នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

តើខ្ញុំជានរណា?

តើខ្ញុំជានរណា?

ដោយWinn Collier

May 16, 2023

ប៉ុន្តែ អស់អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យបាន​ត្រឡប់ជា​កូន​ព្រះ។ យ៉ូហាន ១:១២ កាលពី​ឆ្នាំ១៨៥៩ លោក​យ៉ូស្វេ អ័ប្រាហាំ ន័រតុន(Joshua Abraham Norton) បាន​តាំងខ្លួនជា​អធិរាជ​នៃ​សហរដ្ឋអាមេរិក។ លោក​ន័រតុន​រក​បានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ នៅក្នុង​មុខ​ជំនួញ​ដឹកជញ្ជូន នៅ​ទីក្រុង​សាន់ ហ្រ្វាន់​ស៊ី​ស្កូ ហើយក៏​បាន​ខាតបង់​អស់​ទៅវិញ។ ប៉ុន្តែ គាត់​ចង់បាន​អត្តសញ្ញាណ​ថ្មី​មួយ ដោយ​គាត់​ចង់​ធ្វើជា​អធិរាជ​ទីមួយ​របស់​សហរដ្ឋអាមេរិក។ ពេល​ដែល​សារ​ព័ត៌មាន​ពេលល្ងាច​សាន់ ហ្វ្រាន់​ស៊ី​ស្កូ បាន​ចេញផ្សាយ អំពី​ការ​ប្រកាស​របស់​លោក​ន័រ​តុន អ្នកអាន​កាសែត​ភាគច្រើន​បាន​អស់សំណើច។ លោក​ន័រ​តុន​បាន​ធ្វើការ​ប្រកាស​នេះ ក្នុង​គោលបំណង​ដើម្បី​ព្យាបាល​ជំងឺសង្គម​មួយ​ជំ​នួន ហើយក៏​បាន​បោះពុម្ព​រូបិយប័ណ្ណ​ផ្ទាល់ខ្លួន ហើយ​ថែមទាំង​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ក្សត្រី​វិចតូរីយ៉ា ដោយ​សុំ​ព្រះនាង​រៀបការ ហើយ​បង្រួប​បង្រួម​សហរដ្ឋអាមេរិក​ជា​មួយ​ចក្រភព​អង់គ្លេស។ គាត់​ក៏បាន​ពាក់​ឯកសណ្ឋាន​ទាហាន​របស់​ស្តេច ដែល​ជាង​កាត់ដេរ​ក្នុង​តំបន់​រចនា​។ អ្នក​សង្កេត​ម្នាក់​បាន​និយាយ​ថា លោក​ន័រតុន “មាន​រូបរាង​ដូច​ស្តេច​ទាំងស្រុង”។ ប៉ុន្តែ ជា​ការពិត​ណាស់ គាត់​មិនមែន​ជា​ស្តេច​ទេ។ រឿង​នេះ​បាន​បង្រៀន​យើង​ថា យើង​មិន​អាច​ក្លែងបន្លំ​អត្តសញ្ញាណ​របស់​យើង​បាន​ឡើយ។ មនុស្សជា​ច្រើន​បាន​ចំណាយពេល​ច្រើន​ឆ្នាំ ដើម្បីឲ្យ​ដឹង​ថា ខ្លួនឯង​ជា​នរណា ហើយ​មានតម្លៃ​អ្វីខ្លះ។ តែ​យើង​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ហៅ​យើង​ថា កូនប្រុស​ស្រី ពេលណា​យើង​ទទួល​សេចក្តី​សង្រ្គោះ ក្នុង​ព្រះរាជបុត្រា​ព្រះអង្គ ព្រះនាម​យេ​ស៊ូ​វ។ “អស់អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យបាន​ត្រឡប់ជា​កូន​ព្រះ”(យ៉ូហាន ១:១២)។ ហើយ​អត្តសញ្ញាណ​នេះ គឺជា​អំណោយ​មក​ពី​ព្រះអង្គ​ទាំងស្រុង។ យើង​ជា​កូន​ស្ងួនភ្ងា​របស់​ព្រះអង្គ “គឺជា​កូន​ដែល​មិនមែន​កើតមក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើតមក​អំពី​ព្រះ​វិញ”(ខ.១៣)។ ព្រះ​ទ្រង់ប្រទាន​យើង​នូវ​អត្តសញ្ញាណ​ថ្មី ក្នុង​ព្រះគ្រីស្ទ។ យើង​អាច​ឈប់​ប្រៀបធៀប​ខ្លួន​យើង ជាមួយ​អ្នកដទៃ ព្រោះ​ព្រះអង្គ​បាន​ប្រាប់​យើង​ថា យើង​ជា​នរណា​ហើយ។—WINN COLLIER

តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នកដឹង​ថា ព្រះ​ទ្រង់​បាន​ជ្រើសរើស​អ្នក? តើ​ការ​ធ្វើជា​កូន​ព្រះអង្គ បាន​ជួយ​ឲ្យ​អ្នក​ស្គាល់​អត្តសញ្ញាណ​ពិត​របស់​អ្នក ដូចម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ ទូលបង្គំ​ដឹង​ថា ទូលបង្គំ​ជា​កូន​ព្រះអង្គ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ទុកចិត្ត ដោយ​ដឹង​ថា ទូលបង្គំ​បាន​កើត​ពី​ព្រះអង្គ ជា​កូន​របស់​ស្តេច​លើ​អស់ទាំង​ស្តេច។

To learn more about your identity in Christ, visit ODBU.org​/SF130.

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២ពង្សាវតា​ក្សត្រ ២៤-២៥ និង យ៉ូហាន ៥:១-២៤

ល្ងាច

ព្រះអង្គសង្គ្រោះដែលកិនក្បាលសត្វពស់

ព្រះអង្គសង្គ្រោះដែលកិនក្បាលសត្វពស់

ដោយUltimately with R.C. Sproul

May 16, 2023

បន្ទាប់​ពី​អ័ដាម និង​នាង​អេវ៉ា​បាន​ចាញ់​ល្បួង​របស់​សាតាំង ព្រះ​ទ្រង់​មាន​សិទ្ធិ​គ្រប់យ៉ាង ដើម្បី​បំផ្លាញ​មនុស្សជាតិ។ តែ​ផ្ទុយទៅវិញ ព្រះអង្គ​បាន​សន្យា​ប្រទាន​ព្រះ​ដ៏​ប្រោស​លោះ ដែល​នឹង​កិន​ក្បាល​របស់​អារក្ស ហើយ​រំដោះ​រាស្រ្ត​ព្រះអង្គ ឲ្យ​រួចពី​ការ​ជំនុំជម្រះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល នឹង​ធ្វើការ​បកស្រាយ អំពី​ព្រះបន្ទូល​សន្យា​ទីមួយ នៃ​ដំណឹងល្អ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ លោកុប្បត្ដិ ៣:១៥។ អត្ថបទ សូម​ចាំ​ថា ជំពូក​ទី៣ នៃ​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ បាន​ពិពណ៌នា អំពី​ការ​ធ្លាក់ចុះ​របស់​មនុស្សជាតិ ចូល​ទៅ​ក្នុង​អំពើបាប។ បទ​គម្ពីរ​នេះ​បាន​ពិពណ៌នា​អំពី​ការ​ល្បួង និង​អំពើបាប របស់​អ័ដាម និង​នាង​អេវ៉ា។ អ្នក​ប្រហែលជា​រំពឹង​ថា ប្រវត្តិ​សាស្រ្ត​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដែល​និយាយ​អំពី​ទំនាក់ទំនង​រវាង​ព្រះ និង​មនុស្សជាតិ​បាន​ចាប់ផ្តើម​ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ១:១ ដែល​បាន​ចែងថា “កាល​ដើមដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃមេឃ​និង​ផែនដី” ហើយ​ទំនាក់ទំនង​នោះ​ក៏បាន​ចប់​ក្នុង​បទ​គម្ពីរ លោ​កុប្បត្តិ ៣:១៤ តែ​បទ​គម្ពីរ​នេះ​មិនបាន​ចែង​ទេ​ថា “ហើយ​ព្រះ​ទ្រង់​ក៏បាន​បំផ្លាញ​ផ្ទៃមេឃ និង​ផែនដី និង​របស់​សព្វសារពើ ពេល​ដែល​មនុស្សជាតិ​បាន​ទាស់​ប្រឆាំង​នឹង​អំណាច​របស់​ព្រះអង្គ​ជា​ព្រះ”។ តែ​ផ្ទុយទៅវិញ ព្រះអង្គ​បាន​ប្រទាន​ព្រះបន្ទូល​សន្យា​ថា ព្រះអង្គ​នឹង​ទុកជីវិត សង្គ្រោះ ប្រោស​លោះ និង​សង្គ្រោះ​ស្នា​ព្រះហស្ត​ព្រះអង្គ​ដែល​បាន​ធ្លាក់​ចូល​អំពើបាប។ សូម​យើង​មើល​ជំពូក​៣ នៃ​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ។ បទ​គម្ពីរ​នេះ​បាន​កត់ទុក​អំពី​បណ្តាសា​ដែល​ព្រះអង្គ​ទម្លាក់​មក​លើ​សត្វ​ពស់ ដែល​បាន​ល្បួង​អ័​ដាំ​ម និង​នាង​អេវ៉ា។ “ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ នោះ​នៅក្នុង​អស់ទាំង​ពួក​សត្វស្រុក សត្វព្រៃ ឯង​ជា​សត្វ​ត្រូវ​បណ្តាសា​ហើយ គឺ​ឯង​ត្រូវ​លូន​តែ​នឹង​ពោះ ហើយ​ត្រូវ​ស៊ី​ធូលី​ដី​អស់១ជីវិត” ព្រះអង្គ​ក៏បាន​សន្យា​ថា “អញ​នឹង​ធ្វើឲ្យ​ឯង ហើយនិង​ស្ត្រី គឺ​ទាំងពូជ​ឯង និង​ពូជ​នាង​មាន​សេចក្តី​ខ្មាំង​នឹងគ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែងជើង​គេ”(ខ.១៤-១៥)។ នេះ​ក៏​ជា​បទ​ទំនាយ​ផង​ដែរ។ ព្រះ​ទ្រង់​កំពុង​មាន​បន្ទូល​អំពី​ពេល​អនាគត ដែល​ពូជ​នាង​នឹង​កិន​ក្បាល​ពស់ ជា​ការ​ប៉ះទង្គិច រវាង​ពូជ​របស់​នាង​អេវ៉ា និង​សត្វ​ពស់ ជា​សង្រ្គាម​ខ្លាំង​បំផុត​រវាង​សេចក្តី​ល្អ និង​សេចក្តី​អាក្រក់ ព្រោះ​ទ្រង់​បាន​មាន​បន្ទូល​ថា “អញ​នឹង​ធ្វើឲ្យ​ឯង ហើយនិង​ស្ត្រី គឺ​ទាំងពូជ​ឯង និង​ពូជ​នាង​មាន​សេចក្តី​ខ្មាំង​នឹងគ្នា” ដែល​ជា​ការ​ស្អប់គ្នា ការ​ដាច់​ចេញពី​គ្នា។ ត្រង់​ចំណុច​នេះ ព្រះអង្គ​មាន​បន្ទូល​អំពី​ពូជ​របស់​ស្ត្រី ដែល​នាង​កិន​ក្បាល​ពស់ នៅ​លើ​ដី​ទាល់តែ​វា​ស្លាប់។ តែ​នៅក្នុង​ដំណើរការ​នៃ​ការបំផ្លាញ​អារក្ស ពូជ​របស់​ស្រ្តី​នឹង​ត្រូវរបួស។ ទ្រង់​ប្រើ​ព្រះបាទ​ទ្រង់​ជាន់​ក្បាល​ពស់ ដូចនេះ កែង​ព្រះបាទ​ទ្រង់​ក៏​ត្រូវ​ពស់​ចឹក​ឲ្យ​របួស។ ព្រះគម្ពីរ​សញ្ញាថ្មី​ក៏បាន​ប្រាប់​យើង​ឲ្យដឹង​ថា ទ្រង់​ក៏បាន​ប្រសូត​មក តាម​បទ​ទំនាយ ដើម្បី​នាំមក​នូវ​ការ​ប្រោស​លោះ​ឲ្យ​រួចពី​បាប​ដល់​មនុស្សជាតិ។ តែ​ក្នុង​ការ​ប្រោស​លោះ​នោះ ដាវ​ក៏បាន​ចាក់​ទំ​លុះ​វិញ្ញាណ​នាង​ម៉ារា ដែល​ជា​ព្រះមាតា​ទ្រង់ ខណៈ​ពេល​ដែល​នាង​ឈរ​នៅ​ក្បែរ​ឈើឆ្កាង មើល​បុត្រា​នាងរង​របួស​ដល់​អស់ព្រះជន្ម។ ភ្នែក​ខាង​សាច់ឈាម​របស់​នាង បានឃើញ​បុត្រា​នាង​ទទួលរង​ទារុណកម្ម រងទុក្ខ​វេទនា និង​ការ​បន្ទាប​បន្ថោក។ តែ​នាង​មិនបាន​ឃើញ​រឿង​ខាងវិញ្ញាណ​ដែល​កំពុង​កើតឡើង​ទេ។ នាង​មិន​អាច​មើលឃើញ​សាតាំង។ នាង​បាន​មើលឃើញ​ហេតុការណ៍​នៃ​ការ​សុគត​របស់​ព្រះគ្រីស្ទ ដោយ​ខ្ចាយ​ព្រះ​លោហិត​នៅ​លើ​ឈើឆ្កាង តែ​មិនបាន​ដឹង​ទេ​ថា ព្រះអង្គ​កំពុង​កិន​ក្បាលសត្វ​ពស់។ ដូចនេះ សរុប​មក ដំណឹងល្អ​ដំបូង​បំផុត​បាន​ប្រកាស​ឡើង ក្នុង​សួន​ច្បារ​អេដែន អំពី​ការសន្យា​ប្រទាន​ព្រះ​ដ៏​ប្រោស​លោះ ដែល​នឹង​ត្រូវ​មក។  

ប្រភេទ