May 17, 2023

You are here:
ព្រះទ្រង់ចាំឈ្មោះរបស់មនុស្សម្នាក់ៗ

កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ។ អេសាយ ៤៣:១ នៅ​ថ្ងៃអាទិត្យ បន្ទាប់ពី​ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើការ ជា​អ្នកដឹកនាំ​យុវជន នៅ​ព្រះវិហារ​មួយ ហើយក៏​បាន​ជួប​យុវជន​ជាច្រើន ខ្ញុំ​ក៏បាន​ជជែក​ជាមួយ​ក្មេង​ជំទង់​ម្នាក់ ដែល​កំពុង​អង្គុយ​នៅ​ក្បែរ​ម្តាយ​របស់​នាង។ ពេល​ខ្ញុំ​ជំរាបសួរ​ក្មេងស្រី​ដែល​អឹមអៀន ដោយ​ទឹកមុខ​ញញឹម ខ្ញុំ​ក៏បាន​ហៅឈ្មោះ​នាង ហើយ​សួរ​នាង​ថា សុខសប្បាយ​ទេ។ នាង​ក៏បាន​ងើបមុខ ហើយ​បើក​ភ្នែក​ធំៗ។ នាង​ក៏បាន​ញញឹម​ផង​ដែរ ហើយ​និយាយ​ដោយ​សម្លេង​ដ៏​តូច​ឆ្មា​ថា “លោកគ្រូ ចាំ​ឈ្មោះខ្ញុំ​ដែរ?” គាត់​សប្បាយចិត្ត​ណាស់ ដែល​មាន​គេ​ចាំ​ឈ្មោះ​គាត់ នៅពេល​ដែល​គាត់​ប្រហែល​កំពុង​មាន​អារម្មណ៍​ថា គាត់​ជា​មនុស្ស​តូច​ទៀប ក្នុង​ពួក​ជំនុំ​ដែល​សំបូរ​មនុស្សចាស់។ យើង​ក៏​មានការ​រាប់អាន​គ្នា ដោយ​ទំនុកចិត្ត។ គាត់​មាន​អារម្មណ៍​ថា មាន​គេ​មើល​គាត់​ឃើញ និង​ឲ្យ​តម្លៃ​គាត់។ ក្នុង​បទ​គម្ពីរ អេសាយ ៤៣ ព្រះអម្ចាស់​បាន​ប្រើ​ហោរា​អេសាយ ឲ្យ​ទៅ​ប្រកាស​ព្រះរាជសារ ដែល​មានន័យ​ស្រដៀង​នេះ​ផង​ដែរ ទៅកាន់​ពួក​អ៊ីស្រាអែល​ថា ព្រះ​ទ្រង់​បាន​ទត​ឃើញ និង​ឲ្យ​តម្លៃ​ពួក​គេ។ សូម្បីតែ​ក្នុង​ពេល​ពួក​គេ​រស់នៅ​ជា​ឈ្លើយសឹក និង​នៅ​វាល​រហោស្ថាន ក៏​ព្រះ​ទ្រង់ទត​ឃើញ និង​ហៅឈ្មោះ​ពួក​គេ(ខ.១)។ ពួក​គេ​មិនមែន​ជា​អ្នកក្រៅ តែ​ជា​រាស្រ្ត​របស់​ព្រះអង្គ។ ទោះ​ពួក​គេ​ប្រហែល​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​បាន​បោះបង់​ពួក​គេ​ចោល ក៏​ពួក​គេ​នៅតែ “មានតម្លៃ” ហើយ​ព្រះអង្គ​នៅតែ​ស្រឡាញ់​ពួក​គេ(ខ.៤)។ ហើយ​ទន្ទឹម​នឹង​ពេល​ដែល​ព្រះអង្គ​បាន​រំឭក​ថា…

Read article