​ការរត់ប្រណាំង​ឆ្លងកាត់​សណ្ឋាន​ដី​ខុសៗគ្នា ក្នុង​ប្រទេស ដោយ​រុញ​មនុស្ស​ម្នាក់​ពី​ខាងក្រោយ។ រៀងរាល់​ពេល​ប្រកួត កុមារី ស៊ូ​ហ្សិន បឺ​កមែន(Susan Bergeman) មាន​អាយុ១៤ឆ្នាំ និង​បងប្រុស​នាង ឈ្មោះ ចេ​ហ្វ្រ៊ី(Jeffrey) បាន​ចូលរួម​ប្រកួត​ជាមួយគ្នា ដោយ​ចេ​ហ្វ្រ៊ី​អង្គុយ​ពីលើ​រទេះរុញ ហើយ​នាង​រុញ​គាត់​ពីក្រោយ។ កាល​ចេ​ហ្វ្រ៊ី​មាន​អាយុ២២ខែ គាត់​បាន​គាំងបេះដូង ដែល​បណ្តាល​ឲ្យ​ខូច​ខួរក្បាល​ធ្ងន់ធ្ងរ ហើយ​គាត់​ក៏បាន​ក្លាយជា​ជន​ពិការ​ខួរក្បាល។ សព្វថ្ងៃ​នេះ ស៊ូ​ហ្សិន​បាន​លះបង់​គោលដៅ​ផ្ទាល់ខ្លួន ក្នុង​ការរត់ប្រណាំង ដើម្បីឲ្យ​ចេហ្វ្រ៊ី​បាន​ចូលរួម​ប្រកួត​ជាមួយ​នាង។ នេះ​ជា​ទង្វើ​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​លះបង់​ដ៏​ធំធេង។ សាវ័ក​ប៉ុល​ក៏បាន​គិត​អំពី​សេចក្តី​ស្រឡាញ់ និង​ការ​លះបង់​ផង​ដែរ ពេល​ដែល​គាត់​លើកទឹកចិត្ត​អ្នកអាន​សំបុត្រ​របស់​គាត់​ឲ្យ​មានចិត្ត​ប្តូរផ្តាច់​ចំពោះ​គ្នា​ទៅវិញទៅមក(រ៉ូម ១២:១០)។ គាត់​ដឹង​ថា អ្នកជឿ​ព្រះ​នៅ​ទីក្រុង​រ៉ូម​កំពុង​មាន​បញ្ហា នៃ​ការ​ច្រណែន​គ្នា កំហឹង និង​ការ​ឈ្លោះប្រកែក​គ្នា(ខ.១៨)។ ដូចនេះ គាត់​ក៏បាន​លើកទឹកចិត្ត​ពួក​គេ ឲ្យ​រស់នៅ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រប់គ្រង​ចិត្ត​របស់​ពួក​គេ។ សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ បាន​ចាក់ឫស​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ នឹង​បណ្តាល​ចិត្ត​ពួក​គេ​ឲ្យ​គិត​ប្រយោជន៍​អ្នកដទៃ។ សេចក្តី​ស្រឡាញ់​នេះ​នាំឲ្យមាន​ចិត្តស្មោះ​ត្រង់ និង​ការចែក​រំលែក​ដ៏​សប្បុរស(ខ.១៣)។…

Read article