តើខ្ញុំជានរណា?

ប៉ុន្តែ អស់អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យបាន​ត្រឡប់ជា​កូន​ព្រះ។ យ៉ូហាន ១:១២

កាលពី​ឆ្នាំ១៨៥៩ លោក​យ៉ូស្វេ អ័ប្រាហាំ ន័រតុន(Joshua Abraham Norton) បាន​តាំងខ្លួនជា​អធិរាជ​នៃ​សហរដ្ឋអាមេរិក។ លោក​ន័រតុន​រក​បានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ នៅក្នុង​មុខ​ជំនួញ​ដឹកជញ្ជូន នៅ​ទីក្រុង​សាន់ ហ្រ្វាន់​ស៊ី​ស្កូ ហើយក៏​បាន​ខាតបង់​អស់​ទៅវិញ។ ប៉ុន្តែ គាត់​ចង់បាន​អត្តសញ្ញាណ​ថ្មី​មួយ ដោយ​គាត់​ចង់​ធ្វើជា​អធិរាជ​ទីមួយ​របស់​សហរដ្ឋអាមេរិក។ ពេល​ដែល​សារ​ព័ត៌មាន​ពេលល្ងាច​សាន់ ហ្វ្រាន់​ស៊ី​ស្កូ បាន​ចេញផ្សាយ អំពី​ការ​ប្រកាស​របស់​លោក​ន័រ​តុន អ្នកអាន​កាសែត​ភាគច្រើន​បាន​អស់សំណើច។ លោក​ន័រ​តុន​បាន​ធ្វើការ​ប្រកាស​នេះ ក្នុង​គោលបំណង​ដើម្បី​ព្យាបាល​ជំងឺសង្គម​មួយ​ជំ​នួន ហើយក៏​បាន​បោះពុម្ព​រូបិយប័ណ្ណ​ផ្ទាល់ខ្លួន ហើយ​ថែមទាំង​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ក្សត្រី​វិចតូរីយ៉ា ដោយ​សុំ​ព្រះនាង​រៀបការ ហើយ​បង្រួប​បង្រួម​សហរដ្ឋអាមេរិក​ជា​មួយ​ចក្រភព​អង់គ្លេស។ គាត់​ក៏បាន​ពាក់​ឯកសណ្ឋាន​ទាហាន​របស់​ស្តេច ដែល​ជាង​កាត់ដេរ​ក្នុង​តំបន់​រចនា​។ អ្នក​សង្កេត​ម្នាក់​បាន​និយាយ​ថា លោក​ន័រតុន “មាន​រូបរាង​ដូច​ស្តេច​ទាំងស្រុង”។ ប៉ុន្តែ ជា​ការពិត​ណាស់ គាត់​មិនមែន​ជា​ស្តេច​ទេ។ រឿង​នេះ​បាន​បង្រៀន​យើង​ថា យើង​មិន​អាច​ក្លែងបន្លំ​អត្តសញ្ញាណ​របស់​យើង​បាន​ឡើយ។

មនុស្សជា​ច្រើន​បាន​ចំណាយពេល​ច្រើន​ឆ្នាំ ដើម្បីឲ្យ​ដឹង​ថា ខ្លួនឯង​ជា​នរណា ហើយ​មានតម្លៃ​អ្វីខ្លះ។ តែ​យើង​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ហៅ​យើង​ថា កូនប្រុស​ស្រី ពេលណា​យើង​ទទួល​សេចក្តី​សង្រ្គោះ ក្នុង​ព្រះរាជបុត្រា​ព្រះអង្គ ព្រះនាម​យេ​ស៊ូ​វ។ “អស់អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យបាន​ត្រឡប់ជា​កូន​ព្រះ”(យ៉ូហាន ១:១២)។ ហើយ​អត្តសញ្ញាណ​នេះ គឺជា​អំណោយ​មក​ពី​ព្រះអង្គ​ទាំងស្រុង។ យើង​ជា​កូន​ស្ងួនភ្ងា​របស់​ព្រះអង្គ “គឺជា​កូន​ដែល​មិនមែន​កើតមក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើតមក​អំពី​ព្រះ​វិញ”(ខ.១៣)។

ព្រះ​ទ្រង់ប្រទាន​យើង​នូវ​អត្តសញ្ញាណ​ថ្មី ក្នុង​ព្រះគ្រីស្ទ។ យើង​អាច​ឈប់​ប្រៀបធៀប​ខ្លួន​យើង ជាមួយ​អ្នកដទៃ ព្រោះ​ព្រះអង្គ​បាន​ប្រាប់​យើង​ថា យើង​ជា​នរណា​ហើយ។—WINN COLLIER

តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នកដឹង​ថា ព្រះ​ទ្រង់​បាន​ជ្រើសរើស​អ្នក? តើ​ការ​ធ្វើជា​កូន​ព្រះអង្គ បាន​ជួយ​ឲ្យ​អ្នក​ស្គាល់​អត្តសញ្ញាណ​ពិត​របស់​អ្នក ដូចម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ ទូលបង្គំ​ដឹង​ថា ទូលបង្គំ​ជា​កូន​ព្រះអង្គ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ទុកចិត្ត ដោយ​ដឹង​ថា ទូលបង្គំ​បាន​កើត​ពី​ព្រះអង្គ ជា​កូន​របស់​ស្តេច​លើ​អស់ទាំង​ស្តេច។

To learn more about your identity in Christ, visit ODBU.org​/SF130.

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២ពង្សាវតា​ក្សត្រ ២៤-២៥ និង យ៉ូហាន ៥:១-២៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles